ព័ត៌មាន
កកស្ទះនៅកំពង់ផែ និងឡានដឹកទំនិញជាង៣ពាន់គ្រឿងនៅព្រុំដែន EUសុំឱ្យរដ្ឋសមាជិកដកបម្រាមលើការធ្វើដំណើរចក្រភពអង់គ្លេស
Sochenda Hai
December 23 2020
290 views

រូបភាព៖ Financial Time

គណៈកម្មការនៃសហភាពអឺរ៉ុបបានអំពាវនាវដល់រដ្ឋជាសមាជិកនានាឱ្យ ដកបម្រាមធ្វើដំណើរដែលបានដាក់ប្រឆាំងនឹងចក្រភពអង់គ្លេសចំពេលមានការភ័យខ្លាចចំពោះការរាតត្បាតកូវីដ ​១៩ ថ្មីៗទៀតនៅអង់គ្លេស ព្រោះចាប់តាំងពីបារាំងបានបិទព្រំដែនមិនឱ្យអ្នកដំណើរ និងដឹកទំនិញពីចក្រភពអង់គ្លេស កាលពីចុងសប្តាហ៍នេះ បានបង្កឱ្យមានការរំខាន និងកកស្ទះនៅកំពង់ផែភាគខាងត្បូងរបស់អង់គ្លេសដែលជាច្រកសំខាន់មួយសម្រាប់ទំនិញចូលនិងនាំចេញពីចក្រភពអង់គ្លេស ដែលធ្វើឱ្យឡានដឹកទំនិញជាង ៣០០០ គ្រឿងបានជាប់គាំង បង្កឱ្យមានការព្រមានអំពីការខ្វះខាតការផ្គត់ផ្គង់ទំនិញនៅថ្ងៃបុណ្យណូអែល។

នេះបើយោងតាមសារព័ត៌មាន BBC កាលពីថ្ងៃអង្គារនេះ។

ក្នុងកិច្ចប្រជុំរបស់ឯកអគ្គរដ្ឋទូតមកពីប្លុកដែលមានសមាជិក ២៧ រូប បណ្តាប្រទេសសហភាពអឺរ៉ុបមានសេរីភាពក្នុងការកំនត់វិធានផ្ទាល់ខ្លួនរបស់ប្រទេសលើការគ្រប់គ្រងព្រំដែនថាតើពួកគេអាចបន្តអនុវត្តគោលនយោបាយប្រទេស។ ទន្ទឹមនឹងនេះបារាំងនិងអង់គ្លេសបាននិយាយថាពួកគេបានឈានដល់កិច្ចព្រមព្រៀងដើម្បីបន្ធូរបន្ថយការរឹតត្បិតនៅព្រុំដែន។

ថ្វីត្បិតតែសហភាពអឺរ៉ុបមិនទាន់ដាក់ចេញជាសញ្ញានៃគោលនយោបាយរួម ហើយស្ទើរតែសមាជិកទាំង ២៧ នៃសហភាពអឺរ៉ុបបច្ចុប្បន្នកំពុងរារាំងអ្នកធ្វើដំណើរពីចក្រភពអង់គ្លេសមិនឱ្យចូលប្រទេសខ្លួន។ ហេតុនេះហើយ ដើម្បីអភិវឌ្ឍគោលនយោបាយរួមបន្ទាប់នៅដើមឆ្នាំក្រោយនេះ និងដោយមើលឃើញសមាជិកជិតបិទព្រំដែនដូច្នោះ សហភាពអឺរ៉ុបបានបើកកិច្ចប្រជុំបន្ទាន់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយគណៈកម្មការបានផ្តល់អនុសាសន៍ឱ្យសមាជិករបស់ខ្លួនអនុញ្ញាតឱ្យប្រជាជនធ្វើដំណើរទៅកាន់ប្រទេសដែលពួកគេរស់នៅ តែត្រូវធ្វើតេស្តកូវីដ ១៩ សិន ឬត្រូវនៅដាច់ដោយឡែកដោយខ្លួនឯង ហើយកាត់បន្ថយឫចៀសវាងការធ្វើដំណើរដែលមិនចាំបាច់។ ផងដែរ បុគ្គលិកដឹកជញ្ជូននៅសហភាពអឺរ៉ុបដូចជាអ្នកបើកឡានដឹកទំនិញគួរតែត្រូវបានរួចផុតពីការរឹតត្បិតការធ្វើដំណើរ និងការធ្វើតេស្តចាំបាច់។

គួរបញ្ជាក់ផងដែរថា នៅចក្រភពអង់គ្លេស អ្នកបើកបរយានយន្តគួរតែតម្រូវឱ្យមានការធ្វើតេស្ត កូវីដ ១៩ មុនពេលចេញពីចក្រភពអង់គ្លេសទៅកាន់ប្រទេសបារាំង និងបណ្តាប្រទេសអ៊ឺរ៉ុបផ្សេងទៀត ដើម្បីចៀសវាងការរំខានដល់ការដឹកជញ្ជូន។

ទោះជាយ៉ាងណា កាលពីថ្ងៃអង្គារនេះ កិច្ចប្រជុំបានបញ្ចប់ តែមានសញ្ញាតិចតួចដែលថាអនុសាសន៍នឹងត្រូវបានអនុវត្ត។ សូមជម្រាបថា ជើងហោះហើរខ្លះនឹងបន្តនៅថ្ងៃពុធសម្រាប់ជនជាតិប៊ែលហ្សិកដែលវិលត្រឡប់ទៅផ្ទះវិញ ប៉ុន្តែប្រទេសអាល្លឺម៉ង់បានរិតបណ្តឹងបន្ថែមលើការហាមឃាត់ការធ្វើដំណើរ និងអ្នកដំណើររបស់ចក្រភពអង់គ្លេស។

នៅពេលដែលបញ្ជីនៃបណ្តាប្រទេសដែលដាក់កំហិតលើការធ្វើដំណើរលើចក្រភពអង់គ្លេសបានកើនឡើង ប្រធានអង្គការអឺរ៉ុបនៃអង្គការសុខភាពពិភពលោក (WHO) លោក Hans Kluge បាននិយាយថារដ្ឋជាសមាជិកនឹងកោះប្រជុំដើម្បីពិភាក្សាអំពីយុទ្ធសាស្ត្រ និងការកំណត់ការធ្វើដំណើរខណៈពេលដែលរក្សាការធ្វើពាណិជ្ជកម្មអន្តរជាតិ។ ក្រុមអ្នកជំនាញបាននិយាយថាវីរុសកូវីដប្រភេទថ្មីអាចចម្លងលឿនជាងមុន ហើយមិនងាយស្លាប់ ទេ ថែមទាំងអាចធន់នឹងវ៉ាក់ស៊ាំងទៀតផង៕

ដោយ ហៃ សុចិន្តា

ប្រភព BBC

Sochenda Hai
អំពីអ្នកនិពន្ធ
Writer of Leadership & Self Development Facebook Sochenda Hai (Moon) Tel: 011 562 411

អត្ថបទសរុប៖ 280

អត្ថបទទាក់ទង

#ព័ត៌មាន

សមាជិក ប.ស.ស. (វិស័យឯកជន) ត្រូវបំពេញលក្ខខណ្ឌ ៣នេះ ដើម្បីទទួលបានប្រាក់ចូលនិវត្តន៍
Tror Sopheap
July 24 2026
2.9 K views

#ព័ត៌មាន

ក្តៅៗ! នេះជាតម្លៃប្រេងសាំងថ្មីឱ្យលក់ថ្ងៃទី២១ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
July 20 2026
12.5 K views

#ព័ត៌មាន

ស្រ្តីមានផ្ទៃពោះជាសមាជិក ប.ស.ស ត្រូវដាក់ឯកសាទាំង ៥នេះ ដើម្បីដាក់ស្នើសុំប្រាក់ឧបត្ថម្ភ
Tror Sopheap
July 19 2026
8.4 K views

#ព័ត៌មាន

ប្រុងប្រយ័ត្ន! ថ្ងៃនេះ រកឃើញអ្នកឆ្លងជំងឺកូវីដចំនួនច្រើនករណី ពីក្រសួងសុខាភិបាល
Tror Sopheap
July 17 2026
196 views

#ព័ត៌មាន

សូមឪពុកម្តាយប្រុងប្រយ័ត្នផង! កុមារកើតជំងឺគ្រុនឈាមកើនដល់ ១ ៨៩២នាក់ គិតក្នុងមួយខែមិថុនានេះ
Tror Sopheap
July 14 2026
83 views

#ព័ត៌មាន

ក្តៅៗ! នេះជាតម្លៃប្រេងសាំងថ្មីឱ្យលក់ថ្ងៃទី១៤ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
July 14 2026
15.4 K views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia