ជំងឺ
គួរយល់ដឹង! រោគសញ្ញាជំងឺសិរមាន់ ងាយកើតលើទាំងបុរសនិងស្រ្តីគ្រប់វ័យ
Senghong Kong
September 29 2022
4.4 K views

ជំងឺសិរមាន់ជាជំងឺកាមរោគមួយដែល បង្កឡើងពីវីរុស HPV6 និង HPV11 ហើយជំងឺនេះកើតឡើងច្រើនសម្រាប់យុវវ័យ ដោយសារគាត់ឆាប់ប្រឡូកក្នុងការរួមភេទ ឬមានការផ្លាស់ប្តូរដៃគូរច្រើន ព្រមទាំងងាយកើតឡើងលើមនុស្សដែលមានទំនាក់ទំនងផ្លូវភេទ។ ជំងឺនេះផ្ដល់ជាផលវិបាកដល់ទាំងបុរសនិងស្ត្រីគ្រប់វ័យទាំងអស់ ជាពិសេសភាគច្រើនកើតចំពោះមនុស្សវ័យក្រោម៣០ឆ្នាំ ។ ប្រសិនបើឆ្លងហើយ វាមិនអាចជាដាច់វិញ១០០ភាគរយទេ មានន័យថាវាងាយនឹងកើតឡើងវិញម្ដងហើយម្ដងទៀត នេះបើផ្អែកតាមការចែករំលែករបស់អ្នកគ្រូពេទ្យ យន់ សូដា ឯកទេសឆ្មបនិងរោគស្ត្រី

ជាមួយគ្នានេះ មេរោគHPV6 HPV11 នេះ អាចកើតលើទាំងបុរសនិងស្រ្តី នៅប្រដាប់បន្តពូជ សម្រាប់ស្ត្រី អាចកើតទ្វារមាសខាងក្នុងនិងខាងក្រៅ ជញ្ជាំងទ្វារមាស រន្ធគូទ និងស្បូនជាដើម។ ករណីកើតឡើងនៅលើស្បូន ងាយនឹងបង្កជាមហារីក។ សម្រាប់បុរសវិញ អាចនៅលើលិង្គ ពងស្វាស ​រន្ធគូទជាដើម។ ចំពោះរោគសញ្ញា នឹងបង្ហាញ ព្រមទាំងបង្កជាផលវិបាកផ្សេងៗគ្នា តាមកន្លែងដែលកើតមាន និងដុះសាច់សិរមាន់ នេះបើផ្អែកតាមការចែករំលែកពីប្រភពHealtline

រោគសញ្ញានៃជំងឺសិរមាន់ជាទូទៅ មានដូចជា៖

 • ក្រហាយ ឬឈឺទ្វារមាស

 • ធ្លាក់ស

 • រមាស់ទ្វារមាស

 • ហូរឈាមពេលរួមភេទ

 • ចេញដូចឫសតូចៗនៅទ្វារមាស ឬជុះវិញរន្ធគូទ

 • ចេញដូចឫសនៅបំពងក

កត្តាដែលបង្កហានិភ័យ នាំឱ្យកើតជំងឺសិរមាន់មានដូចជា

-  ប្រព័ន្ធភាពស៊ាំខ្សោយ

- ឆ្លងតាមការរួមភេទជាមួយអ្នកមានជំងឺសិរមាន់ ឫ ផ្ទុកមេរោគ HPV ដោយមិនបានការពារ 

- ឆ្លងតាមការប៉ះពាល់ផ្លូវភេទ

- ឆ្លងពីម្តាយទៅកូនក្នុងពេលសំរាល

- ឆ្លងតាមការប៉ះពាល់ផ្ទាល់ ( ប្រើបន្ទប់ទឹករួមគ្នា កំរាលពូក កន្សែងពោះគោ សំលៀកបំពាក់ដែលមានមេរោគ HPV ) -ល- ។

ជំងឺនេះទាមទារឱ្យមានការពិនិត្យនិងព្យាបាលពីគ្រូពេទ្យជំនាញ តាមរយៈការ ការប្រើថ្នាំ ការដុតដោយកាំបិតអគ្គិសនី ការបាញ់កាំរស្មី ប្រើវិធីបង្កក់ រួចកាត់ ចេញ និងការវះកាត់ចេញ។

ដើម្បីបង្ការ ត្រូវធ្វើការចាក់វ៉ាក់សាំងដើម្បីការពារជំងឺសិរមាន់។ សម្រាប់មនុស្សដែលមិនទាន់កើត អាចចាក់វ៉ាក់សាំងការពារមានប្រសិទ្ធភាពពី៨០ទៅ៩០ភាគរយ សម្រាប់អ្នកដែលកើតហើយអាចចាក់វ៉ាក់សាំងការពារបានដូចគ្នា ប៉ុន្តែមានប្រសិទ្ធភាពទាបជាង។ សូមធ្វើការពិនិត្យនិងប្រឹក្សាជាមួយគ្រូពេទ្យជំនាញជាមុន ប្រសិនបើអ្នកចង់ធ្វើការចាក់វ៉ាក់សាំងការពារ៕

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទថ្មីៗ
#ព័ត៌មានSeptember 7 2025
ឯកឧត្តមសុខ សំណាង ចូលរួមពិធីប្រគល់អំណោយ ជាជំនួយមូលនិធិចែករំលែកសង្គ្រោះជីវិតសកល (Global Life Sharing)នៃសាធារណរដ្ឋកូរ៉េ ដល់ខេត្តចំនួន៤
#ជំងឺSeptember 5 2025
កុំស្ត្រេសច្រើនកាត់អាយុឱ្យខ្លី! អ្នកស្រាវជ្រាវបញ្ជាក់ថា អ្នកស្ត្រេសងាយកើតជំងឺកាច ៤ ប្រភេទនេះ
#ជំងឺSeptember 5 2025
ប្រយ័ត្នបន្តិចផង! នេះជាមូលហេតុ និងរោកសញ្ញានាំឱ្យមានជំងឺគីសបបូរមាត់
#អាហារSeptember 5 2025
ចង់កាត់បន្ថយសក់ជ្រុះ សក់ឆាប់ដុះលឿន កុំរំលងក្រុមបន្លែពណ៍លឿងទាំង ៥ មុខនេះ
#អត្ថបទ PRSeptember 5 2025
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែក តិចនិក ៥ យ៉ាងជួយបង្កើនការផ្ចង់អារម្មណ៍ និងបង្កើនសមត្ថភាពខួរក្បាល
#ចិត្តសាស្ត្រSeptember 5 2025
កុំដេកត្រាំយូរពេក! នេះជាហេតុផលរុញឱ្យអ្នកក្រោកពីព្រឹក ដើម្បីកែប្រែវាសនានៃជីវិត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia