ជំងឺ
រោគសញ្ញារមាស់ អាចជា​សញ្ញាបង្ហាញថាអ្នកកើតជំងឺមហារីកថ្លើម
Vuthea Morn
January 11 2021
4 K views

ថ្លើមគឺជាសរីរាង្គធំបំផុតនៅផ្នែកខាងក្នុងនៃរាងកាយមនុស្ស ដែលមានតួនាទី បំបែកនូវសារធាតុខ្លាញ់ បំផ្លាញនូវសារជាតិពុល ផលិតកូលេស្តេរ៉ុល បង្កើតប្រូតេអ៊ីន រួមទាំងផ្ទុកនូវសារជាតិវិតាមីន។

រោគសញ្ញារមាស់ (ការរលាកស្បែក) អាចជាកត្តាមកពីការបង្ហាញពីជំងឺថ្លើម ប៉ុន្តែមិនមែនគ្រប់បុគ្គល ដែលមានជំងឺថ្លើមសុទ្ធតែមានរោគសញ្ញារមាស់នោះទេ ជួនកាលការរមាស់អាចកើតឡើងដោយសារ តែមានមូលហេតុជាក់លាក់ណាមួយ។ ក្នុងអត្ថបទនេះអ្នកនឹងអាចយល់ដឹងពីកត្តាដែលអាចបណ្តាល ឱ្យមានរោគសញ្ញារមាស់ចំពោះអ្នកដែលមានជំងឺថ្លើម និងរួមទាំងពីវិធីព្យាបាលមួយចំនួន។

មូលហេតុទំនាក់ទំនងរវាងការរមាស់ និងជំងឺថ្លើមអាចកើតឡើងដោយសារបុព្វហេតុដូចខាងក្រោម៖

កត្តានៃថង់ទឹកប្រមាត់៖ ទឹកប្រមាត់គឺជាអង្គធាតុរាវដែលមានពណ៌លឿង រាងបៃតង ហើយផលិតឡើង ដោយថ្លើមដែលផ្ទុកនៅក្នុងថង់ទឹកប្រមាត់ និងមានមុខងារជួយដល់ការរំលាយអាហារនៃសារជាតិខ្លាញ់ និងស្រូបយក វិតាមីនA D E និង K។ ជំងឺថ្លើមអាចធ្វើឱ្យកើនឡើងកម្រិតនៃទឹកប្រមាត់ ហើយបន្ទាប់មកធ្វើឱ្យមានការ ប្រមូលផ្តុំនៅ ក្រោមស្បែក ដែលជាកត្តាបង្កឱ្យមានការរលាកស្បែក។

កត្តាកើនឡើងកម្រិតអ៊ីស្តាមីន (Histamine)៖ កម្រិតអ៊ីស្តាមីនគឺជាសមាសធាតុមួយដែលពាក់ព័ន្ធនឹង ការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំ គ្រប់គ្រងនៃការរលាក និងមានតួនាទីសម្របសម្រួលនៃការរមាស់។ ជំងឺថ្លើមអាចជាមូលហេតុនៃការកើនឡើងកម្រិតអ៊ីស្តាមីន ដោយសារការស្ទះនៃថង់ទឹកប្រមាត់។

វត្តមាននៃអាស៊ីត Lysophosphatidic (LPA)៖ ចំពោះអ្នកដែលមានជំងឺថ្លើម គឺមានជាប់ទាក់ទងទៅនឹង វត្តមាននៃអាស៊ីត Lysophosphatidic (LPA) ដែលជាសមាសធាតុមួយធ្វើឱ្យរមាស់ និងមានជំងឺរលាកស្បែក។

វិធានការប្រុងប្រយ័ត្ន និងវិធីព្យាបាលដែលអាចកាត់បន្ថយរោគសញ្ញារមាស់មួយចំនួនដូចជា៖

-រក្សាផ្តល់សំណើមដល់ស្បែក

-ងូតទឹកត្រជាក់ ពីព្រោះការងូតទឹកក្តៅធ្វើឱ្យស្បែកស្ងួត

-ស្អំត្រជាក់នៅកន្លែងដែលរងផលប៉ះពាល់

-ស្លៀកសំលៀកបំពាក់ដែលរលុង

-ជៀសវាងការទទួលរងនូវការប៉ះទង្គិចលើស្បែក

ការធ្វេសប្រហែលផ្នែកអានាម័យចំពោះអ្នកជំងឺថ្លើមអាចបណ្តាលឱ្យមានរោគសញ្ញារមាស់ជាពិសេស ប្រសិនជាទម្រង់ធ្ងន់ធ្ងរនៃជំងឺថ្លើម។ សូមចាំថារោគសញ្ញារមាស់មិនមែនជាបញ្ហាផ្ទាល់តែម្យ៉ាង នៃជំងឺថ្លើមនោះទេ ដូចនេះជាការសំខាន់នៅពេលដែលអ្នកទទួលរង នូវរោគសញ្ញារមាស់ដែលធ្ងន់ធ្ងរ សូមទៅទទួលការពិនិត្យ ឬព្យាបាលជាមួយគ្រូពេទ្យជំនាញ។

អត្ថបទដោយ៖ សែម សុធារី

Vuthea Morn
អំពីអ្នកនិពន្ធ
អ្នកស្រាវជ្រាវ និងនិពន្ធផ្នែកសុខភាព គោលដៅសំខាន់របស់ខ្ញុំគឺ៖ «ផ្លាស់ប្តូរ​ផ្នត់គំនិតពលរដ្ឋខ្មែរឱ្យស្រលាញ់សុខភាព» បើលោកអ្នកចង់ចែករំលែកទាក់ទងប្រធានបទសុខភាព ឬចុះផ្សាយអត្ថបទអាចទាក់ទងមកកាន់ខ្ញុំបានតាមរយៈ085 79 67 04 E-mail: vuthea.businesscambodia@gmail.com

អត្ថបទសរុប៖ 1469

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia