កុមារ
អស់គ្រោះភ័យចំពោះកុមារ! ពេលដឹងថាសត្វល្អិតហើរចូលត្រចៀកកុមារ អ្នកត្រូវធ្វើរឿងមួយនេះជាបន្ទាន់

អ្នកប្រហែលជាធ្លាប់បានលឺ និងធ្លាប់បានឆ្លងកាត់រួចមកទាក់ទងនឹងសត្វល្អិត ឬសត្វតូចៗហើរចូលក្នុងត្រចៀក។ ប៉ុន្ដែក្នុងករណីដែលសត្វហើរចូលត្រចៀកនេះកម្រនឹងមានណាស់។ ជាទូទៅប្រសិនបើមានសត្វចូលក្នុងត្រចៀក អាចបណ្ដាលមកពី ការដើរព្រៃ ឡើងភ្នំ គេង ឬលេងនៅកន្លែងដែលមានសត្វល្អិតច្រើន ឬគេងក្រៅផ្ទះ។

ជាធម្មតាសត្វល្អិតងាយនឹងងាប់ណាស់ ខណៈពេលចូលក្នុងត្រចៀករបស់អ្នក ប៉ុន្តែវាក៏អាចនឹងរស់មានជីវិត ហើយវាព្យាយាមចេញពីត្រចៀករបស់អ្នកផងដែរ ក្នុងនោះដែលវាបណ្ដាលឱ្យអ្នកមានការឈឺចាប់ និងគួរឱ្យព្រួយបារម្ភ នេះបើតាមការឱ្យដឹងពី Healthline។

តើរោគសញ្ញាគួរឱ្យកត់សម្គាល់លើមនុស្សធំ និងកុមារមានអ្វីខ្លះ?

ប្រសិនបើសត្វល្អិតនៅតែមានជីវិត ខណៈពេលដែលនៅក្នុងត្រចៀករបស់អ្នក វានឹងចោះ ឬខាំក្នុងត្រចៀករបស់អ្នក ដែលទំនងជាមានអារម្មណ៍ថាឈឺតិចៗ។ លើសពីនេះទៀតវាមានរោគសញ្ញាសម្គាល់ថា៖

‑ត្រចៀកឡើងក្រហម

‑ត្រចៀកឡើងហើម

‑ការហូរចេញពីត្រចៀករួមមានឈាម ឬខ្ទុះ ដែលបង្ហាញពីការរងរបួសនៃត្រចៀក

សម្រាប់មនុស្សពេញវ័យយើងអាចកំណត់អត្តសញ្ញាណនៃសត្វល្អិតចូលត្រចៀកបានទៅតាមការធ្វើចលនារបស់សត្វល្អិត ប៉ុន្តែវាអាចមានការលំបាកសម្រាប់កុមារតូចៗ ដើម្បីកំណត់ពីមូលហេតុនៃការឈឺចាប់នៅក្នុងត្រចៀករបស់ពួកគេ។ ប្រសិនបើអ្នកឃើញក្មេងតូចៗត្រដុស រឺកោសត្រចៀកម្ខាងនេះអាចជាសញ្ញានៃសត្វល្អិតចូលក្នុងត្រចៀករបស់ពួកគេផងដែរ។

វិធីក្នុងការយកសត្វល្អិតចេញ

ផ្នែកសំខាន់នៃដំណើរការយកសត្វល្អិតចេញពីត្រចៀកគឺ រក្សាភាពស្ងប់ស្ងាត់។ កុំប្រើវត្ថុរឹងក្នុងការយកសត្វល្អិតចេញ វាអាចរុញសត្វល្អិតចូលកាន់តែជ្រៅ ហើយអាចធ្វើឱ្យខូចត្រចៀកថែមទៀតផង។

ប្រសិនបើសត្វល្អិតនៅតែមានជីវិតក្នុងក្នុងត្រចៀក អ្នកអាចចាក់ប្រេងបន្លែ (Pour Vegetable Oil) ឬប្រេងទារកចូលក្នុងប្រឡោះត្រចៀក ជាធម្មតាសត្វល្អិតនោះនឹងស្លាប់ រួចផ្អៀងត្រចៀករបស់ចុះក្រោម វានឹងហូរតាមប្រេងមកក្រៅ ឬអ្នកអាចយកវាចេញពីត្រចៀកដោយប្រើទឹកក្តៅឧណ្ហៗក៏បាន។

ទោះយ៉ាងណាក៏ដោយប្រសិនបើអ្នក ឬកូនរបស់អ្នកមានបញ្ហាត្រចៀកអ្នកចាំបាច់ត្រូវទៅជួបគ្រូពេទ្យភ្លាមៗប្រសិនបើអ្នកសង្ស័យថាមានសត្វចូលក្នុងត្រចៀក។ ជៀសវាងប្រើប្រាស់នៅវត្ថុរឹងក្នុងការយកសត្វល្អិតនោះចេញ ដែលងាយនឹងបណ្ដាលឱ្យខូចត្រចៀក ពីព្រោះក្រដាស់ត្រចៀកមានលក្ខណៈស្ដើងណាស់។

អត្ថបទស្រាវជ្រាវដោយ៖ម៉ាង វិសិដ្ឋារតន៍

Daddy_Rath (ប៉ាប៉ារតន៍)
អំពីអ្នកនិពន្ធ
ក្ដីស្រមៃរបស់ខ្ញុំចង់ឃើញកុមារកម្ពុជាខ្លាំង មិនចាញ់បរទេស ដោយសង្ឃឹមថាដៃទាំងទ្វេរបស់ខ្ញុំដែលខំតាក់តែងអត្ថបទនេះអាចជួយបាន។

អត្ថបទសរុប៖ 1711

អត្ថបទថ្មីៗ
#ព័ត៌មានOctober 1 2025
វិស័យ​ព្យាបាលដោយចលនានៅកម្ពុជា កាន់តែវិវត្តរីកចម្រើនទៅមុខគួរឱ្យគត់សម្គាល់ ដែលស្តែងឡើងតាមរយៈលទ្ធផល របស់សន្និបាត​ព្យាបាលដោយចលនាកម្ពុជា​លើកទី២៣
#សម្រស់October 1 2025
មុខឡើងមុនមិនឈប់ប្រើអីក៏មិនបាត់ សាកមកប្ដូរទំម្លាប់ប្រចាំថ្ងៃតូចៗ៤ នេះ
#ព័ត៌មានOctober 1 2025
មន្ទីរពេទ្យខ្មែរ ១នេះ៖ វះកាត់មុខ មាត់ ឆ្អឹងថ្គាម និងជំងឺមាត់ធ្មេញដោយឥតគិតថ្លៃ
#សម្រស់October 1 2025
នារីញ៉ាំផ្លែឈើ ៦មុខ ពង្រឹងសុខភាពបន្ត//.ពូជ ជំនួយស្បែកឱ្យក្មេងជាងវ័យ
#អត្ថបទ PROctober 1 2025
ទម្លាប់រស់នៅខុសដែលកើតចេញពីការយល់ច្រឡំនេះ កំពុងរួមចំណែកបង្កើនហានិភ័យនៃជម្ងឺបេះដូងនៅកម្ពុជា
#អាហារOctober 1 2025
ភេសជ្ជៈសាមញ្ញមួយនេះ ផឹកពេលព្រឹករាល់ថ្ងៃស្បែកក៏ស្អាត គីឡូរក៏ស្រក

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia