ជំងឺ
មនុស្សស្រីគួរតែស្វែងយល់! កត្តាសំខាន់ៗទាំង៤ ជាដើមហេតុធ្វើឱ្យស្ត្រីមានវិបត្តិរដូវមិនទៀង

រដូវមិនទៀង មិនមែនកើតមានទៅលើស្រី្តតិចនាក់ទេ ហើយល័ក្ខខ័ណ្ឌនៅក្នុងការកើតនោះទៀតសោត ក៏ខុសប្លែកគ្នាផងដែរ ដោយមានខ្លះរាំងរដូវមិនមែន១ខែ ២ខែទេ គឺរាំងរហូតដល់៣ខែ កន្លះឆ្នាំ ឬលើសនេះទៀតក៏មាន។

កត្តានេះដែរ 4ចំណុចខាងក្រោមនេះ នឹងបង្ហាញពីដើមហេតុចម្បងៗដែលត្រូវបានគេរកឃើញថា វាអាចជះឥទ្ធិពលធ្វើឱ្យស្ត្រីប្រឈមនឹងបញ្ហារាំងរដូវ ឬមានវិបត្តិរដូវមិនទៀង៖

1. អតុល្យភាពអ័រម៉ូន៖ ចំពោះវិបត្តិរដូវមិនទៀតដោយសារកត្តាអតុល្យភាពអរម៉ូននេះ ភាគច្រើនគេសង្កេតឃើញកើតមាននៅលើ:

- ក្មេងស្រីទើបតែពេញវ័យ ដោយជាទូទៅល័ក្ខខ័ណ្ឌអរម៉ូនរបស់ពួកគាត់ប្រែប្រួលខុសប្រក្រតីដោយតែកត្តាពួកគាត់ស្ថិតក្នុងវ័យលូតលាស់ ធ្វើឱ្យអរម៉ូនក្នុងខ្លួនរបស់គាត់ដើរពុំទាន់ប្រក្រតីដែលជាហេតុធ្វើឱ្យរដូវមិនទៀង។។

- ការមានផ្ទៃពោះ៖ ការមានផ្ទៃពោះ ជាកត្តាមួយដែលធ្វើឱ្យស្ត្រីមានប្រែប្រួលអរម៉ូនក្នុងរាងកាយផងដែរ ហេតុនេះក្នុងល័ក្ខខ័ណ្ឌស្ត្រីមានដៃគូបាត់រដូវចាប់ពី ២សប្តាហ៍ឡើង គួរតែសាកល្បងធ្វើតេស្តទឹកនោម។

- កត្តាជិតអស់រដូវ៖ ការផ្លាស់ប្តូរទៅជាអស់រដូវ ដែលជាធម្មតាកើតឡើងក្នុងវ័យ 40 ឆ្នាំ ឬ 50 ឆ្នាំរបស់ស្ត្រី អាចបណ្តាលឱ្យមានការផ្លាស់ប្តូររយៈពេល និងលំហូរមករដូវផងដែរ។

2. ភាពតានតឹង៖ បញ្ហាស្ត្រេសតានតឹងក្នុងខ្លួនជាប្រចាំថ្ងៃ ឬស្ត្រីដែលកើតមានបញ្ហាថប់បារម្ភត្រូវដែលបង្កឱ្យកើតបញ្ហាតានតឹងខ្លាំងក្នុងរាងកាយ គឺវាអាចរំខានដល់កម្រិតអម៉ូនក្នុងរាងកាយ ជាហេតុនាំឱ្យស្ត្រីដែលស្ថិតក្នុងល័ក្ខខ័ណ្ឌនេះមានវិបត្តិរដូវមិនទៀង។

3. ការប្រែប្រួលទម្ងន់ខុសប្រក្រតី៖ បញ្ហាលើសទម្ងន់ព្យាយាមសម្រក តាមវិធីតមអាហារខ្លាំងអាចប៉ះពាល់ដល់វដ្តរដូវ។ ដោយហេតុថានៅពេលណាដែលរាងកាយរបស់យើងមិនទទួលបានសារជាតិចិញ្ចឹមគ្រប់គ្រាន់ទៅបំពេញ វាអាចរំខានដល់កម្រិតអរម៉ូន ធ្វើឱ្យអរម៉ូនមានលក្ខណៈប្រែប្រួលរំខានដល់ដំណើរវដ្តរដូវប្រចាំខែ។

4. កត្តារបៀបរស់នៅ៖ សម្រាប់មនុស្សស្រីមួយចំនួនទៀតដែលមាន របបអាហារមិនល្អ កង្វះអាហារូបត្ថម្ភជាប្រចាំថ្ងៃ ជក់បារី ផឹកគ្រឿងស្រវឹង និងមានទម្លាប់គេងមិនទៀងទាត់ម៉ោងជាប្រចាំ អាចធ្វើឱ្យប៉ះពាល់ដល់កម្រិតអរម៉ូនផ្សេងៗក្នុងរាងកាយ អរម៉ូនក្នុងរាងកាយប្តូរចុះឡើងមិននឹងន ដែលបង្កឱ្យប៉ះពាល់ដល់ដំណើរការឈាមរដូវប្រចាំខែ ដោយបញ្ហាមួយកើតមានទៅលើស្ត្រីមិនតិចនាក់ទេនៅជុំវិញពិភពលោក៕

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1333

អត្ថបទទាក់ទង

#ជំងឺ

ជំងឺពោះវៀនខ្ជិល! វេជ្ជ. Kulthep Rattankovit បង្ហាញពីកត្តាបង្កឱ្យកើតជំងឺពោះវៀនខ្ជិល ធ្វើឱ្យជំងឺទល់លាមក ពិបាកបត់ជើងជាប្រចាំ
Pheakdey Pao
September 6 2024
8 views

#ជំងឺ

វេជ្ជ. សោភា បង្ហាញនូវរោគសញ្ញាសំខាន់ៗនៃជំងឺរលាកពោះវៀនរ៉ាំរ៉ៃ ប្រសិនបន្តទុកអាចវិវត្តទៅជាដំបៅ ឬមហារីកពោះវៀន
Pheakdey Pao
September 2 2024
442 views

#ជំងឺ

រោគសញ្ញាបង្ហាញថា អ្នកកំពុងប្រឈមកើតជំងឺថប់បារម្ភទាំងមិនដឹងខ្លួនថាកើត
Thida Pet
September 2 2024
210 views

#ជំងឺ

គ្រាន់តែចៀសវាងភេសជ្ជៈប្រភេទនេះ ជួយបង្កើនអាយុរបស់អ្នក ១០ឆ្នាំ គ្មានជំងឺកាចទេ
Tror Sopheap
August 30 2024
168 views

#ជំងឺ

ខ្មែរលក់ច្រើន! អាហារ ២នេះ ជួយអ្នកកុំឱ្យកើតជំងឺទឹកនោមផ្អែម
Tror Sopheap
August 29 2024
217 views

#ជំងឺ

មេក្លោងធំៗ ទាំង៤ មានឱកាសឆក់ជីវិតដោយជំងឺលើសឈាម និងបេះដូងលឿនបំផុត
Tror Sopheap
August 28 2024
182 views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ចាប់ពីថ្ងៃទី៥ ដល់ទី៧ ខេត្តទាំងនេះនឹងមានភ្លៀងធ្លាក់ លាយខ្យល់ព្យុះសង្ឃរា ត្រូវប្រយ័ត្នមុនចេញក្រៅ
Thida Pet
September 5 2024
466 views

#ជំងឺ

វេជ្ជ. សោភា បង្ហាញនូវរោគសញ្ញាសំខាន់ៗនៃជំងឺរលាកពោះវៀនរ៉ាំរ៉ៃ ប្រសិនបន្តទុកអាចវិវត្តទៅជាដំបៅ ឬមហារីកពោះវៀន
Pheakdey Pao
September 2 2024
442 views

#ជំងឺ

រោគសញ្ញាបង្ហាញថា អ្នកកំពុងប្រឈមកើតជំងឺថប់បារម្ភទាំងមិនដឹងខ្លួនថាកើត
Thida Pet
September 2 2024
210 views

#ព័ត៌មាន

ត្រៀមអាវភ្លៀងត្រៀមឆត្រ ភ្លៀងនឹងបន្តធ្លាក់តាំងពីថ្ងៃទី២ដល់ទី៤ លើខេត្តទាំងនេះ
Thida Pet
September 2 2024
207 views

#ជំងឺ

ជំងឺពោះវៀនខ្ជិល! វេជ្ជ. Kulthep Rattankovit បង្ហាញពីកត្តាបង្កឱ្យកើតជំងឺពោះវៀនខ្ជិល ធ្វើឱ្យជំងឺទល់លាមក ពិបាកបត់ជើងជាប្រចាំ
Pheakdey Pao
September 6 2024
8 views
អត្ថបទថ្មីៗ
#ជំងឺSeptember 6 2024
ជំងឺពោះវៀនខ្ជិល! វេជ្ជ. Kulthep Rattankovit បង្ហាញពីកត្តាបង្កឱ្យកើតជំងឺពោះវៀនខ្ជិល ធ្វើឱ្យជំងឺទល់លាមក ពិបាកបត់ជើងជាប្រចាំ
#ព័ត៌មានSeptember 5 2024
ចាប់ពីថ្ងៃទី៥ ដល់ទី៧ ខេត្តទាំងនេះនឹងមានភ្លៀងធ្លាក់ លាយខ្យល់ព្យុះសង្ឃរា ត្រូវប្រយ័ត្នមុនចេញក្រៅ
#ជំងឺSeptember 2 2024
វេជ្ជ. សោភា បង្ហាញនូវរោគសញ្ញាសំខាន់ៗនៃជំងឺរលាកពោះវៀនរ៉ាំរ៉ៃ ប្រសិនបន្តទុកអាចវិវត្តទៅជាដំបៅ ឬមហារីកពោះវៀន
#ជំងឺSeptember 2 2024
រោគសញ្ញាបង្ហាញថា អ្នកកំពុងប្រឈមកើតជំងឺថប់បារម្ភទាំងមិនដឹងខ្លួនថាកើត
#ព័ត៌មានSeptember 2 2024
ត្រៀមអាវភ្លៀងត្រៀមឆត្រ ភ្លៀងនឹងបន្តធ្លាក់តាំងពីថ្ងៃទី២ដល់ទី៤ លើខេត្តទាំងនេះ
#ជំងឺAugust 30 2024
គ្រាន់តែចៀសវាងភេសជ្ជៈប្រភេទនេះ ជួយបង្កើនអាយុរបស់អ្នក ១០ឆ្នាំ គ្មានជំងឺកាចទេ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia