ជំងឺ
កំពុងជួបបញ្ហារាំងរដូវមកខានៗ! សាកក្បួនពេទ្យ៤នេះ ណាត់វដ្តរដូវឱ្យមកទៀងរាល់ខែ មិនឈឺចាប់សោះ

បច្ចុប្បន្នមានស្រ្តីច្រើនណាស់ដែលកំពុងតែជួបបញ្ហារាំងរដូវ រដូវមកមិនទៀង អ្នកខ្លះមកមួយខែខាន៣ ទៅ ៤ខែក៏មាន។ ជាទូទៅការមករដូវទៀងទាត់របស់ស្រ្តីគឺ គិតចាប់ពីចន្លោះ២៨ថ្ងៃ ទៅ៣៥ថ្ងៃម្តង ប៉ុន្តែបើករណីឈានដល់រយៈពេល ២ ឬ ៣ ខែឡើងទៅមិនមករដូវម្តងសោះនោះ ស្រ្តីត្រូវប្រញាប់ដោះស្រាយ ព្រោះកំពុងមានបញ្ហាសុខភាពខាងក្នុងហើយ ជាពិសេសគឺស្បូន។

ជាការពិតណាស់ យោងតាមការបញ្ជាក់ពីវេជ្ជបណ្ឌិត Dr Nikita Trehan ឯកទេសផ្នែករោគស្រ្តីដលមានបទពិសោធន៍ជាច្រើនឆ្នាំបានប្រាប់ថា កត្តាធំៗដែលបណ្តាលឱ្យមនុស្សស្រីមួយចំនួនជួបបញ្ហារាំងរដូវ រដូវមកមិនទៀងគឺដោយសារតែ អរម៉ូនប្រែប្រួលខុសធម្មតា ធាត់លើសគីឡូ របបអាហារមិនត្រឹមត្រូវ មានបញ្ហាផ្លូវចិត្ត ស្រ្តេស...។ ដូច្នេះ ចំណុចសំខាន់ដែលមនុស្សស្រីត្រូវដោះស្រាយគឺ ត្រូវរក្សាកម្រិតអរម៉ូនឱ្យនៅថេរ កុំឱ្យឡើងចុះ។ ខាងក្រោមនេះជាវិធីរក្សាកម្រិតអរម៉ូន និងណាត់ឱ្យរដូវមកទៀងទាត់រាល់ខែ៖

១. ញ៉ាំផ្លែល្ហុងស្ទើទុំ(ល្ហុងចាស់)៖ ផ្លែល្ហុងចាស់ដែលមានសភាពសាច់ស្រឈាលៗ ត្រូវបានគេឃើញថា វាមាននាទីជួយកន្រ្តាក់ស្បូនឱ្យឆាប់មករដូវ។ វេជ្ជបណ្ឌិតណែនាំឱ្យដល់ស្រ្តីដែលកំពុងជួបបញ្ហារដូវមកទៀងទាត់ គួរញ៉ាំផ្លែល្ហុងចាស់នេះឱ្យបានរាល់ថ្ងៃរយៈពេល១ទៅ២ខែរដូវនឹងត្រឡប់មកទៀងទាត់វិញដូចដើម ហើយមិនឈឺចាប់ទៀតផង។ របៀបញ៉ាំ៖ អ្នកអាចញ៉ាំឆៅក៏បាន យកទៅក្រឡុកធ្វើជាភេសជ្ជៈក៏បាន ឬចម្អិនធ្វើជាស៊ុបក៏បាន។

Raw Papaya: The underrated superfood and culinary marvel | The Times of  India

២. តែខ្ញី៖ ខ្ញីមានប្រយោជន៍សម្រាប់ជំងឺ និងរោគសញ្ញាផ្សេងៗ រួមទាំងមករដូវមិនទៀងទាត់។ ការទទួលទានខ្ញីឆៅជាប្រចាំ អាចជួយគ្រប់គ្រងរដូវរបស់អ្នក។ ខ្ញីមានផ្ទុកសារធាតុ gingerol ដែលជួយកាត់បន្ថយការរលាកក្នុងរាងកាយ។ វាជួយក្នុងការកន្ត្រាក់សាច់ដុំស្បូន និងសម្រួលដល់តុល្យភាពអ័រម៉ូន។ ការផឹកតែខ្ញីក្តៅមួយកែវជាមួយនឹងទឹកក្រូចឆ្មារ និងទឹកឃ្មុំមួយស្លាបព្រា នៅពេលព្រឹកឬពេលល្ងាច ជួយឱ្យវដ្តរដូវមកទៀងទាត់ដូចណាត់ទុក។

៣. ហាត់ប្រាណរក្សាកម្រិតអរម៉ូន

·   ក្បាច់ Vajrasana៖ ក្បាច់នេះជួយសម្រួលចលនាស្បូន អាងត្រគាករបស់ស្រ្តី និងជួយជម្រុញឈាមរដូវឱ្យមកបានទៀងទាត់។ របៀបហាត់៖ អង្គុយឱ្យត្រង់ខ្លួន បត់ជើងទាំងពីរទៅក្រោយ(ដូចរូប) ដាក់ដៃទាំង២នៅលើជើង រួចបិទភ្នែក រាប់ពី១ដល់៣០ សឹមសម្រួលឥរិយាបថមកធម្មតាវិញ។

Benefits of Vajrasana and How to Do It? | Be Beautiful India

·   ក្បាច់ Squat Jump៖ ក្បាច់នេះគេហាត់ដើម្បីសម្រួលសរសៃឈាម ជាក្បាច់ចុងក្រោយបន្ទាប់ពីហាត់២ក្បាច់ខាងលើរួច វាមាននាទីជួយជម្រុញកំណកឈាមអាក្រក់ឱ្យចេញមកតាមរយៈរដូវ ជួយឱ្យការមករដូវរបស់ស្រ្តីរលូន ទៀងទាត់ គ្មានការឈឺចាប់។ របៀបហាត់៖ ស្រ្តីត្រូវ ដាក់់ជើងឱ្យឃ្លាតពីគ្នា(ដូចរូប) រួមលោតចុះឡើង ចំនួន២០ដង។

How to make your squats 10x better – Fit Planet

៤. រក្សាជាតិទឹកក្នុងខ្លួន៖ ស្រ្តីពេញវ័យមករដូវដាច់ខាតត្រូវតែញ៉ាំទឹកឱ្យបាន២លីត្រក្នុងមួយថ្ងៃដើម្បីបំពេញជាតិទឹកដល់រាងកាយកុំឱ្យខ្សោះ។ ប្រសិនបើរាងកាយខ្វះជាតិទឹក នោះរាងកាយអ្នកនឹងខ្សោះ​ ធ្វើឱ្យលំហូរឈាមរដូវរបស់អ្នកក៏រអាក់រអួល ការកន្រ្តាក់នៃស្បូនក៏ខ្សោយ បណ្តាលឱ្យវដ្តរដូវមកមិនទៀងនោះទេ។

លើសពីនេះទៀត ត្រូវថែរក្សាសុខភាពផ្លូវចិត្តឱ្យបានល្អ កាត់បន្ថយស្រ្តេស ញ៉ាំអាហារជំនួយ ញ៉ាំផ្លែឈើ ញ៉ាំបន្លែបៃតងឱ្យបានច្រើន។ ព្រោះចំណុចទាំងអស់នេះគឺមានឥទ្ធិពលខ្លាំងណាស់ចំពោះវដ្តរដូវ ប្រសិនបើអ្នករក្សាវាបានល្អនឹងត្រឹមត្រូវ រដូវរបស់អ្នកនឹងមកទៀងទាត់រាល់ខែ ហើយមិនឈឺចាប់នោះទេ៕

អត្ថបទដោយ៖ គន្ធា 

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 911

អត្ថបទពេញនិយមប្រចាំខែ

#កុមារ

ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
Tror Sopheap
April 2 2026
1.3 K views

#ជំងឺ

អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
Tror Sopheap
April 2 2026
1.3 K views

#ព័ត៌មាន

អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
Tror Sopheap
April 2 2026
1.2 K views

#ចិត្តសាស្ត្រ

លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
Tror Sopheap
April 1 2026
203 views

#កុមារ

៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព
Tror Sopheap
April 2 2026
68 views

#អត្ថបទ PR

Herbalife ពង្រីកវិសាលភាពអាហារូបត្ថម្ភផ្ទាល់ខ្លួន តាមរយៈការទិញយកក្រុមហ៊ុន Bioniq
Sreymom Cha
April 2 2026
20 views
អត្ថបទថ្មីៗ
#ព័ត៌មានApril 2 2026
អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
#កុមារApril 2 2026
ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
#ជំងឺApril 2 2026
អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
#កុមារApril 2 2026
៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព
#អត្ថបទ PRApril 2 2026
Herbalife ពង្រីកវិសាលភាពអាហារូបត្ថម្ភផ្ទាល់ខ្លួន តាមរយៈការទិញយកក្រុមហ៊ុន Bioniq
#ជំងឺApril 1 2026
អ្នកក្អកមានឈាម នេះជាមូលហេតុបង្កឡើងដោយការឆ្លងមេរោគទាំងនេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia