ជំងឺ
ជំងឺមហារីកទាំង៥ប្រភេទនេះហើយ ដែលច្រើនកើតលើស្រ្តីជាងគេ
Vuthea Morn
January 4 2021
20 K views

ជម្ងឺមហារីកត្រូវបានចាត់ទុកជាប្រភេទជម្ងឺដ៏កាចសាហាវ ហើយបានសម្លាប់មនុស្សអស់ជាច្រើនជារៀងរាល់ឆ្នាំ ។ យោងតាមអង្គការសុខភាពពិភពលោក ជម្ងឺមហារីកគឺជាឃាតកលំដាប់ទីពីរដែលបានធ្វើឲ្យមនុស្សស្លាប់រហូតដល់ ៩.៦លាននាក់ក្នុងឆ្នាំ ២០១៨ កន្លងទៅ ។ ជម្ងឺមហារីកមានច្រើនជាង១០០ប្រភេទខុសៗគ្នា ប៉ុន្តែគេសង្កេតឃើញថា ជម្ងឺមហារីកសុដន់ ច្រើនកើតលើស្រ្តី ខណៈពេលជម្ងឺមហារីកមាត់ច្រើនកើតលើបុរស ។ តាមរយៈគេហទំព័រ www.timesofindia.indiatimes.com ក្រុមការងារ Healthy Cambodia នឹងជម្រាបជូនពីជម្ងឺមហារីកចំនួន៥ប្រភេទដែលភាគច្រើនកើតលើស្រ្តី ។

១. ជម្ងឺមហារីកស្បែក៖ ភាគច្រើនកើតលើស្រ្តី ដែលធ្វើឲ្យស្បែកប្រែពណ៌ខូចរូបរាង និងឡើងរឹងខុសធម្មតាជាដើម ។ មូលហេតុគឺបណ្ដាលមកពីត្រូវពន្លឺព្រះអាទិត្យរយៈពេលយូរ ហើយច្រើនកើតឡើងលើផ្ទៃមុខ ត្រចៀក ដៃជើង ក និងទ្រូងជាដើម ។

២. មហារីកសុដន់៖  ក្នុងចំណោមស្រ្តី៨នាក់ មានម្នាក់បានកើតជម្ងឺមហារីកសុដន់។ ជម្ងឺនេះអាចមានរោគសញ្ញាដូចជា មានដុំខុសធម្មតានៅត្រង់សុដន់ ធ្វើឲ្យសុដន់ខូចទ្រង់ទ្រាយ និងស្បែកត្រង់សុដន់មានពណ៌ក្រហមជាដើម ។

៣. ជម្ងឺមហារីកសួត៖ រយៈពេលបួនទសវត្សចុងក្រោមនេះ ចំនួនស្រ្តីដែលបានកើតជម្ងឺមហារីកសួតបានកើនឡើងគួរឲ្យបារម្ភ​ ។ គេបានដឹងថាមូលហេតុសំខាន់មួយដែលធ្វើឲ្យកើតជម្ងឺនេះ គឺការជក់បារី ខណៈពេលស្រ្តីច្រើនជាងពាក់កណ្ដាលដែលមិនបានជក់បារីត្រូវបានរកឃើញថាបានកើតជម្ងឺនេះ ។ រោគសញ្ញានៃជម្ងឺនេះរួមមាន ក្អកមានឈាម ពិបាកដកដង្ហើម ឈឺទ្រូង ស្រកទម្ងន់ ឈឺក្បាល និងឈឺឆ្អឹងជាដើម ។​

៤. ជម្ងឺមហារីកស្បូន៖ ជម្ងឺនេះច្រើនកើតលើស្រ្តីដែលមានវ័យចាស់ ជាពិសេសពេលអស់រដូវ ។ ស្រ្តីដែលធាត់ពេក និងស្ត្រីមិនធ្លាប់មានកូន ងាយប្រឈមក្នុងការកើតជម្ងឺនេះជាងគេ ។ បច្ចុប្បន្នក៏មានស្រ្តីខ្មែរយើងមិនតិចទេដែលកំពុងប្រឈម និងបានកើតជម្ងឺដ៏កាចសាហាវនេះ ។ ដើម្បីជៀងវាងកុំឲ្យកើតជម្ងឺនេះ សម្រាប់ស្រ្តីដែលនៅលាវ គួរប្រឹក្សាជាមួយគ្រូពេទ្យជំនាញក្នុងការចាក់វ៉ាក់ស៊ាំងបង្ការជម្ងឺមហារីកស្បូននេះឲ្យបានទាន់ពេល ។  

៥. ជម្ងឺមហារីកក្រពេញទីរ៉ូអីត៖ ប្រពេញមួយនេះមានតួនាទីបញ្ចេញអ័រម៉ូនម៉្យាងដើម្បីជួយឲ្យរាងកាយមានដំណើរធម្មតា ។ ក្នុងដំណាក់កាលដំបូងៗ ជម្ងឺនេះគ្មានរោគសញ្ញាគួរឲ្យចាប់អារម្មណ៍នោះទេ ប៉ុន្តែកោសិកាមហារីកចាប់ផ្ដើមរីករាលដាល ដែលអាចឲ្យហើម និងឈឺចាប់ត្រង់បំពង់ក ។ រោគសញ្ញានៃជម្ងឺនេះរួមមាន ឡើងកូនកណ្ដុលត្រង់ក ធ្វើឲ្យលោកអ្នកប្ដូរសំលេង និងពិបាកលេបទឹកមាត់ជាដើម ។

ត្រូវចាំថា ការធ្វើរោគវិនិច្ឆ័យបានទាន់ពេលវេលា គឺជារឿងដ៏សំខាន់បំផុតដើម្បីព្យាបាលជម្ងឺមហារីកឲ្យមានប្រសិទ្ធភាព ដូចនេះការពិនិត្យសុខភាពជាប្រចាំគឺជារឿងដ៏ល្អមួយ ៕

អត្ថបទដោយ៖ ហួ ភារ៉ា 


Vuthea Morn
អំពីអ្នកនិពន្ធ
អ្នកស្រាវជ្រាវ និងនិពន្ធផ្នែកសុខភាព គោលដៅសំខាន់របស់ខ្ញុំគឺ៖ «ផ្លាស់ប្តូរ​ផ្នត់គំនិតពលរដ្ឋខ្មែរឱ្យស្រលាញ់សុខភាព» បើលោកអ្នកចង់ចែករំលែកទាក់ទងប្រធានបទសុខភាព ឬចុះផ្សាយអត្ថបទអាចទាក់ទងមកកាន់ខ្ញុំបានតាមរយៈ085 79 67 04 E-mail: vuthea.businesscambodia@gmail.com

អត្ថបទសរុប៖ 1470

អត្ថបទថ្មីៗ
#អត្ថបទ PRAugust 8 2025
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែក វិធីងាយៗសម្រាប់ធ្វើឱ្យសុខុមាលភាពល្អបានយូរអង្វែង ដោយធ្វើឱ្យមេតាប៉ូលីស និងជីវិតរបស់អ្នកមានតុល្យភាពគ្នា
#កីឡាAugust 7 2025
វេជ្ជបណ្ឌិតប្រាប់ថា ៣កំហុសនេះ ពេលហាត់ប្រាណនាំឱ្យគាំងបេះដូង
#ជំងឺAugust 7 2025
ភ្ញាក់ពីគេងពិសារកាហ្វេនៅចន្លោះម៉ោងមាសនេះប៉ូវខួរក្បាលល្អបំផុត
#ចិត្តសាស្ត្រAugust 6 2025
ពូកែគេងមិនលក់! ៣វិធីសាស្រ្តបង្កើតអារម្មណ៍ត្រជាក់ ឱ្យអ្នកឆាប់គេងលក់ស្រួល
#កីឡាAugust 6 2025
វេជ្ជបណ្ឌិត Eric ប្រាប់ថា៖ នេះជាក្បួនពិសេសសម្រកគីឡូ ឆាប់បានស្រកពោះលឿន
#ជំងឺAugust 6 2025
គ្រោះថ្នាក់! ៥សញ្ញាព្រមានបញ្ហាកកឈាមនាំឱ្យគាំងបេះដូង ដាច់សរសៃឈាមខួរក្បាល

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia