ជំងឺ
មករដូវរអាក់រអួល ចុកពោះ ចុកចង្កេះ! វេជ្ជ.ណែនាំ៤វិធីនេះ បើស្រីៗចេះច្បាស់ហើយបានធ្វើមករដូវស្រួលណាស់
Mourn Kunthea
June 12 2024
7.2 K views

ភាពឈឺចាប់របស់ស្ត្រីអំឡុងពេលមករដូវ គឺបានកើតឡើងចំពោះស្ត្រីស្ទើរតែគ្រប់គ្នាទៅហើយ គ្រាន់តែអ្នកខ្លះ ស្បូនមានសុខភាពល្អក៏មានអាការឈឺចាប់តិចតួច រីឯអ្នកខ្លះទៀត មានការឈឺចាប់ខ្លាំងដោយសារតែស្បូនសុខភាពមិនសូវល្អ ការបរិភោគអាហារមិនសូវមានវីតាមីន ប្រូតេអ៊ីនគ្រប់គ្រាន់ជាដើម។

បើតាមការចែករំលែកពីវេជ្ជបណ្ឌិត Lasy Parter ដែលជាអ្នកជំនាញផ្នែកសម្ភព និងរោគស្រ្តី​ បានឱ្យដឹងថា ការមករដូវគឺ តែងតែមានភាពឈឺចាប់ខ្លះៗ ដោយសារការកន្ត្រាក់នៃស្បូនរបស់ស្ត្រី ដើម្បីជម្រុះទម្លាក់ឈាមរដូវ ដូច្នេះវាអាចនឹងធ្វើឱ្យមានការឈឺចាប់ជារឿងធម្មតានោះទេ សម្រាប់ស្រ្តីទូទៅ។ យ៉ាងណាមិញ ប្រសិនបើស្ត្រីឈឺចាប់ខ្លាំងក្នុងពេលមករដូវ វេជ្ជបណ្ឌិត មានវិធី៤ ក្នុងការជួយកាត់បន្ថយភាពឈឺចាប់រប់ស្ត្រីបាន ដែលមានដូចជា៖

១. ការស្នំទឹកក្ដៅលើក្បាលពោះ៖ ប្រសិនបើបងប្អូនមានការចុកពោះខ្លាំងពិបាកទ្រាំ គឺអាចដាំទឹកក្តៅឱ្យក្តៅឧណ្ហៗរួចច្រកចូលក្នុងដប ហើយយកក្រណាត់មករុំដបនោះហើយយកទៅស្អំថ្នមៗនៅលើពោះរយៈពេល៥ទៅនាទី គឺវាជួយសម្រួលចរន្តឈាមនៅខាងក្នុង ជួយឱ្យឈាមរដូវហូរមកស្រួល មិនកកស្ទះ ហើយកាត់បន្ថយការចុកពោះបានយ៉ាងល្អផងដែរ។

២. ការផឹកទឹកក្ដៅឧណ្ហៗ៖ អំឡុងថ្ងៃមករដូវបងប្អូនស្រ្តីយល់ល្អគួរផឹកទឹកក្តៅល្អជាការផឹកទឹកត្រជាក់និងទឹកធម្មតា។ ពីព្រោះថាទឹកក្តៅគឺវាជួយធ្វើឱ្យស្បូនកន្រ្តាក់បានល្អ គ្មានការឈឺចាប់ មិនធ្វើឱ្យចុកពោះផងដែរ។

 ​៣. ការហាត់ប្រាណតិចតួចសម្រួលសាច់ដុំ៖ ចំពោះការហាត់ប្រាណពេលមករដូវក៏សំខាន់ផងដែរ គឺវាជួយធ្វើឱ្យរាងកាយរបស់យើងមានថាមពល សម្រួលសាច់ដុំអាងត្រគាក។ ប៉ុន្តែវេជ្ជណែនាំឱ្យហាត់បែបស្រាលៗ ហាត់យូហ្គា ក្បាច់បែបងាយៗបានហើយ។

 ៤. ការងូតទឹកក្ដៅឧណ្ហៗ៖ ការងូតទឹកក្តៅឧណ្ហៗនៅអំឡុងពេលមករដូវក៏សំខាន់ដែរ គឺវាជួយសម្រួលទៅដល់ចរន្តឈាម ជាពិសេសគឺជួយសម្អាតមេរោគនៅតំបន់ទ្វារមាសកុំឱ្យឆ្លងចូលទៅក្នុងស្បូនផងដែរ។​ ថ្ងៃមករដូវ គួរងូតទឹកក្តៅនៅពេលព្រឹក ឱ្យបាន១ដងក្នុង១ថ្ងៃ។

វេជ្ជបណ្ឌិតបានបញ្ជាក់ថា ប្រសិនបើករណីស្ត្រីមានការឈឺចាប់ខ្លាំង ជារៀងរាល់ខែ នោះស្ត្រីគួរតែទៅពិនិត្យសុខភាពរបស់ខ្លួន ឬជួបពិគ្រោះពិភាក្សាជាមួយនឹងគ្រូពេទ្យជំនាញ ដើម្បីរកដំណោះស្រាយ ជាពិសេសនឹងបានដឹងពីការកង្វះជីវជាតិ សារជាតិចិញ្ចឹមនៃរាងកាយផងដែរ៕

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 911

អត្ថបទពេញនិយមប្រចាំខែ

#កុមារ

ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
Tror Sopheap
April 2 2026
1.3 K views

#ជំងឺ

អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
Tror Sopheap
April 2 2026
1.2 K views

#ព័ត៌មាន

អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
Tror Sopheap
April 2 2026
1.2 K views

#ចិត្តសាស្ត្រ

លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
Tror Sopheap
April 1 2026
203 views

#កុមារ

៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព
Tror Sopheap
April 2 2026
66 views

#អត្ថបទ PR

Herbalife ពង្រីកវិសាលភាពអាហារូបត្ថម្ភផ្ទាល់ខ្លួន តាមរយៈការទិញយកក្រុមហ៊ុន Bioniq
Sreymom Cha
April 2 2026
20 views
អត្ថបទថ្មីៗ
#ព័ត៌មានApril 2 2026
អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
#កុមារApril 2 2026
ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
#ជំងឺApril 2 2026
អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
#កុមារApril 2 2026
៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព
#អត្ថបទ PRApril 2 2026
Herbalife ពង្រីកវិសាលភាពអាហារូបត្ថម្ភផ្ទាល់ខ្លួន តាមរយៈការទិញយកក្រុមហ៊ុន Bioniq
#ជំងឺApril 1 2026
អ្នកក្អកមានឈាម នេះជាមូលហេតុបង្កឡើងដោយការឆ្លងមេរោគទាំងនេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia