អាហារ
ចង់សម្រកគីឡួ! អាហារ ៣មុខ ឱ្យអ្នកសម្រកជាតិខ្លាញ់ចេញពីក្បាលពោះរហ័សបំផុត
Tror Sopheap
March 22 2024
1.3 K views

ការសម្រកគីឡូជារឿងលំបាកទាំងផ្លូវកាយ និងផ្លូវចិត្ត ព្រោះតែតម្រូវឱ្យអ្នកមានការផ្លាស់ប្តូរចំណីអាហារនិងសកម្មភាពលំហាត់ប្រាណខ្លះផងដែរ។ បេសកកម្មការ​សម្រកគីឡូគឺសម្រកជាតិខ្លាញ់បង្កើនសាច់បានមើលទៅមានរាងស្អាត។ តាមការសិក្សា​មួយពីសកលវិទ្យាល័យ Stanford មានអ្នកចូលរួមពិសោធន៍ចំនួន ៦០០នាក់ ញ៉ាំអាហារមានជាតិខ្លាញ់ទាប មានជាតិស្ករតិចនិងបន្ថែមលំហាត់ប្រាណ ពួកគាត់បានសម្រកគីឡូព្រោះតែរបបអាហារទាំង ៣កាត់ជាតិខ្លាញ់៖

១. ហូបបន្លែឱ្យបានច្រើន៖ ការហូបបន្លែច្រើនជួយសម្រកគីឡូ ប៉ុន្តែមនុស្សភាគច្រើនមិនសូវជាយកចិត្តទុកដាក់ពីរបបអាហារខ្លួនងូបប៉ុន្មានទេ ដល់ពេលស្រ្តេសគិតមិនចេញចេះតែហូបអាហារមិនគិតលើរបបអាហារផ្អែមៗនិងខ្លាញ់ច្រើន នាំឱ្យធាត់លើសដើម។ ការហូបបន្លែច្រើនដែលផ្តល់សារធាតុចិញ្ចឹមឱ្យរាងកាយដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺបេះដូង និងជំងឺទឹកនោមផ្អែមប្រភេទទី២ មានបន្លែដូចជា ប្រូខូលី ស្ពៃ​ស្ពីណាច ការ៉ុត ផ្កាខាត់ណា ប៉េងប៉ោះ ត្រសក់ ទំពាំងបារាំង សណ្តែក ស្ពៃចង្កឹះ... សម្រាប់ការសម្រកគីឡូព្រោះវាសម្បូរទៅដោយជាតិសរសៃ និងវីតាមីន A, K និង Cដល់រាងកាយឱ្យមានថាមពលផងដែរ ។

២. ញ៉ាំស្ករតិចគ្រប់អាហារនិងភេសជ្ជៈ៖ មនុស្សភាគច្រើនមិនតាមដានការទទួលទានជាតិស្កររបស់យើងទេ ហើយអាហារសម្បូរជាតិស្ករច្រើនប៉ះពាល់ដល់សុខភាពហើយចង្កេះរបស់អ្នករីកធំជាងមុន។ ពេលអ្នកកាន់តែហូបអាហារសម្បូរជាតិស្ករ វាជម្រុញចំណង់ចំណីអាហារកាន់តែឃ្លានហើយញ៉ាំច្រើនទៀត។ ការ​កំណត់​បរិមាណជាតិ​ស្ករឱ្យតិច ឬកុំហូបជាតិស្ករកែច្នៃល្អបំផុត ពេលអ្នកកាត់បន្ថយបែបនេះ គីឡូរបស់អ្នកក៏ស្រកដែរ។ ព្រោះជាតិស្ករជាមូលហេតុធំមួយនាំឱ្យអ្នកឡើងគីឡូ។ ​តាមគេហទំព័រ Healthline បានពន្យល់ថា ពេលអ្នកហូបអាហារមានជាតិស្ករច្រើន វាមានសារធាតុ fructose ត្រូវបានរំលាយដោយថ្លើមហើយវាប្រែទៅជាខ្លាញ់ច្រើនដែលបញ្ចេញទៅក្នុងឈាមរបស់អ្នកជាបញ្ហាសរសៃឈាមផងដែរ។ ការកាត់បន្ថយជាតិស្ករមកហូបបន្លែនិងផ្លែឈើជួយឱ្យអ្នកសម្រកគីឡូបានលឿន។

៣. អាហារបែបគ្រាប់ធញ្ញជាតិកាត់ជាតិខ្លាញ់៖ ត្រូវបានគេដឹងថាអាហារកែច្នៃងាយឡើងគីឡូខុសពីធម្មតាដោយសារវាខ្វះជាតិសរសៃនិងសារធាតុថាមពលក្នុងរាងកាយ។ ការហូបគ្រាប់ធញ្ញជាតិមានដូចជា គ្រាប់សណ្តែកដី គ្រាប់អាល់ម៉ុន  គ្រាប់កៅឡាក់...ព្រោះវាមានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ ហើយគ្រាប់ធញ្ញជាតិក៏ជាប្រភពដ៏ប្រសើរនៃជាតិដែក, វីតាមីន B និងសារធាតុ folate ជាការចាំបាច់ក្នុងការផលិតកោសិកាគ្រាប់ឈាមនិងសម្រកគីឡូផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព 

ស្មុគស្មាញផ្លូវចិត្ត ទាល់ចិត្តគំនិត អស់ផ្លូវក្នុងជីវិត កុំប្រញាប់កុំអស់សង្ឃឹមអីណា លោកអ្នកអានសៀវភៅ លំហូរចិត្ត អ្នកអាចទិញតាមហេងឆេង២៤នេះ https://t.me/hangchhengH24 (កម្រាស់២៨០ទំព័រ និងមានសាច់បុគ្គលឆ្នើមៗនៅខ្មែរ១០នាក់)



Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2668

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia