កីឡា
អ្នកហាត់ប្រាណពេលព្រឹករួច អាហារ ៦ មុខនេះល្អចំពោះសុខភាព និងសម្រកគីឡូ
Tror Sopheap
December 4 2020
5.6 K views

ការធ្វើលំហាត់ប្រាណពេលព្រឹកបង្កើតគុណភាពជីវិត និងធ្វើឱ្យអារម្មណ៍ស្រស់ស្រាយរបស់អ្នកបានល្អ។ ពេលអ្នកហាត់ប្រាណពេលព្រឹក អ្នកច្បាស់ត្រូវការអាហារល្អសម្រាប់សុខភាព និងការពារឡើងគីឡូ។ ថ្ងៃនេះក្រុមការងារ Healthy Cambodia នឹងដកស្រង់ ចេញពីគេហទំព័រ health.kapook.com ពីប្រភេទអាហារទាំង ៨ សម្រាប់អ្នកប្រាណពេលព្រឹកមានដូចជា៖

១. ទឹកដោះគោជូរ និងអង្ករសំរូប

 ពេលអ្នកហាត់ប្រាណពេលព្រឹករួច អាហារដែលល្អចំពោះសុខភាពមានអង្កសំរូប និងទឹកដោះគោមានជាតិខ្លាញ់តិច ជាប្រភពមានប្រតេអ៊ីនខ្ពស់ វាសាកសមសម្រាប់អាហារពេលព្រឹក។ អាហារទាំងនេះមានរួមកាបូអ៊ីដ្រាត និងវីតាមីន B ជួយឱ្យអ្នកមានអារម្មណ៍ឆ្អែតរហូតដល់ពេលថ្ងៃត្រង់។

២. បន្លែស្រស់ និងស៊ុតឆ្អិន

អាហារដែលផ្តល់ថាមពលឱ្យអ្នកបន្ទាប់ពីហាត់ប្រាណរួច និងមានសុខភាពល្អ គឺបន្លែ។ បន្លែជាជំរើសដ៏ល្អក្នុងការធ្វើឱ្យរាងកាយមានភាពរស់រវើកឡើងវិញ ពីព្រោះវាមានផ្ទុកសារជាតិវីតាមីនB មានជាតិរ៉ែ ហើយវាមានសារធាតុប្រឆាំងអុកស៊ីតកម្ម វាក៏មានជាតិសរសៃច្រើនផងដែរ។ ការហូបបន្លែជាមួយស៊ុតឆ្អិន វាផ្តល់ជាតិប្រូតេអ៊ីនធ្វើឱ្យអារម្មណ៍របស់អ្នកឆ្អែត។

៣. ត្រីសាម៉ុន និងស្ពៃអណ្តើក

ត្រីសាម៉ុងជាមួយស្ពៃ វាសំបូរទៅដោយអូមេហ្គា ៣ និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចកាត់បន្ថយហានិភ័យនៃការកើតជម្ងឺមហារីកប្រូស្តាតបានទៀតផង ។ វាមានជាតិសរសៃវីតាមីន និងជាតិរ៉ែនឹងជំនួសបរិមាណចាស់ដែលបាត់បង់ដោយញើស ក្នុងការហាត់ប្រាណពេលព្រឹក។

៤. ហូបផ្លែចេក

ពេលអ្នកហាត់ប្រាណពេលព្រឹក ការហូបផ្លែចេកល្អចំពោះសុខភាព ពីព្រោះវាមានផ្ទុកកាបូអ៊ីដ្រាត ជាប្រភពថាមពលធ្វើឱ្យរាងកាយត្រឡប់មកវិញ។ បញ្ជាក់ថា ផ្លែចេកសំបូរទៅដោយវីតាមីន ជាតិរ៉ែ និងសារធាតុរ៉ែផ្សេងៗ។

៥. ផ្លែឈើ

ការធ្វើលំហាត់ប្រាណពេលព្រឹករួច ការញ៉ាំផ្លែធ្វើឱ្យសម្រកគីឡូ និងផ្តល់ថាមពលរាងកាយ ពីព្រោះផ្លែឈើមានជាតិផ្អែម ដែលផ្ទុកសារជាតិវីតាមីន និងជាតិរ៉ែផងដែរ។ ផ្លែឈើមានដូចជាផ្លែក្រូច ផ្លែប៉ោម ក្រូចថ្លុង និងទំពាំងបាយជូរ វាធ្វើឱ្យរាងកាយរបស់អ្នកមានថាមពលឡើងវិញភ្លាមៗ។ ហើយផ្លែឈើជួយបង្កើនកម្រិតជាតិស្ករក្នុងឈាម និងជួយប្រឆាំងអុកស៊ីតកម្មដល់រាងកាយរបស់អ្នកបានល្អបំផុត។

៦. ផ្លែ Oatmeal

ផ្លែ Oatmeal សំបូរទៅដោយប្រូតេអ៊ីនជាតិសរសៃ និងកាបូអ៊ីដ្រាត វាជួយកាត់បន្ថយកម្រិតកូលេស្តេរ៉ុលនៅក្នុងខ្លួនយើង។ បើមានអ្នកណាចង់សម្រកទម្ងន់ ការហូប Oatmeal ល្អបំផុតសម្រាប់រាងកាយរបស់គេ។ វាជាអាហារសម្រន់ពិសេសសម្រាប់ការពារខួរក្បាល ឬបន្ថយការធ្លាក់ចុះនៃថាមពលខួរក្បាលផងដែរ៕

អត្ថបទស្រាវជ្រាវដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2638

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia