សម្រស់
អ្នកជំនាញបញ្ជាក់ថា ៖ អ្នកធាត់ ចង់សម្រកគីឡូ និងរក្សារាងឱ្យស្អាត គួរធ្វើរឿងទាំងនេះ
Tror Sopheap
May 9 2021
41.6 K views

ការសម្រកគីឡូ ជារឿងមួយ ដែលយើងត្រូវការភាពអត់ធ្មត់ និងប្រើពេលវេលាក្នុងការហាត់ប្រាណកម្ចាត់ជាតិខ្លាញ់ រក្សារាងកាយឱ្យស្អាត។ អ្នកធាត់ បណ្តាលមកពីរបបអាហារ ដែលពួកគេហូបលើសរាងកាយ និងខ្វះលំហាត់ប្រាណថែមទៀត។ ថ្ងៃនេះ យើងនឹងលើកពីអ្នកជំនាញពីររូប ដើម្បីជាការណែនាំវិធីល្អៗ ឱ្យសម្រកគីឡូបានលឿនមានដូចខាងក្រោម៖

១. របបអាហារល្អ សម្រកគីឡូលឿន

អ្នកធាត់មកពីហូបអាហារមិនល្អជាច្រើនឆ្នាំ ដែលសម្បូរជាតិខ្លាញ់ ហើយចង់សម្រកគីឡូឱ្យលឿន វាជារឿងពិបាក។ តាមអ្នកគ្រូពេជ្រ ពិដោរ ជាអ្នកជំនាញផ្នែកការហាត់ប្រាណជាច្រើនឆ្នាំ បានមានប្រសាសន៍ថា “អ្នកធាត់មិនគួរផ្តាច់របបអាហារភ្លាមៗ ទេ គួរកាត់បន្ថយចំនួនកាឡូរីម្តងបន្តិចៗ ដើម្បីឱ្យរាងកាយសុំាជាមួយអាហារថ្មី ដែលគួរហូបបន្លែគ្រប់ពណ៌(ស្ពៃ ការរ៉ុត ត្រសក់) និងផ្លែឈើ(ផ្លែប៉ោម ផ្លែបឺរ..)។ ហើយអាហារគួរជៀសវាងមានដូចជាជាតិស្ករច្រើន ជាតិខ្លាញ់ច្រើន និងអាកុលកម្រិតខ្ពស់ផងដែរ។” បើអ្នកហូបអាហារសម្បូរជាតិខ្លាញ់ ភេសជ្ជៈជាតិផ្អែមច្រើន វាធ្វើឱ្យការហាត់ប្រាណរបស់អ្នកគ្មានប្រសិទ្ធភាពក្នុងការកម្ចាត់ជាតិខ្លាញ់។ តាមលោកវេជ្ជបណ្ឌិត Eric Berg មានប្រសាសន៍ថា ការទទួលទានជាតិស្ករ និងខ្លាញ់លើសលប់លើរាងកាយពេក ការធ្វើលំហាត់ប្រាណកម្រិតស្រាល មិនមែនជាដំណោះស្រាយល្អទេ។”

២.​ ត្រូវមានការតាំងចិត្ត ដើម្បីសម្រកគីឡូ

បើអ្នកធាត់ ចង់សម្រកគីឡូ ត្រូវធ្វើលំហាត់ប្រាណជាប្រចាំ ដើម្បីបានលទ្ធផលល្អក្នុងរយៈពេលវែង។ ពីព្រោះថា អ្នកបានចំណាយរាប់រាប់ខែ និងរាប់ឆ្នាំ ដើម្បីលើសជាតិខ្លាញ់នេះ។ តាមអ្នកគ្រូពេជ្រ ពិដោរ មានប្រសាសន៍ថា ការស្រកទម្ងន់នេះ ត្រូវមានការព្យាយាម ភាពអត់ធ្មត់់ និងការ​តមអាហារ ដែលយើងចូលចិត្តពីមុន (អាហារមិនល្អ)។ ហើយការហាត់ប្រាណឱ្យមានលទ្ធផលល្អ គឺស្ថិតនៅលើការតាំងចិត្តក្នុងការហាត់ជាប្រចាំថ្ងៃ ពីព្រោះថា ​លទ្ធផលថ្ងៃនេះ បានមកពីថ្ងៃម្សិលមិញ​ ហើយលទ្ធផលថ្ងៃស្អែក កើតពីយើងព្យាយាមនៅថ្ងៃនេះ។” ពេលអ្នកព្យាយាមកាន់តែខ្លាំងក្នុងការសម្រកគីឡូ ធ្វើឱ្យអ្នកកាន់តែមានទំនុកចិត្តលើខ្លួនឯងផងដែរ។

៣. សម្រកគីឡូត្រូវការលំហាត់ប្រាណឱ្យខ្លាំង

បើអ្នកចង់សម្រកគីឡូ អ្នកត្រូវធ្វើលំហាត់ប្រាណឱ្យខ្លាំងយ៉ាងអត់ធ្មត់ ដើម្បីលទ្ធផលល្អ។ តាមលោកវេជ្ជបណ្ឌិត Eric Berg បានបញ្ជាក់ថា ការធ្វើលំហាត់ប្រាណសម្រកជាតិខ្លាញ់ អ្នកត្រូវហាត់អាំងតង់ស៊ីតេខ្ពស់ ឬការលេង Gym ដើម្បីដុតជាតិស្ករ និងខ្លាញ់ ដែលផ្ទុកនៅត្រង់ក្បាលពោះរហ័យបំផុត។ បន្ទាប់ពីហាត់រួច ជាតិស្ករក្នុងខ្លួនរបស់អ្នកនឹងប្រែជាអាស៊ីតឡាក់ទិក។ ហើយវាបង្កើតឱ្យសាច់ដុំរបស់អ្នកចាប់ផ្តើមឆេះ និងឈឺចាប់។” ពេលរាងកាយហាត់កាន់តែខ្លាំង ដើម្បីដុតជាតិស្ករ និងខ្លាញ់ វាធ្វើឱ្យរាងកាយបង្កើតអាស៊ីតឡាក់ទិកកាន់តែច្រើនឡើងក្នុងខ្លួនផងដែរ។

ដូចនេះ បើអ្នកធាត់ចង់សម្រកគីឡូ អ្នកត្រូវតមអាហារម្តងបន្តិចៗ ដើម្បីរាងកាយសុំានឹងចំណីអាហាថ្មីៗ ដែលធ្វើការផ្លាស់ប្តូរ ហើយអ្នកត្រូវធ្វើលំហាត់ប្រាណជាប្រចាំថ្ងៃ(មួយសប្តាហ៍៥ ថ្ងៃ) ដើម្បីសម្រកជាតិខ្លាញ់។ ការហាត់ប្រាណរួមគ្នាមានដូចជា ការរត់ ការដើរ និងការហាតជីម(GYm) អ្នកនឹងស្រកគីឡូបានលឿន និងសុខភាពកាន់តែរឹងមាំផងដែរ៕

អត្ថបទដោយ៖ ទ្រ សុភាព






Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2864

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia