ជំងឺ
សុខៗមានអារម្មណ៍ថប់ៗត្រង់បេះដូង ឈឺត្រង់បេះដូង សាកអាហារ៦នេះជំនាញថែបេះដូងល្អបំផុត

តើអ្នកដែលធ្លាប់មានអារម្មណ៍ថប់ៗត្រង់បេះដូងទេ? តើអ្នកធ្លាប់មានអារម្មណ៍ឈឺចាប់ត្រង់បេះដូងទេ? តាមពិតទៅរឿងទាំងអស់នេះ វាពាក់ព័ន្ធនឹងបញ្ហាបេះដូងដើរមិនប្រក្រតី។ មិនតែប៉ុណ្ណោះទេ ប្រជាជនខ្មែរភាគច្រើនតែងនិយាយថា ជំងឺបេះដូង គឺជាជំងឺអ្នកមាន ដែលមានន័យថា ជំងឺដែលត្រូវចំណាយលុយច្រើនក្នុងការព្យាបាល។ អ៊ីចឹងដើម្បីកុំឱ្យអ្នកកើតជំងឺបេះដូង អ្នកត្រូវតែចេះថែទាំសុខភាពបេះដូងឱ្យបានល្អ។ ដូច្នេះចំណុចដំបូងដែលអ្នកត្រូវតែកែប្រែនោះគឺ ទម្លាប់ញុំា។ ពីព្រោះថា ទម្លាប់ញុំាគឺជាកត្តាដ៏ចម្បងមួយជួយការពារបេះដូងអ្នកឱ្យមានសុខភាពល្អ។

បើយោងតាមការចុះផ្សារបស់ My Health Finder របស់អាមេរិកបានរៀបរាប់ប្រាប់ថា ដើម្បីឱ្យបេះដូងរបស់អ្នកដំណើរការបានល្អ ចំណុចដំបូងនោះ អ្នកត្រូវតែញុំាអាហារឱ្យបានត្រឹមត្រូវជាប្រចាំ។

ចំណុចទី១.កាត់បន្ថយការញុំាអាហារដែលសម្បូរខ្លាញ់ឆ្អែត៖ អ្នកត្រូវកាត់បន្ថយការញុំាសាច់ដែលសម្បូរខ្លាញ់ និងទឹកដោះគោដែលមានសារធាតុខ្លាញ់ច្រើន។ អាហារដូចជា ភីហ្សា ប៊ឺហ្គឺ និងទឹកជ្រលក់ដែលមានខ្លាញ់ច្រើន។

ចំណុចទី២.កាត់បន្ថយញុំាជាតិសូដ្យូម(អំបិល)៖អ្នកត្រូវកាត់បន្ថយការញុំាអាហារប្រៃ ពីព្រោះអាហារប្រៃសម្បូរជាតិសូដ្យូមណាស់។ អាហារដូចជា ស៊ុប ប្រហុក និងអាហារណាដែលប្រលាក់អំបិលច្រើន។

ចំណុចទី៣.ត្រូវញុំាអាហារដែលសម្បូរជាតិសរសៃច្រើន៖ អ្នកត្រូវញុំាបន្លែ ផ្លែឈើ សណ្ដែក និងគ្រាប់ធញ្ញជាតិ ដើម្បីបន្ថែមជាតិសរសៃឱ្យរាងកាយរបស់អ្នក។

ចំណុចទី៤.អ្នកត្រូវញុំាបន្លែ និងផ្លែឈើឱ្យបានច្រើនដូចជា ប៉េងបោះ ស្ពៃក្ដោប និងការ៉ុត ផ្កាខាត់ណា សាឡាត់ ផ្លែប៉ោម ក្រូច និងចេកជាដើម។

ចំណុចទី៥.ជ្រើសរើសទឹកដោះគោឱ្យបានត្រឹមត្រូវ៖ អ្នកត្រូវផឹកទឹកដោះគោជាប្រចាំ ប៉ុន្តែអ្នកត្រូវជ្រើសរើសប្រភេទទឹកដោះគោណាដែលមានសារធាតុខ្លាញ់ទាប ហើយត្រូវចៀសវាងផឹកទឹកដោះគោណាដែលសម្បូរជាតិខ្លាញ់ច្រើន។

ចំណុចទី៦.អ្នកត្រូវជ្រើសរើសប្រេងដែលល្អសម្រាប់សុខភាព៖ អ្នកត្រូវបញ្ឈប់ការប្រើប្រាស់ខ្លាញ់ឆ្អែត ហើយត្រូវប្ដូរមកប្រើប្រភេទប្រេងបន្លែដូចជា ប្រេងCanola, ប្រេងពោត, ប្រេងអូលីវ, ប្រេងសណ្ដែកដី, ប្រេងសណ្ដែកសៀង, ឬប្រេងផ្កាឈូករ័ត្ន។

ដូច្នេះដើម្បីឱ្យបេះដូងរបស់អ្នកមានសុខភាពល្អ អ្នកត្រូវតែរៀនផ្លាស់ប្ដូរនៅរបបអាហារ មិនត្រូវញុំាអាហារណាដែលមានសារធាតុខ្លាញ់ឆ្អែតច្រើន អាហារប្រៃខ្លាំង និងអាហារគ្មានជាតិសរសៃ។

អត្ថបទដោយ៖ Daddy_Rath

Daddy_Rath (ប៉ាប៉ារតន៍)
អំពីអ្នកនិពន្ធ
ក្ដីស្រមៃរបស់ខ្ញុំចង់ឃើញកុមារកម្ពុជាខ្លាំង មិនចាញ់បរទេស ដោយសង្ឃឹមថាដៃទាំងទ្វេរបស់ខ្ញុំដែលខំតាក់តែងអត្ថបទនេះអាចជួយបាន។

អត្ថបទសរុប៖ 1711

អត្ថបទថ្មីៗ
#អាហារSeptember 12 2025
តិចអត់ដឹង! មើមរុក្ខជាតិមួយនេះជាឱសុថទិព្វ ញុំាពេលព្រឹករាល់ថ្ងៃបង្កើនថាមពល គាំទ្រដល់សុខភាពបេះដូង
#ជំងឺSeptember 12 2025
ប្រយ័ត្ន! នេះជាមូលហេតុនាំឱ្យបុរសមានជំងឺរីកសរសៃវ៉ែនអាអូនតូចគ្មានកូន
#កុមារSeptember 12 2025
ប្រយ័ត្ន! បញ្ហាតូច ១នេះ តែប៉ះធ្ងន់ដល់ស្រី និងបុរសគ្មានកូន ១ជីវិត
#ជំងឺSeptember 12 2025
កុំប្រហេស! រដូវភ្លៀងធ្លាក់ប្រយ័ត្នគ្រុនឈាម បើមានរោគសញ្ញាទាំងនេះត្រូវប្រញាប់ទៅពេទ្យជាបន្ទាន់
#សម្រស់September 11 2025
លាបឡេយូរហើយមិនបានផល បែរជាធ្វើឱ្យខូចស្បែកថែម នេះអាចជាមូលហេតុដែលគ្រប់គ្នាមិនចាប់អារម្មណ៍
#ជំងឺSeptember 11 2025
បុរស ៣០% បញ្ហាគ្មានកូនប្រើ! មកពីទម្លាប់ប្រចាំថ្ងៃទាំងនេះ ធ្វើឱ្យមេ//.ជីវិតខ្សោយ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia