គំនិតរកស៊ី
ម្ចាស់សិប្បកម្មកែច្នៃត្រីបាននាំផលិតក្នុងស្រុកចេញទៅកាន់ក្រៅប្រទេស ១២តោន
Tror Sopheap
September 10 2025
15 views

លោ ក ស៊ឹម ឈុនលុយ ជាម្ចាស់សហគ្រាស សាន់នី ហ្វីស បង្កើតនៅឆ្នាំ ២០២០ ហើយវាបានកើតជារូបរាងមានលិតផលនៅឆ្នាំ២០២៥នេះ និងសហការជាមួយសិប្បកម្ម ហូម ថេ សហ្វូដ ដើម្បីឆ្លើយតបនឹងកំណើនតម្រូវការនាំចេញផលិតផលជលផល។ ការវិនិយោគរួមគ្នាមានទាំងធនធាន ចំណេះដឹង និងជំនាញក្នុងគោលដៅតែមួយ ដើម្បីពង្រឹងគុណភាពនិងសម្រេចបានការនាំចេញផលិតផលទៅកាន់ទីផ្សារអន្តរជាតិ។

ហើយគាត់បានលើកឡើងថានៅគម្រោង EU នេះមានអត្ថប្រយោជន៍ច្រើនណាស់ ជាដៃគូសហការគ្នានេះ ធ្វើឱ្យអាជីវកម្មគាត់ដែលមានលក្ខណៈជាគ្រួសាបានរប្រែក្លាយទៅជាអាជីវកម្មស្តងដាអន្តរជាតិ។ វាធ្វើឱ្យអាជីវកម្មយើងគ្មានភាពឯកាទេ ដោយសារយើងមានប្រព័ន្ធទំនាក់ទំនងគ្នាល្អ មានព័ត៌មានឆាប់រហ័សដើម្បីកែតមម្រូវការតាមទីផ្សារដែលគេចង់បាន។ កាលពីមុន យើងធ្វើតែម្នាក់ឯង យើងអត់ដឹងពីរបៀបនាំចេញ ហើយចាយពេលយូរណាស់។

 គាត់បានបន្តថា ពេលយើងស្ថិតក្នុងគម្រោង EU នេះ ធ្វើឱ្យយើងចំណេញពេលប្រហែង ១០ទៅ១៥ឆ្នាំឯណោះ ទម្រាំយើងនាំអាជីវកម្មមកដល់ចំណុចនេះ។ គ្រាន់តែធ្វើការជាមួយគម្រោងនេះតែ ២ឆ្នាំប៉ុណ្ណោះ យើងបានផលចំណេញជាងយើងធ្វើតែម្នាក់ឯងប្រហែល ១០ឆ្នាំជាង។ ហើយអាជីវកម្មយើងអាចផលិតត្រីបានក្នុងមួយថ្ងៃបានជិតមួយតោន តាមត្រីតូចត្រីធំដែរ។ ហើយយើងបាននាំចេញត្រីសរុបទៅកាន់ក្រៅប្រទេសជាពិសេសប្រទេសអូស្ត្រាលី ១២តោន។

ដោយការផ្អែកលើកេរ្តិ៍ឈ្មោះនិងបទពិសោធន៍របស់សិប្បកម្មកែច្នៃត្រី សាន់នី ហ្វីស ក្នុងការផលិតផលិតផលត្រីងៀត ត្រីឆ្អើរ ត្រីបង្កក និងផលិតផលផ្អាប់ពីត្រីដែលមានគុណភាពខ្ពស់ ធ្វើសិប្បកម្មនេះបានបំពេញតម្រូវការទាំងបរិមាណស្តង់ដារដោយមានសុវត្ថិភាព អនាម័យល្អចំពោះម្ហូបអាហារ និងគុណភាពយ៉ាងតឹងរឹងសម្រាប់ការនាំចេញទៅទីផ្សារអន្តរជាតិជាពិសេសប្រទេសអូស្ត្រាលី។ ហើយចុះកិច្ចសន្យាជាមួយទីផ្សារក្រៅស្រុកថ្មីៗ រួមមានសហរដ្ឋអាមេរិក និងអ្នកចែកចាយបន្តនៅប្រទេសបារាំងបន្ថែម៕

Img 7034

Photo 2025 09 10 09 19 57

 

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2834

អត្ថបទថ្មីៗ
#អាហារSeptember 12 2025
តិចអត់ដឹង! មើមរុក្ខជាតិមួយនេះជាឱសុថទិព្វ ញុំាពេលព្រឹករាល់ថ្ងៃបង្កើនថាមពល គាំទ្រដល់សុខភាពបេះដូង
#ជំងឺSeptember 12 2025
ប្រយ័ត្ន! នេះជាមូលហេតុនាំឱ្យបុរសមានជំងឺរីកសរសៃវ៉ែនអាអូនតូចគ្មានកូន
#កុមារSeptember 12 2025
ប្រយ័ត្ន! បញ្ហាតូច ១នេះ តែប៉ះធ្ងន់ដល់ស្រី និងបុរសគ្មានកូន ១ជីវិត
#ជំងឺSeptember 12 2025
កុំប្រហេស! រដូវភ្លៀងធ្លាក់ប្រយ័ត្នគ្រុនឈាម បើមានរោគសញ្ញាទាំងនេះត្រូវប្រញាប់ទៅពេទ្យជាបន្ទាន់
#សម្រស់September 11 2025
លាបឡេយូរហើយមិនបានផល បែរជាធ្វើឱ្យខូចស្បែកថែម នេះអាចជាមូលហេតុដែលគ្រប់គ្នាមិនចាប់អារម្មណ៍
#ជំងឺSeptember 11 2025
បុរស ៣០% បញ្ហាគ្មានកូនប្រើ! មកពីទម្លាប់ប្រចាំថ្ងៃទាំងនេះ ធ្វើឱ្យមេ//.ជីវិតខ្សោយ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia