អាហារ
អាហារ៤ប្រភេទ អ្នកកើតជំងឺអាលែហ្ស៊ីច្រមុះត្រូវតម បើមិនចង់ឱ្យជំងឺធ្វើទុក្ខក្នុងខ្លួនទេ
Pheakdey Pao
April 3 2022
2.8 K views

យោងតាមការចែករំលែករបស់លោកវេជ្ជបណ្ឌិត គួច ម៉េងលី ធ្លាប់បានលើកឡើងថា ជំងឺអាលែហ្ស៊ីច្រមុះនេះផងដែរ បណ្ដាលមកពីការវៀចឆ្អឹងច្រមុះ ដុះសាច់ក្នុងច្រមុះ រលាកហើមសាច់ Choana នៅក្នុងច្រមុះ​ ដែលបណ្ដាលមកពីធូលីដី លម្អងផ្កា និងបាក់តេរីផ្សេងៗទៀត។

យ៉ាងណាមិញ ភ្ជាប់ជាមួយនឹងបញ្ហាជំងឺកើតមានខាងលើខាងក្រោមនេះ ជាប្រភេទអាហារដែលអ្នកកើតជំងឺអាលែហ្ស៊ីច្រមុះគួរចៀសជាងជាដាច់ខាត បើមិនចង់ឱ្យជំងឺធ្វើទុក្ខពិបាកក្នុងខ្លួនទេ៖

១. អាហារផ្តាប់៖ ផ្អក ម៉ាំ ជ្រក់ ...មាន​ផ្ទុកនូវសារធាតុ​ Histamines​ (សមាស​ធាតុ​គីមី) ជា​សារធាតុ​មិន​អាច​រលាយ​បាន​នៅ​ក្នុង​រាងកាយ។ ​ករណី​​អ្នកដែលមាន​ប្រព័ន្ធ​ស៊ាំ​ខ្សោយ ទទួលទានអាចនឹងមិនមាន​​លទ្ធភាព​ផលិត​អង់ស៊ីម​​ ដែល​អាច​ទៅ​រំលាយ​សារធាតុ​នោះទេ។ ​ជា​ហេតុ​ធ្វើ​ឱ្យ​វា​​ជ្រាប​ចូល​ទៅ​ក្នុង​សរសៃ​ឈាម​ ហើយ​​បង្ក​ជា​ប្រតិកម្ម​ និងងាយបង្កជារោគ​សញ្ញា​ដូចជា​ រមាស់​លើស្បែក និងតាមបំពង់ខ្យល់ដណ្តើម ឈឺក្បាល​ អស់កម្លាំង​ ​ រាគរូស​ ក្អូតចង្អោរ​ ...ជាដើម។

២. ទឹកកក៖ ការផឹកទឹកកក ពិតជា​ជួយយើង​បាត់ស្រេកទឹក​បាន​ភ្លាមៗ តែផលប៉ះពាល់នៃការញ៉ាំទឹកកកជាប្រចាំពេលអាចនឹងធ្វើឱ្យប៉ះពាល់​ដល់​ការរំលាយ​អាហារ ​ប្រព័ន្ធ​ការពារ​ចុះខ្សោយ។ ផឹកទឹក​ត្រជាក់ ក្រោយ​ញ៉ាំអាហារ បង្កើត​សារធាតុ​រម្អិល (Mucus) ជាច្រើន នៅ​ក្នុង​រាងកាយ​របស់​យើង ហើយ​វា​បណ្ដាល​ឲ្យ​ប្រព័ន្ធ​ការពារ​ចុះខ្សោយ ងាយ​កើត​ផ្ដាសាយ និង​ជំងឺ​ផ្សេងៗ​ទៀត។

៣. គ្រឿងសមុទ្រ៖ គ្រប់អ្នកជំងឺដែលមានជំងឺអាលែហ្ស៊ីក្រុមគ្រូពេទ្យតែងណែនាំ មិនសូវឱ្យញ៉ាំគ្រឿងសមុទ្រជាប៉ុន្មាននោះទេ។ ដោយហេតុថា សារធាតុនៅក្នុងគ្រឿងសមុទ្រ អាចនឹងបង្កជារោគសញ្ញាកន្ទួលរមាស់ ឬប្រតិកម្មសម្រាប់អ្នកមានជំងឺរលាករោលផ្សេងៗ។

៤. គ្រឿងស្រវឹង៖ សារជាតិអាល់កុលដែលមាននៅក្នុងស្រាត្រូវបានគេដឹង ថាមានជាតិ histamine ខ្ពស់ ដែលបង្កប៉ះពាល់ខ្លាំងដល់អ្នកកើតអាលែហ្ស៊ីភាគច្រើន។ ជាទូទៅអ្នកជំងឺអាលែកហ្ស៊ីដែលទទួលទានគ្រឿងស្រវឹងតែងជួបនូវវិបត្តិដូចជា តឹងច្រមុះពិបាកដកដណ្តើម ភ្នែកឡើងរមាស់ក្រហម ឈឺក្បាល ជាដើម។

ជាដំណោះស្រាយបន្ថែមក្នុងការជួយសម្រួល ឬកាត់បន្ថយនៃការធ្វើទុក្ខទោសដល់ខ្លួន ដែលបណ្ដាលមកពីបញ្ហាជំងឺអាលែកហ្ស៊ីនេះ លោកអ្នកគួរទម្លាប់រស់នៅស្អាត ដោយបរិយាកាសកន្លែងរស់នៅមានពន្លឺ និងខ្យល់ចូលគ្រប់គ្រាន់ សម្អាតកន្លែងគេង ជាពិសេស ពូក ខ្នើយ ពួយ ឱ្យបានញឹកញាប់។ ជាងនេះទៅទៀត អ្នកគួរជ្រើសយករបបអាហារដែលសម្បួរទៅដោយវីតាមីនជំនួយសុខភាពដែលមានដូចជា បន្លែបៃតង ទឹកខ្ញី ផ្លែឈើ...ជដើម៕

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1340

អត្ថបទថ្មីៗ
#ជំងឺMay 1 2025
អ្នករក្សាអាហារក្នុងប្រអប់ស្នោចម្លងរោគ និងបញ្ចេញជាតិពុលកើតមហារីក
#សម្រស់May 1 2025
កែដើមហេតុទាំង៥នេះ ស្បែកខូចៗ ឱ្យមានសំណើម ភ្លឺថ្លា សម្រស់ក៏ក្មេងខ្ចី
#ព័ត៌មានApril 30 2025
ក្រសួងបរិស្ថានប្រកាស៖ យុទ្ធនាការ «ផ្លូវជាតិស្អាត គ្មានសំរាមនិងសំណល់ប្លាស្ទិក» ជំរុញឱ្យផ្លូវជាតិស្អាតនៅឆ្នាំ២០២៥
#សម្រស់April 30 2025
ស្បែកស្រអាប់ៗ មកញ៉ាំផ្លែឈើទាំង ៤នេះ រក្សាពន្លឺស្បែកឱ្យភ្លឺថ្លា សម្រស់ឱ្យក្មេង
#អាហារApril 30 2025
ញ៉ាំផ្លែឈើទិព្វ ១នេះ សមត្ថភាពរំលាយជាតិខ្លាញ់ឱ្យអ្នកស្រកគីឡូឆាប់បំផុត
#អាហារApril 29 2025
ញ៉ាំអាហារ ១នេះ បំបែកខ្លាញ់ការពារគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia