ជំងឺ
វេជ្ជ. ហាក់ ចាន់ភក្ដី៖ អ្នកមានរោគសញ្ញាទាំងនេះ ប្រឈមកើតជំងឺថ្លើមប្រភេទបេ និងវិវិត្តទៅជាមហារីក

លោកវេជ្ជបណ្ឌិត ហាក់ ចាន់ភក្ដី ឯកទេស ថ្លើម ក្រពះ ពោះវៀន សព្វថ្ងៃបម្រើការងារនៅមន្ទីរពេទ្យកាល់ម៉ែត ក៏ដូចជាមន្ទីរសំរាកព្យាបាល ឯកទេសអេគីប បានមានប្រសាសន៍ថា ជំងឺថ្លើមប្រភេទបេ គឺជាជំងឺដែលបង្កឡើងដោយពពួកវីរុសថ្លើម ដែលពពួកវីរុសទាំងនោះនឹងចូលទៅក្នុងសាច់ថ្លើមរបស់អ្នក ដែលបង្កឱ្យមានការខូចខាត និងមានការរលាក ដែលនេះជាជំងឺរលាកថ្លើមប្រភេទបេ។

លោកវេជ្ជបណ្ឌិត ហាក់ ចាន់ភក្ដី បានមានប្រសាសន៍ថា ជំងឺរលាកថ្លើមប្រភេទបេ គឺជាជំងឺដែលយើងឧស្សាហ៍ជួបប្រទះញឹកញាប់ ដែលមានអត្រា ៨% នៃប្រជាជនកម្ពុជា។ ជំងឺនេះធ្វើឱ្យរលាកសាច់ថ្លើម និងវិវត្តន៍ទៅរកសភាពក្រិនថ្លើម ជាពិសេសវាអាចវិវត្តន៍ទៅជាមហារីកថ្លើមដែលអាចប៉ះពាល់ដល់អាយុជីវិតហើយវាជាឃាតករដ៏ស្ងៀមស្ងាត់ ព្រោះថាជាទូទៅ ៨០ ទៅ ៨៥ភាគរយនៃអ្នកជំងឺ គ្មានរោគសញ្ញាអាចឲ្យយើងបានដឹងជាមុននោះទេ។

លោកវេជ្ជបណ្ឌិត ហាក់ ចាន់ភក្ដី បានមានប្រសាសន៍ថា ជាទូទៅជំងឺរលាកថ្លើមប្រភេទបេមិនស្ដែងចេញជាសញ្ញាច្បាស់លាស់នោះទេ នៅពេលដែលអ្នកជំងឺឆ្លងក្នុងដំណាក់កាលថ្មីៗ។ ប៉ុន្តែនៅក្នុងដំណាក់កាលថ្មីនេះ អ្នកជំងឺក៏អាចស្ដែងចេញនៅរោគសញ្ញាផងដែររួមមាន គ្រុនផ្ដាសាយ, ឡើងលឿងលើភ្នែក, ឈឺចុកចាប់នៅក្រោមឆ្អឹងជំនីរខាងស្ដាំ, មានអាការក្ដៅខ្លួន(៣៧.៥‑៣៨អង្សាសេ) និងការហេវហត់អស់កំលាំងជាដើម។

លោកវេជ្ជបណ្ឌិត ហាក់ ចាន់ភក្ដី បានមានប្រសាសន៍ថា ប្រសិនបើជំងឺរលាកថ្លើមប្រភេទបេបានវិវត្តទៅជាជំងឺក្រិនថ្លើម និងជំងឺមហារីក នោះអ្នកជំងឺអាចស្ដែងចេញជារោគសញ្ញាដូចជា ឡើងទាចទឹក, ការឡើងជាំលើស្បែក និងការក្អូតធ្លាក់ឈាមជាដើម។

លោកលោកវេជ្ជបណ្ឌិត ហាក់ ចាន់ភក្ដី បានមានប្រសាសន៍បន្ថែមថា ជំងឺថ្លើមប្រភេទបេ គឺជាជំងឺមួយដែលយើងអាចជៀសផុត និងការពារបានតាមរយៈការចាក់វ៉ាក់សាំងការពារមេរោគថ្លើមប្រភេទបេ។ ជាទូទៅការចាក់វ៉ាក់សុំាងនេះមានចំនួន ៣ដង ហើយយើងត្រូវពិនិត្យឈាមដើម្បីបញ្ជាក់ច្បាស់ថា ខ្លួនរបស់យើងមានប្រព័ន្ធការពារមេរោគនេះពីការចម្លង។

គួរបញ្ជាក់ថា លោកវេជ្ជបណ្ឌិត ហាក់ ចាន់ភក្ដី បានបន្ថែមថា បើទោះបីវេជ្ជសាស្ត្រមានការជឿនលឿនយ៉ាងណាក្តី ការព្យាបាលទាមទារការចូលរួមពីសាមីខ្លួនផ្ទាល់ក្នុងការតាមដានពិនិត្យសុខភាពជាប្រចាំ ការលុបបំបាត់កត្តាហានិភ័យ និងការមកទទួលសេវាកម្មព្យាបាលទាន់ពេលវេលា និងក្នុងដំណាក់កាលដំបូង។

ជាចុងក្រោយ លោកវេជ្ជបណ្ឌិត ហាក់ ចាន់ភក្ដី បានផ្ដាំផ្ញើទៅកាន់អ្នកទាំងអស់គ្នាថា យើងត្រូវតែពិនិត្យសុខភាពឱ្យបានយ៉ាងហោចណាស់រៀងរាល់ ៦ខែ ទៅ ១ឆ្នាំម្ដង ព្រោះជំងឺរលាកថ្លើមនេះ គឺជាជំងឺស្ងប់ស្ងាត់ណាស់ វាមិនបង្ករោគសញ្ញាអ្វីទាំងអស់ អញ្ចឹងហើយវាទាមទារឱ្យបងប្អូនប្រជាពលរដ្ឋត្រូវតែពិនិត្យសុខភាពជាប្រចាំ។

អត្ថបទដោយ៖ម៉ាង វិសិដ្ឋារតន៍

Daddy_Rath (ប៉ាប៉ារតន៍)
អំពីអ្នកនិពន្ធ
ក្ដីស្រមៃរបស់ខ្ញុំចង់ឃើញកុមារកម្ពុជាខ្លាំង មិនចាញ់បរទេស ដោយសង្ឃឹមថាដៃទាំងទ្វេរបស់ខ្ញុំដែលខំតាក់តែងអត្ថបទនេះអាចជួយបាន។

អត្ថបទសរុប៖ 1711

អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត
#អត្ថបទ PRAugust 9 2026
REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia