យោងតាមគេហទំព័រមន្ទីរពេទ្យ Mayo បានបញ្ជាក់ថាអ្នកជម្ងឺមហារីកគឺមានហានិភ័យ ខ្ពស់ក្នុងការឆ្លង COVID-19 ធ្ងន់ធ្ងរ។ វេជ្ជបណ្ឌិត Shanda Blackmon ដែលជាគ្រូពេទ្យវះកាត់នៅ មន្ទីរពេទ្យ Mayo មានប្រសាសន៍ថា“COVID-19 បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អ្នកជំងឺមហារីកសួត“។
វេជ្ជបណ្ឌិត Blackmon មានប្រសាសន៍ថា“ ជាអកុសលក្នុងកំឡុងពេលដែលវីរុសកូរ៉ូណាកំពុងរាតត្បាត វាបង្កអោយមានការយឺតយ៉ាវខ្លះៗសម្រាប់អ្នកជំងឺដែលមានរោគវិនិច្ឆ័យថ្មីនៃជំងឺមហារីកសួតមកព្យាបាល។ ចំពោះអ្នកជំងឺដែលត្រូវបានពន្យាពេលក្នុងការធ្វើរោគវិនិច្ឆ័យ និងការព្យាបាល ឥឡូវនេះអាចប្រឈមនឹងហានិភ័យខ្ពស់ពីនៃការឆ្លង COVID-19 ។
ជាមួយគ្នានេះដែរ ជម្រើសនៃការព្យាបាលជំងឺមហារីកសួតគឺអាស្រ័យលើដំណាក់កាលនៃជំងឺ។ ការថែរក្សាអ្នកជម្ងឺមហារីកសួតនិងអាចមានការព្យាបាលច្រើនប្រភេទរួមមាន ការព្យាបាលដោយប្រើគីមីការ
ព្យាបាលដោយប្រើវិទ្យុសកម្ម ឬការព្យាបាលដោយប្រព័ន្ធភាពស៊ាំ និងការវះកាត់។
ចំពោះអ្នកជំងឺដែលកំពុងទទួលការព្យាបាលជំងឺមហារីកសួតលោកវេជ្ជបណ្ឌិត Blackmon ណែនាំឱ្យចាត់វិធានការដាច់ខាត។ លោកបន្តថា “ត្រូវតែការពារខ្លួនអ្នក ប្រសិនបើអ្នកមានភាពស៊ាំចុះខ្សោយ និងមិនត្រូវចេញទៅក្រៅតាមទីសាធារណៈដូចដែលអ្នកធ្លាប់ធ្វើពីមុននោះទេ“៕
ប្រភព: Mayo Clinic
ប្រែសម្រួលដោយ៖ Sochenda Hai