ព័ត៌មាន
ពិតជាអស្ចារ្យមន្ទីរពេទ្យ EKIP Medical Centre កូនខ្មែរជាប់ពានរង្វាន់ឆ្នើមអន្តរជាតិ

ពិតជាអាស្ចារ្យណាស់ មន្ទីរពេទ្យកូនខ្មែរEKIP Medical Centre អេគីប មេឌីខល សេនធ័រ  ទទួលបានពានរង្វាន់ឆ្នើមកម្រិតអន្តរជាតិ" Great leadership CEO excellence of the year 2025 " ដែលបានរៀបចំដោយ "ASIA PRESTIGE 50 UNDER 50CEO EXCELLENCE AWARD 2025" នៅសណ្ឋាគារ HYATTក្រុងភ្នំពេញ នារាត្រីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្ដម ឱក តារារិទ្ធិ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

លោកវេជ្ជបណ្ឌិត ឈាង ស៊ីដេត សហស្ថាបនិក EKIP Medical Centre អេគីប មេឌីខល សេនធ័រ បានបញ្ជាក់ថា"ASIA PRESTIGE 50 UNDER 50CEO EXCELLENCE AWARD 2025"មានការចូលរួម២១ប្រទេសជុំវិញពិភពលោក វត្តមានរបស់អគ្គនាយកក្រុមហ៊ុន ម្ចាស់អាជីវកម្ម ប្រធានផ្នែកក្នុងក្រុមហ៊ុន និងអ្នកចូលរួមជាកិត្តិយសដទៃទៀតសរុបប្រមាណ២៧១រូប សុទ្ធសឹងតែជាស្ថាប័នឆ្នើមៗមានការទទួលស្គាល់កម្រិតជាតិ និងអន្តរជាតិ។

ដោយឡែក  EKIP Medical Centre អេគីប មេឌីខល សេនធ័រ ត្រូវបានទទួលស្គាល់ស្តង់ដារខ្ពស់ មានសេវាកម្ម បដិសណ្ឋាកិច្ច ល្អជូនដល់ប្រជាពលរដ្ឋក្នុងស្រុក និងក្រៅស្រុក ជាពិសេសគុណភាពនៃការព្យាបាលពីសំណាក់វេជ្ជបណ្ឌិតជំនាញ ហើយបុគ្គលិកគ្រប់ជាន់ថ្នាក់ ទទួលបានការបណ្តុះបណ្តាលជាប្រចាំ ដើម្បីផ្តល់សេវាកម្មបម្រើ និងព្យាបាលកាន់តែមានគុណភាពខ្ពស់ថែមទៀត។

ដោយសារកត្តា​សំខាន់ខាងលើនេះហើយ ទើបស្ថាប័ន "ASIA PRESTIGE 50 UNDER 50CEO EXCELLENCE AWARD 2025" ធ្វើការវាយតម្លៃខ្ពស់ចំពោះ EKIP Medical Centre អេគីប មេឌីខល សេនធ័រ សម្រាប់ពានរង្វាន់ " Great leadership CEO excellence of the year 2025 "។

សូមបញ្ជាក់ដែរថា ចំពោះការទទួលបានពានរង្វាន់ “ASIA PRESTIGE 50 Under 50 CEO EXCELLENCE AWARD 2025” នេះ ម្ចាស់ជ័យលាភីនីមួយៗត្រូវឆ្លងកាត់ការវាយតម្លៃទទួលស្គាល់ពីភាពជាអ្នកដឹកនាំ នវានុវត្តន៍ មានចក្ខុវិស័យវែងឆ្ងាយ និងមានសមត្ថភាពក្នុងការដឹកនាំក្រុមហ៊ុន សហគ្រាសរបស់ខ្លួនឱ្យមានភាពរីកចម្រើន និងមានភាពសុខដុមរមនា៕

Img 20250525 153204 983

Photo 756

Img 20250525 161256 456

Photo 794

Vuthea Morn
អំពីអ្នកនិពន្ធ
អ្នកស្រាវជ្រាវ និងនិពន្ធផ្នែកសុខភាព គោលដៅសំខាន់របស់ខ្ញុំគឺ៖ «ផ្លាស់ប្តូរ​ផ្នត់គំនិតពលរដ្ឋខ្មែរឱ្យស្រលាញ់សុខភាព» បើលោកអ្នកចង់ចែករំលែកទាក់ទងប្រធានបទសុខភាព ឬចុះផ្សាយអត្ថបទអាចទាក់ទងមកកាន់ខ្ញុំបានតាមរយៈ085 79 67 04 E-mail: vuthea.businesscambodia@gmail.com

អត្ថបទសរុប៖ 1483

អត្ថបទទាក់ទង

#ព័ត៌មាន

ចេះអង់គ្លេសលឿន! ៤App នេះបង្រៀនភាសាអង់គ្លេស គ្មានយកលុយសូម្បី១រៀល
Tror Sopheap
January 21 2026
528 views

#ព័ត៌មាន

មន្ទីរពេទ្យធំ ១នេះ ប្រកាសចាក់វ៉ាក់សាំងការពារមហារីកមាត់ស្បូនដល់កុមារី អត់អស់លុយទេ
Tror Sopheap
January 21 2026
1.7 K views

#ព័ត៌មាន

ដំណឹងល្អ! ក្រុមហ៊ុន Ample និងក្រុមហ៊ុន S’trei Corporation ចុះMOUទិញគ្រាប់ស្វាយចន្ទីពីសហគមន៍ក្នុងតម្លៃសមរម្យ  
Vuthea Morn
January 21 2026
56 views

#ព័ត៌មាន

ចំណេះដឹងល្អ! ៨វិធីជួយសង្រ្គោះជីវិតអ្នកពេលពស់ចឹងដំបូង
Tror Sopheap
January 16 2026
82 views

#ព័ត៌មាន

ជូនជាដំណឹង! ប្រភេទទំនិញ ៦ប្រភេទនេះ បន្ថយអត្រាពន្ធគយ និងអាករជាពិសេស 0%
Tror Sopheap
January 6 2026
61 views

#ព័ត៌មាន

សហភាពអឺរ៉ុបបញ្ជាក់ថា ជម្លោះរវាងកម្ពុជានិងថៃ មិនត្រូវបណ្តោយឱ្យរាលដាលកាន់តែធ្ងន់ធ្ងរឡើយ
Tror Sopheap
December 18 2025
76 views
អត្ថបទពេញនិយមប្រចាំខែ

#អាហារ

ពេលព្រឹក! ញ៉ាំផ្លែឈើ ១នេះ ស្រូបជាតិស្ករការពារជំងឺទឹកនោមផ្អែម ប្រឆាំងជំងឺមហារីក
Tror Sopheap
January 15 2026
11.3 K views

#ជំងឺ

ប្រយ័ត្ន! ចេះតែងងុយគេងនេះជាសញ្ញាជំងឺធ្ងន់១ នាំឱ្យអ្នកឈានដល់ថ្នាក់ដេកពេទ្យ
Tror Sopheap
January 20 2026
6.8 K views

#កុមារ

ឪពុកម្តាយប្រើភាសា ១នេះ ធ្វើឱ្យកូនកក់ក្តៅ មានក្តីស្រឡាញ់ និងផ្លូវចិត្តរឹងមាំ
Tror Sopheap
January 9 2026
6.5 K views

#អាហារ

ល្ងាចៗ បុរសធ្វើទម្លាប់ ១នេះ ស្វិតអាប្អូនតូច លើគ្រែខ្សោយ
Tror Sopheap
January 19 2026
5.9 K views

#អាហារ

ខ្សោយមែនទេ? ញ៉ាំអាហារ ៣នេះកើនថាមពលឱ្យដៃគូរបស់អ្នកដល់កំពូល មានក្តីសុខ
Tror Sopheap
January 13 2026
5.2 K views

#ជំងឺ

ទម្លាប់គេងបើកភ្លើង អ្នកកំពុងហៅជំងឺធ្ងន់ទាំង ២នេះចូលខ្លួនហើយ
Tror Sopheap
January 20 2026
4.6 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia