អាហារ
ពិបាកបត់ជើង អាចបង្កជាឫសដូងបាត ញ៉ាំអាហារទាំងនេះស្ដារប្រព័ន្ធរំលាយអាហារឡើងវិញ
Senghong Kong
December 28 2022
611 views

ភាពរអាករអួលនៃប្រព័ន្ធរំលាយអាហារ បង្កជាបញ្ហាពិបាកបត់ជើង បត់ជើងមិនទៀងទាត់  បត់ជើងម្ដងៗចំណាយពេលរាប់ម៉ោង ពេលខ្លះឈឺចាប់ រមាស់ ថែមទាំងមានឈាមទៀតផង។ យោងតាម អ្នកឧកញ៉ាវិជ្ជបណ្ឌិត គួច ម៉េងលី ធ្លាប់បានពន្យល់ថា ប្រសិនបើមានបញ្ហាក្ដៀនលាមកញឹកញាប់ ប្រឹងខ្លាំងនៅពេលបត់ជើង ធ្វើឱ្យសរសៃវែនហើមប៉ោង ឬអាចដាច់រលាត់ រហែករន្ធគូថ ដែលជាហេតុធ្វើឱ្យមានហូរឈាម យូរៗទៅអាចបង្ករឱ្យក្លាយជាជំងឺឫសដូងបាត ថែមទៀត។

ជាតិកាកសរសៃជាសារធាតុចាំបាច់មួយដែលរាងកាយមិនអាចខ្វះបាន តាមការណែនាំពីmayoclinic បានណែនាំថា ស្រ្តីគួរតែព្យាយាមញ៉ាំជាតិសរសៃយ៉ាងហោចណាស់ ២១ទៅ២៥ ក្រាមក្នុងមួយថ្ងៃ ចំណែកបុរសគួរតែកំណត់ពី ៣០ទៅ៣៨ ក្រាមក្នុងមួយថ្ងៃ។ ខាងក្រោមនេះជាអាហារមួយចំនួន ដែលមានផ្ទុកជាតិកាកសរសៃច្រើន អ្នកគួរបន្ថែមវាចូលក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នកឱ្យបានច្រើនជាងសាច់ និងអាហារវិចខ្ចប់ ជាពិសេសអ្នកមានបញ្ហាខ្សោយប្រព័ន្ធរំលាយអាហារគួរគិតគូរឡើងវិញ៖

ក្រុមផ្លែឈើ៖ ផ្លែឈើទាំងអស់នេះ ត្រូវបានគេប៉ានស្មានឃើញថាក្នុងបរិមាណមធ្យមរបស់វា មានជាតិកាកសរសៃពី៣ទៅ៨ក្រាម។ ផ្លែឈើទាំងនោះមានដូចជាផ្លែប័រ ផ្លែចេក ផ្លែប៉ោម ផ្លែក្រុច ផ្លែសារី ស្ត្រូបបឺរី និងពពួកផ្លែបឺរីជាដើម។

ក្រុមបន្លែ៖ ក្នុងបរិមាណមធ្យមនៃបន្លែទាំងនេះអាចមានជាតិកាកសរសៃពី៤ទៅ៩ក្រាម។ បន្លែដែលអ្នកមិនគួររំលង មានដូចជា ប្រូខូលី សណ្ដែកជប៉ុន ពោត ការ៉ុត ផ្កាខាត់ណា ដើមខាត់ណា និងពពួកបន្លៃស្លឹកបៃតងជាច្រើនទៀត។

ក្រុមធញ្ញជាតិ៖ គ្រាប់ជី គ្រាប់អាល់ម៉ុន សណ្ដែកខ្មៅ គ្រាប់ផ្កាឈូករ័ត្ន គ្រាប់ Pistachios។ល។

អ្នកអាចបន្ថែមអាហារទាំងនេះ ដោយទទួលទានផ្លែឈើលាយជាមួយគ្រាប់ធញ្ញជាតិ យ៉ាអ៊ួរ ឬទឹកដោះគោធ្វើឱ្យអាហារពេលព្រឹកឬពេលល្ងាច។ ឬអាចយកវាបញ្ជូលគ្នាធ្វើជាទឹកក្រឡុកបាន ដោយមិនចាំបាច់បន្ថែមជាតិផ្អែមឬស្ករពីលើទេ។ សម្រាប់អាហារថ្ងៃត្រង់អ្នកគួរតែព្យាយាមទទួលទានម្ហូបអាហារដែលមានបន្លែ និងត្រី ឱ្យច្រើនជាសាច់។ ផ្លាស់ប្តូររបបអាហាររបស់នេះ ឡើងវិញឱ្យបានពី២សប្ដាហ៍ឡើងទៅ អ្នកនឹងសង្កេតឃើញថាប្រព័ន្ធរំលាយអាហារសរបស់អ្នកដំណើរការល្អជាងមុន លាហើយបញ្ហាពិបាកបត់ជើង ៕ 

អត្ថបទដោយ៖ Senghong

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia