ជំងឺ
មានបញ្ហាស្ងួតទ្វារមាស បង្កផលប៉ះពាល់អ្វីខ្លះដល់ស្ត្រី
Vuthea Morn
November 12 2020
832 views

ទ្វារមាសស្ងួតគឺជាបញ្ហាសុខភាពទូទៅមួយរបស់ស្រ្តីដែលជាបណ្តាលមកពីការផ្លាស់ប្តូរអ័រម៉ូន ហើយ អាចជះឥទ្ធិពលដល់ស្ត្រីនៅដំណាក់កាលណាមួយនៃវ័យរបស់ស្រ្តីលែងធ្លាក់ឈាមរដូវ (អស់រដូវ)។

បញ្ហាដែលស្រ្តីមានសភាពស្ងួតនៃទ្វារមាសអាចធ្វើឱ្យជាលិកានៃទ្វាមាសទៅជាស្តើង បាត់បង់នូវសភាពយឺតនៃជាលិកាទ្វាមាស ធ្វើឱ្យការបញ្ចេញសំណើមមានសភាពតិច និងរួមទាំងបណ្តាលឱ្យស្រ្តីមានអារម្មណ៍ឈឺចាប់ផងដែរ។

មូលហេតុដែលធ្វើឱ្យទ្វាមាសមានសភាពស្ងួត៖

-ស្រ្តីដែលមានវ័យអស់ឈាមរដូវ

-ស្រ្តីដែលកំពុងបំបៅដោះកូន

- ស្រ្តីដែលប្រើប្រាស់ថ្នាំពន្យាកំណើត ឬប្រើប្រាស់ឱសថប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត

- ការប្រើប្រាស់ឱសថផ្សេងៗដើម្បីកាត់បន្ថយកម្រិតអ័រម៉ូនអ៊ឺដ្រូសែន ក្នុងការព្យាបាលជំងឺសរសៃប្រសាទ ឬជំងឺ endotriosis

-ស្រ្តីបានវះកាត់ស្បូន និងអូវែ

-ស្រ្តីដែលបានព្យាបាលជំងឺមហារីក ដូចជាការព្យាបាលដោយប្រើសារជាតិគីមី ឬការព្យាបាលដោយកាំរស្មី។

ចំពោះមូលហេតុដែលធ្វើឱ្យទ្វាមាសមានសភាពស្ងួតហើយមិនទាក់ទងនឹងអ័រម៉ូន៖

-ការប្រើប្រាស់ផលិតផលផ្សេងៗក្នុងការសំអាតទ្វាមាស ឬប្រើប្រាស់ទឹកក្តៅខ្លាំង ដែលវិធីទាំងនេះអាចធ្វើឱ្យបាត់បង់សារជាតិរំអិលនៃទ្វាមាស។

- ស្រ្តីដែលមានជំងឺអូតូអ៊ុយមីន (ករណីកម្រ)

សញ្ញា និងរោគសញ្ញានៃទ្វាមាសស្ងួតរួមមាន៖

-ឈឺ ឬរមាស់ជុំវិញទ្វាមាស

-មានសភាពឈឺចាប់នៅពេលរួមភេទ

-មានការហូរឈាមតិចៗបន្ទាប់ពីរួមភេទ

-ងាយការបង្ករោគលើផ្លូវទឹកម៉ូត

-មានអាការៈនោមញឹក

ការព្យាបាល និងការបង្ការ៖

បង្កើនការបរិភោគសារជាតិ Phytoestrogens៖ ចំពោះស្រ្តីដែលស្ថិតក្នុងវ័យអស់រដូវគឺជាបញ្ហ ចំបងដែលបណ្តាលឱ្យទ្វាមាសមានសភាពស្ងួត ដោយសារតែអតុល្យភាពអ័រម៉ូននៃការថយចុះ កម្រិតអ័រម៉ូនអ៊ឺដ្រូសែន។ ដូចនេះអ្នកអាចទទួលទានប្រភពអាហារណាដែលសំបូរទៅដោយ សារជាតិPhytoestrogens រួមទាំងវិតាមីន ដូចជាវិតាមីនអ៊ី គឺជាវិធីនៃការព្យាបាលដ៏ល្អបំផុត។ ការទទួលទានទឹកឱ្យបានគ្រប់គ្រាន់ អនុវត្តការហាត់ប្រាណជាប្រចាំ និងទទួលទាននូវសារជាតិអូមេហ្គា ៣ រួមទាំងសណ្តែកសៀង ស្រូវសាលីជាដើម គឺជួយឱ្យប្រសើរឡើងនូវសុខភាពទ្វារមាស។

រក្សានូវផាសុខភាព៖ ការស្លៀកខោទ្រនាប់តឺងពេក អាចបង្កើតនូវសភាពរឹតបន្តឹងការចូលនៃខ្យល់ដែល នាំឱ្យមានការបង្ករោគមេរោគផ្សិត ជាមូលហេតុនៃការបង្ហើនភាពស្ងួតនៃទ្វាមាស។

រួមភេទឱ្យបានទៀងទាត់៖ ករណីស្រ្តីដែលមានដៃគូរ ខណៈពេលដែលស្រ្តីមានបញ្ហានៃទ្វារមាសស្ងួត អាចធ្វើឱ្យស្រ្តីបាត់បង់នូវ ចំណង់ក្នុងការរួមភេទ។ ប៉ុន្តែការរួមភេទជាទៀងទាត់គឺជាវិធីក្នុងការព្យាបាល បែបធម្មជាតិដ៏ប្រសើរមួយ ក្នុងការបង្កើនចលនាឈាមរត់ទៅកាន់ជាលិកាទ្វារមាស ដែលធ្វើឱ្យរំញោច ក្នុងការបញ្ចេញនូវសារជាតិរំអិលលើទ្វារមាស។

ទ្វារមាសគឺជាសរីរាង្គមួយដែលអាចបង្កើតការសំអាតដោយឯកឯងនៃផ្នែកខាងក្នុងនៃប្រដាប់ភេទស្រ្តី ដូចនេះអ្នកមិនចាំបាច់ក្នុងការប្រើប្រាស់ផលិតផលសម្អាតឡើយ ប៉ុន្តែចាំបាច់ត្រូវការរក្សាអនាម័យជាមួយទឹកក្តៅឧណ្ឌៗ ឬសាប៊ូអនាម័យស្រាលៗដើម្បីបំបាត់ក្លិនមិនល្អ។ ដូចនេះអ្នកត្រូវស្វែងរកផលិតផលណាដែលមិនបង្ក ក្រោះថ្នាក់ដល់សុខភាព និងមានប្រសិទ្ធភាពព្យាបាលភាពស្ងួតនៃទ្វារមាស៕

អត្ថបទ៖ សែម សុធារី (បរិញ្ញាបត្រគិលានុប្បដ្ឋាកឆ្មប)

Vuthea Morn
អំពីអ្នកនិពន្ធ
អ្នកស្រាវជ្រាវ និងនិពន្ធផ្នែកសុខភាព គោលដៅសំខាន់របស់ខ្ញុំគឺ៖ «ផ្លាស់ប្តូរ​ផ្នត់គំនិតពលរដ្ឋខ្មែរឱ្យស្រលាញ់សុខភាព» បើលោកអ្នកចង់ចែករំលែកទាក់ទងប្រធានបទសុខភាព ឬចុះផ្សាយអត្ថបទអាចទាក់ទងមកកាន់ខ្ញុំបានតាមរយៈ085 79 67 04 E-mail: vuthea.businesscambodia@gmail.com

អត្ថបទសរុប៖ 1467

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia