ជំងឺ
វេជ្ជ.ឯកទេសបទពិសោធន៍ជាង១០ឆ្នាំ ប្រាប់ជំងឺបេះដូងដែលកើតញឹក មូលហេតុនិងវិធីការពារ
MC LyHouy
December 20 2022
579 views

និយាយដល់បញ្ហាជំងឺបេះដូងគ្រប់ប្រភេទ ប្រហែលជាមានព័ត៌មានចែករំលែកមិនសូវជាច្រើនប៉ុន្មានទេ ខណៈជំងឺបេះដូងគ្រប់ប្រភេទគឺជាជំងឺសម្ងាត់ស្ងាត់ស្ងៀម សម្លាប់មនុស្សដោយគ្មានសំលេង។ ដោយហេតុនេះហើយទើបក្រុមការងារ Healthy Cambodia បានទៅជួបសម្ភាសផ្ទាល់ជាមួយនឹងវេជ្ជបណ្ឌិតជំនាញ ឯកទេសផ្នែកបេះដូង ដែលមានបទពិសោធន៍ជាង១០ឆ្នាំ គឺលោកវេជ្ជបណ្ឌិត ហុង សុអូន ដែលបច្ចុប្បន្នជាប្រធានមន្ទីរសម្រាកព្យាបាលប៊ែល ឃែរ។ លោកវេជ្ជបណ្ឌិតបានចែករំលែកពីប្រភេទជំងឺដែលលោកឧស្សាហ៍ជួបប្រចាំលើប្រជាជនខ្មែរ និងមូលហេតុដែលជំងឺបេះដូងបានក្លាយជាឃាតកលាក់មុខ សម្លាប់មនុស្សគ្មានដំណឹងទុកមុន។

លោកវេជ្ជបណ្ឌិត ហុង សុអូន បានបញ្ចប់ការសិក្សាថ្នាក់វេជ្ជបណ្ឌិតទូទៅនៅឆ្នាំ២០០៨ ហើយបានបន្តការសិក្សាថ្នាក់ឯកទេសបេះដូង៣ឆ្នាំនៅប្រទេសបារាំងបន្ថែមទៀត ដែលមានជំនាញផ្នែកបេះដូង សរសៃឈាម និងដាក់ថ្មក្នុងបេះដូង។ លោកវេជ្ជបណ្ឌិតបានប្រាប់ថា នៅក្នុងបទពិសោធន៍ជាង១០ឆ្នាំកន្លងមកនេះ លោកសង្កេតឃើញថាចន្លោះខ្វះខាតគឺនៅត្រង់ចំណុចការខ្វះការពិនិត្យសុខភាពជាប្រចាំ ដោយសារតែចំណេះដឹងទូទៅទៅលើការពិនិត្យសុខភាពនៅមិនទាន់ទូលំទូលាយ ទោះបីជាប៉ុន្មានឆ្នាំចុងក្រោយនេះការពិនិត្យសុខភាពហាក់មានភាពប្រសើរឡើងក៏ពិតមែន។

លោកវេជ្ជបណ្ឌិតមានប្រសាសន៍បន្ថែមថា គ្រប់ជំងឺបេះដូងទាំងអស់គឺសុទ្ធសឹងតែជាឃាតកលាក់មុខ។ នៅពេលឈឺតិចៗមិនទាន់ធ្ងន់ធ្ងរ គឺវាមិនបង្ហាញរោគសញ្ញាអ្វីគួរឱ្យកត់សម្គាល់នោះទេ ហើយនៅពេលដែលមានរោគសញ្ញាមានន័យថាស្ថានភាពបេះដូងបានធ្ងន់ធ្ងរបាត់ទៅហើយ។ ហេតុនេះហើយការពិនិត្យសុខភាពជាប្រចាំគឺជារឿងចាំបាច់បំផុតសម្រាប់ការពារជំងឺបេះដូង និងការពារហានិភ័យផ្សេងៗដូចជាការស្លាប់បាត់បង់ជីវិតដោយសារជំងឺបេះដូងនេះផងដែរ។

លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា ជាង១០ឆ្នាំមកនេះលោកសង្កេតឃើញបងប្អូនប្រជាជនខ្មែរយើងមានជំងឺបេះដូងប៉ុន្មានប្រភេទដែលជួបញឹកញាប់ជាងគេ គឺជំងឺសរសៃឈាមបេះដូង, ស្ទះសរសៃឈាមបេះដូង, ជំងឺវិបត្តិចង្វាក់បេះដូង, ជំងឺប្រើសបេះដូង (ត្បៀត, ចំហរ), ជំងឺបេះដូងរីក, ជំងឺបេះដូងខ្សោយនិងជំងឺបេះដូងពីកំណើតជាដើម។

ទោះបីជាយ៉ាងនេះក្តី លោកវេជ្ជបណ្ឌិតប្រាប់បន្ថែមថាជំងឺទាំងនេះភាគច្រើនសុទ្ធតែអាចការពារបាន ប្រសិនបើគាត់យល់ដឹងពីរៀបថែទាំសុខភាព ជាពិសេសគឺពិនិត្យសុខភាពផ្ទាល់តែម្តង។ ខណៈជំងឺខ្លះកើតចេញពីទម្លាប់មិនល្អប្រចាំថ្ងៃដូចជា ផឹកស្រាលើសកម្រិតលើសជាតិពុល មិនហាត់ប្រាណ និងកត្តាផ្សេងៗទៀត។ ជាចុងក្រោយ លោកវេជ្ជបណ្ឌិតលើកទឹកចិត្តឱ្យបងប្អូនប្រជាជនខ្មែរទាំងអស់មានទម្លាប់ការពារប្រសើរជាងព្យាបាល។ ពិនិត្យសុខភាព ចំណាយលុយតិចជាងព្យាបាល ចំណាយពេលតិចជាងព្យាបាល ហើយការពារជីវិតបានល្អជាងការព្យាបាលផងដែរ៕

អត្ថបទដោយ៖ កញ្ញា លីហួយ

MC LyHouy
អំពីអ្នកនិពន្ធ
នាងខ្ញុំ ហយ លីហួយ ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងទាក់ទងនឹងចំណេះដឹងសុខភាពនិងគំនិតរកស៊ី ដើម្បីឱ្យប្រជាជនខ្មែរស្រលាញ់សុខភាព និងមានអាជីវកម្មដែលផ្តោតលើសុខភាពកាន់តែច្រើន ជាពិសេសវិស័យពេទ្យរីកចម្រើនបន្តបន្ទាប់! ទំនាក់ទំនងមកកាន់ខ្ញុំ 088 63 15 627 ឬ Facebook & Telegram: Ly Houy

អត្ថបទសរុប៖ 1967

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ដំណឹងថ្មី! ក្រសួងពាណិជ្ជកម្មប្រកាសពីតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី១៧នេះ ជូនដំណឹងបន្ទាប់
Tror Sopheap
March 16 2026
13.4 K views

#ព័ត៌មាន

ដំណឹងបន្ទាន់! ក្រសួងពាណិជ្ជកម្មបញ្ជាក់ពីតម្លៃប្រេងសាំងលក់តាមស្ថានីយចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា
Tror Sopheap
March 13 2026
12.1 K views

#ព័ត៌មាន

តិចដាច់ភ្លើងអត់ដឹងខ្លួន! EDCបញ្ជាក់ថា ខណ្ឌទាំងនេះនៅភ្នំពេញ អាចដាច់ភ្លើងតាមពេលវេលាបានកំណត់
Tror Sopheap
March 11 2026
7.3 K views

#អាហារ

ឈប់ទៅ! អាហារ ៣នេះ បំផ្លាញតម្រងនោមលាងឈាមទាំងវ័យក្មេង
Tror Sopheap
March 2 2026
7.2 K views

#ព័ត៌មាន

ក្រសួងសុខាភិបាលប្រកាសបិទមន្ទីរពេទ្យ ១នេះ មកពីប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈធ្ងន់ធ្ងរ
Tror Sopheap
March 12 2026
7.1 K views

#អាហារ

ផ្លែឈើខ្មែរ ៥នេះ ពូកែដុតបំផ្លាញជាតិខ្លាញ់ក្នុងពោះលឿន មានរាងស្អាត
Tror Sopheap
March 10 2026
5.9 K views
អត្ថបទថ្មីៗ
#អាហារMarch 18 2026
ពេលខួរក្បាលអ្នក ខ្វះវិតាមីន ១នេះ ឆាប់ភ្លេច និងស្ទះសរសៃឈាម
#អាហារMarch 18 2026
តមអាហារពេលល្ងាច! ញ៉ាំផ្លែឈើ ៣នេះ កុំឱ្យឃ្លាន ឆាប់ដុតខ្លាញ់ស្រកគីឡូ
#ជំងឺMarch 17 2026
គួរដឹងពីជំងឺរើម! ៤ ទៅ ៥ថ្ងៃ មុនកើតចេញជំងឺជំងឺរើម អ្នកជំងឺមានអាការៈបែបនេះ
#ព័ត៌មានMarch 17 2026
ក្រសួងអប់រំប្រកាសឱ្យកូនសិស្សទាំងអស់ មិនឱ្យធ្វើរឿង ១នេះ ក្នុងម៉ោងរៀន ឬម៉ោងចេញលេង
#ព័ត៌មានMarch 16 2026
ដំណឹងថ្មី! ក្រសួងពាណិជ្ជកម្មប្រកាសពីតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី១៧នេះ ជូនដំណឹងបន្ទាប់
#ព័ត៌មានMarch 16 2026
មន្ទីរ​សុខាភិបាល​ប្រកាសបិទទីតាំងពេទ្យផ្តល់សេវាឯកជន ២កន្លែង គ្មានច្បាប់​អនុញ្ញាត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia