ជំងឺ
ចុកពោះ រមួលក្រពើ ឈឺចង្កេះ ពេលមករដូវ ឆាប់ញ៉ាំអាហារទាំងអស់នេះបាត់ដូចគេបេះ

បញ្ហារបស់មនុស្សស្រី តែងតែជួបជារៀងរាល់ខែគឺការធ្វើទុក្ខពេលមករដូវ ដូចជាចុកពោះ ឈឺចង្កេះស្ទើរតែដាច់ចេញពីគ្នា ចុកដៃចុកជើង អស់កម្លាំង រមួលក្រពើ អ្នកខ្លះអាចរាគ ក្អួតបង្អោរថែមទៀតផង។ ខាងក្រោមនេះជាស្តេចអាហារដែលអាចជួយសម្រាលការឈឺចាប់ទាំងអស់ខាងលើ និងរបៀបក្នុងការញ៉ាំ ដែលដកស្រង់ចេញពីគេហទំព័រសុខភាពHeathline អាចសាកល្បងទាំងអស់គ្នាបាន៖

១ ខ្ញី៖ យកខ្ញីស្រស់ហាន់ជាចំណិតស្តើងៗក្នុងបរិមាណសមល្មង ដាំទឹកឱ្យពុះ ធ្វើជាតែខ្ញីសម្រាប់ទទួលទានពេលនៅក្ដៅឧណ្ហៗ ឬអាចរកទិញប្រភេទតែខ្ញីតែមានលក់ស្រាប់ក្នុងទីផ្សារនានា មកឆុងក៏បាន។ ទទួលទានតែខ្ញីក្ដៅឧណ្ហៗ ១កែវ អាចសម្រាលការឈឺចាប់ដោយការមករដូវរបស់អ្នកបានមួយកម្រិតធំ ព្រោះខ្ញី​មាន​ឥទ្ធិពល​ប្រឆាំង​នឹង​ការ​រលាក ដែល​អាច​បន្ធូរ​សាច់ដុំ​។ ប៉ុន្តែចូលកុំទទួលទានខ្ញីសុទ្ធ លើសពី៤ខាំក្នុង១ថ្ងៃ ព្រោះអាចបណ្តាលឱ្យក្រហាយទ្រូង និងឈឺពោះ។

២ សណ្ដែក៖ សណ្តែកសៀង និងសណ្តែកក្រហម សម្បូរទៅដោយប្រូតេអ៊ីន សម្រាប់ញ៉ាំអាហារបួសតែងតែប្រើវាជំនួសឱ្យសាច់។ នៅពេលមករដូវធ្លាក់ឈាម ធ្វើឱ្យជាតិដែកក្នុងរាងកាយធ្លាក់ចុះ ហេតុនេះសណ្ដែកក៏សម្បូរជាតិដែកជំនួយដល់រាងកាយបាន។ អ្នកអាចយកសណ្ដែកមកស្ងោរ ដាក់លាយអំបិលនិងស្ករ ក្នុងបរិមាណតិចបំផុត ទទួលទានក្ដៅជួយឱ្យរដូវមកបានល្អ កាត់បន្ថយការឈឺចាប់។ ម្យ៉ាងទៀតអាចទទួលទានសណ្ដែកស្ងោរជាមួយលាយជាមួយទឹកដោះគោស្រស់កាន់តែល្អ ប៉ុន្តែមិនលើកទឹកចិត្តឱ្យបន្ថែមទឹកកក ឬខ្ទិះដូងឡើយ។

៣ បន្លែបៃតង ៖ រាងកាយបាត់បង់ជាតិដែកច្រើនពេលមករដូវ ហេតុនេះបន្លែបៃតងល្អបំផុតសម្រាប់បង្គ្រប់ជាតិដែកដល់រាងកាយ គួរជ្រើសញ៉ាំស្ពៃក្ដោប ត្រកួន ខាត់ណា និងបន្លែបៃតងជាច្រើនទៀតផងដែរ។

៤ ប្រភេទសាច់៖ គួរជ្រើសរើសសាច់ដែលសម្បូរជាតិដែក និងប្រូតេអ៊ីនដូចជា សាច់មាន់ សាច់ត្រី។ ក្នុងសាច់ត្រី ក៏មានអូមេហ្គា៣ អាចជួយកាត់បន្ថយការឈឺចាប់ពេលមករដូវបាន។ មិនតែប៉ុណ្ណោះសាច់២ប្រភេទនេះ អាចជួយឱ្យឆ្អែតបានយូរ មិនឃ្លានផ្ដេសផ្ដាស ល្អបំផុតសម្រាប់អ្នកចង់សម្រកគីឡូ។

ក្រៅពីការជ្រើសញ៉ាំអាហារខាងលើនេះ ក៏នៅអាចបន្ថែមអាហារណាដែលសម្បូរជាតិដែក ផ្លែឈើ គ្រាប់ធញ្ញជាតិ Quinoa ជាដើម។ ម្យ៉ាងវិញទៀត ដើម្បីបំបាត់ការឈឺចាប់ លោកអ្នកអាចស្អំទឹកក្ដៅបន្ថែម ហាត់ប្រាណ ធ្វើការម៉ាហ្សាត្រង់ពោះនិងឆ្អឹងខ្នងបន្ថែមផងដែរ៕

អត្ថបទដោយ៖ Senghong

 

 

 

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទថ្មីៗ
#ជំងឺApril 1 2026
អ្នកក្អកមានឈាម នេះជាមូលហេតុបង្កឡើងដោយការឆ្លងមេរោគទាំងនេះ
#ចិត្តសាស្ត្រApril 1 2026
លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
#ព័ត៌មានMarch 31 2026
ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ១នេះ ពីក្រសួងពាណិជ្ជកម្ម
#ព័ត៌មានMarch 31 2026
ក្រសួងសុខាភិបាល៖ កុមារាអាយុ ៣ឆ្នាំ បានឆ្លងជំងឺ ១នេះ សូមឪពុកម្តាយប្រុងប្រយ័ត្នផង
#ចិត្តសាស្ត្រMarch 31 2026
លោកស្រី Oprah ធ្លាប់ជាស្រ្តីក្រលំបាក ដោយសារ ៨គំនិតនេះ នាំឱ្យអ្នកវាសនាប្តូរផ្លាស់
#អាហារMarch 30 2026
ញ៉ាំអាហារទាំង ៦នេះ ការពារតម្រងនោម កុំឱ្យអ្នកលាងឈាមទាំងក្មេង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia