ជំងឺ
តើអ្វីគឺជាជំងឺភ្នែកខ្ចិល? វេជ្ជបណ្ឌិតប្រាប់ពីមូលហេតុនៃជំងឺភ្នែកខ្ចិល និងវិធីព្យាបាល
MC LyHouy
September 20 2022
1.3 K views

តើបងប្អូនធ្លាប់ដឹងឬទេថា ភ្នែករបស់កូនៗ ឬភ្នែករបស់ខ្លួនគឺជាភ្នែកខ្ចិល? តើអ្វីទៅ គឺជា​ជំងឺភ្នែកខ្ជិល? មូលហេតុអ្វីទើបយើងមានភ្នែកខ្ចិល តើគួរដោះស្រាយបែបណាទៅ? នៅក្នុងអត្ថបទមួយនេះ ក្រុមការងារHealthy Cambodia នឹងទៅជួបជាមួយនឹងវេជ្ជបណ្ឌិតជំនាញមួយរូប គឺអ្នកស្រីវេជ្ជបណ្ឌិត អ៊ុក សុលាភី ឯកទេសផ្នែក ចក្ខុរោគកុមារ និងភ្នែកស្រលៀង និងជាស្ថាបនិក គ្លីនិកឯកទេសភ្នែកកុមារមេត្តា។

អ្នកស្រីវេជ្ជពណ្ឌិតបានពន្យល់ថា វាកើតឡើងដោយសារភ្នែកម្ខាង​រឺ​ភ្នែកទាំងសងខាងមិនអាចមាន​ទំនាក់ទំនងល្អជាមួយខួរក្បាល។ ភាគច្រើនកើតលើភ្នែកម្ខាង​ច្រើនជាងភ្នែកទាំងសងខាង។ វាបណ្តាលមកពី​​ ភ្នែក​មួយបញ្ជូនរូបភាពទៅខួរក្បាលបានច្បាស់ល្អ​និងមួយទៀតបញ្ជូនរូបភាពមិនបានច្បាស់ល្អ។ គេធ្វើការប៉ាន់ស្មានថា កុមារម្នាក់​ក្នុង​ចំណោម​ ៥០នាក់អាចមានជំងឺ​ភ្នែកខ្ចិលនេះ។

សម្រាប់មូលហេតុ នៃជំងឺភ្នែកខ្ចិលនេះ ករណីខ្លះមកពីកុមារដែលមានភ្នែកស្រលៀងពីកំណើត, បញ្ហាកំហុសកំនុំរូបភាពរបស់កុមារដូចជា ភ្នែកម៉្ញូប អ៊ីពែមេត្រូប ឬអាស្ទីម៉ាត ដែលមានកម្រិតខ្ពស់ និងមិនស្មើរគ្នា ឬអាចមានភ្នែកឡើងបាយពីកំណើតតែម្តង។

រីឯការព្យាបាលជំងឺភ្នែកខ្ចិលនេះវិញ អ្នកស្រីវេជ្ជបណ្ឌិតបែងចែកជា២ធំៗគឺ៖

១. ប្រសិនបើកុមារមានបញ្ហាភ្នែកឡើងបាយ ឬភ្នែកស្រលៀងពីកំណើត គេត្រូវធ្វើការវះកាត់អោយបានទាន់ពេលវេលា មុនពេលដែលកុមារមានអាយុ ០៦ខែ។

២. ប្រសិនបើកុមារមានបញ្ហាកំហុសកំនុំរូបភាព គេត្រូវអោយកុមារពាក់វ៉ែនតា ដើម្បីអោយភ្នែកទាំងសងខាងអាចបញ្ជូនរូបភាពទៅខួរក្បាលបានបានដួចគ្នា។​ហើយការពាក់វ៉ែនតាក៍អាចព្យាបាលភ្នែកស្រលៀងក្នុងទម្រង់ខ្លះផងដែរ។

សូមរម្លឹកផងដែរថា គ្លីនិកភ្នែកកុមារមេត្តា គឺជាគ្លីនិកឯកទេសភ្នែកមួយដែលផ្តោតសំខាន់បំផុតលើការមើលឃើញរបស់កុមារ និងមានសេវាកម្មព្យាបាលបញ្ហាភ្នែកផ្សេងៗរបស់មនុស្សទូទៅផងដែរ។ សេវាកម្មផ្សេងៗដែលគ្លីនិក មានរួមបញ្ចូលគឺពិនិត្យសុខភាពផ្នែកចាប់ពីទារកទើបនឹងកើតដល់មនុស្សចាស់ ពិគ្រោះយោបល់រកដំណោះស្រាយនៃជំងឺ, វាស់និងកាត់វែនតាសម្រាប់ប្រជាជនគ្រប់វ័យ ព្រមទាំងមានសេវាវះកាត់មួយចំនួនទៀតដូចជា ភ្នែកឡើងបាយ, ភ្នែកកន្ទុយថ្លែន, ភ្នែកស្រលៀង, និងជំងឺភ្នែកផ្សេងៗទៀតផងដែរ៕

អត្ថបទដោយ៖ កញ្ញា លីហួយ


 

 

MC LyHouy
អំពីអ្នកនិពន្ធ
នាងខ្ញុំ ហយ លីហួយ ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងទាក់ទងនឹងចំណេះដឹងសុខភាពនិងគំនិតរកស៊ី ដើម្បីឱ្យប្រជាជនខ្មែរស្រលាញ់សុខភាព និងមានអាជីវកម្មដែលផ្តោតលើសុខភាពកាន់តែច្រើន ជាពិសេសវិស័យពេទ្យរីកចម្រើនបន្តបន្ទាប់! ទំនាក់ទំនងមកកាន់ខ្ញុំ 088 63 15 627 ឬ Facebook & Telegram: Ly Houy

អត្ថបទសរុប៖ 1967

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia