សម្រស់
រាងស្លីមមិនចាញ់ក្រមុំ! អ្នកនាង សូរ្យ អេណា ប្រាប់គន្លឹះថែរូបរាងឱ្យស្លីម ទោះមានកូនក៏ដោយ
Sitha Tek
January 5 2022
387 views

អ្នកនាង សូរ្យ អេណា ដែលជាអតីតតារាម៉ូដែលដ៏ល្បីក្នុងប្រទេសកម្ពុជា និងជាតារាម៉ូដែលស្រីដែលមានប្រជាប្រិយភាពខ្លាំងក្នុងចំណោមអ្នកសិល្បៈផងដែរ។ តារាបង្ហាញម៉ូដស​ម្បុរស្រអែមស្រស់រូបនេះ បានរៀបអាពាហ៍ពិពាហ៍ជាមួយស្វាមីដែលជាជនជាតិហូឡង់កាលពីអំឡុងឆ្នាំ២០១៩កន្លងទៅ ហើយមកទល់ពេលបច្ចុប្បន្ននេះគឺ អ្នកនាងមានបុត្រចំនួន២នាក់។

ជាការពិតណាស់ នៅពេលស្ត្រីក្លាយជាម្ដាយគេ គឺប្រាកដជារវល់ច្រើន ដែលអ្នកខ្លះស្ទើរតែគ្មានពេលវេលាសម្រាប់ការទាំរូបសម្រស់ខ្លួនឯងទៀត។ ក៏ប៉ុន្តែចំណែក អ្នកនាង អេណា បានប្រាប់ឱ្យដឹងថា សម្រស់គឺ ពិតជាសំខាន់សម្រាប់ស្ត្រីគ្រប់រូប មិនថានៅលីវ ឬមានប្ដីមានកូននោះទេ ពោលគឺត្រូវតែយកចិត្តទុកដាក់ថែរក្សាសម្រស់របស់យើងឱ្យមានរបៀបស្អាតសមសួន ជាពិសេសកុំឱ្យគេនិយាយថា កាលនៅក្រមុំស្អាតខ្ញង់ ពេលមានកូនមានប្ដីភ្លាមសម្រស់ប្រែ៣៦០ដឺក្រេ។

តារាបង្ហាញម៉ូដរាងស្រឡូនខ្ពស់ស្រឡះរូបនេះបន្តថា សម្រាប់អ្នកនាង បើទោះជាមានកូនក៏ពិតមែន ក៏ប៉ុន្តែចំពោះការថែរក្សាសម្រស់ ​និងរូបរាងគឺ នៅតែជារឿងសំខាន់ អ្នកនាងបាននិយាយថា” សម្រាប់ពេលព្រឹក ក្រោកពីគេង នាងខ្ញុំតែងតែផឹកទឹកក្ដៅ ឬ ពេលខ្លះផឹកទឹកតែក្ដៅៗមួយកែវ ដើម្បីជួយស្រួលសរសៃឈាម ភាពស្ពឹកស្រពន់ដៃជើង ណាមួយនៅពេលផឹកក្ដៅឧណ្ហៗ គឺធ្វើឱ្យយើងមានអារម្មណ៍ស្រឡះស្រួលក្នុងខ្លួន និងជួយឱ្យការដកដង្ហើមបានធូរផងដែរ”។ ក្រៅពីការផឹកទឹកក្ដៅ “ បច្ចុប្បន្ននេះ ខ្ញុំមិនសូវមានពេលវេលាច្រើនក្នុងការហាត់ប្រាណនោះទេ ក៏ប៉ុន្តែក្នុងមួយថ្ងៃ ខ្ញុំឆ្លៀតពេលក្នុងការហាត់ប្រាណរយៈពេល១ម៉ោង ពេលខ្លះមួយសប្ដាហ៍ទើបនាងខ្ញុំបានចេញទៅហាត់នៅខាងក្រៅម្ដង បើទោះជាយ៉ាងណាក៏នាងខ្ញុំនៅតែព្យាយាមហាត់នៅផ្ទះដោយខ្លួនឯងដែរ”។ ការហាត់ប្រាណតែមួយមុខមិនអាចជួយឱ្យរូបរាងយើងស្លីមស្អាត និងមានក្បាលពោះរាបស្មើនោះទេ គឺវាទាមទារឱ្យយើងត្រូវញុំាអាហារដែលមានសុខភាពល្អផងដែរ សម្រាប់ខ្ញុំនឹងស្វាមីរបស់នាងខ្ញុំ គឺមានទម្លាប់ក្នុងការញុំាបន្លែបៃតងច្រើន ដូច្នេះសម្រាប់មុខម្ហូបរបស់ពួកយើងគឺ តែងតែមានបន្លែជានិច្ច ហើយសម្រាប់អាហារពេលល្ងាច ភាគច្រើនគឺ នាងខ្ញុំញុំាសាឡាដ ដើម្បីឱ្យមានភាពងាយស្រួលក្នុងការបន្ទរបង់ផងដែរ។

អ្នកម្ដាយកូន២រូបនេះ ក៏សូមលើកទឹកចិត្តដល់ស្ត្រីគ្រប់រូបឱ្យចេះស្រឡាញ់ខ្លួនឯង ទោះជាមានប្ដីមានកូនក៏ដោយ សុមកុំបណ្ដោយឱ្យខ្លួនឯងអាក្រក់ចាស់មុនអាយុឱ្យសោះ។ សូមញុំាអាហារឱ្យមានជីវជាតិគ្រប់គ្រាន់ មានត្រី សាច់ បន្លែផ្លែឈើ និងជាពិសេសគួរតែឆ្លៀតពេលហាត់ប្រាណ ដើម្បីបញ្ចេញជាតិពុលពីរាងកាយផងដែរ៕

អត្ថបទដោយ៖ កញ្ញា តឹក ស៊ីថា

 

Sitha Tek
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនជាទីស្រឡាញ់! ខ្ញុំឈ្មោះ តឹក ស៊ីថា ខ្ញុំនៅទីនេះ ដើម្បីជួយផ្ដល់ដំណោះស្រាយបញ្ហាសុខភាព និងសម្រស់ដល់បងប្អូនទាំងអស់គ្នា ពិសេសជាងនេះសម្រាប់បងប្អូនដែលមានចម្ងល់ផ្សេងទាក់ទងនឹងសម្រស់ សូមបងប្អូន ទាក់ទងមកនាងខ្ញុំតាមរយៈ Tel: 096 85 91927 ឬ FB: Tek Sitha ឬ Instagram: Madiana

អត្ថបទសរុប៖ 485

អត្ថបទថ្មីៗ
#សម្រស់September 11 2025
លាបឡេយូរហើយមិនបានផល បែរជាធ្វើឱ្យខូចស្បែកថែម នេះអាចជាមូលហេតុដែលគ្រប់គ្នាមិនចាប់អារម្មណ៍
#ជំងឺSeptember 11 2025
បុរស ៣០% បញ្ហាគ្មានកូនប្រើ! មកពីទម្លាប់ប្រចាំថ្ងៃទាំងនេះ ធ្វើឱ្យមេ//.ជីវិតខ្សោយ
#សម្រស់September 11 2025
មនុស្សស្រីប្រើពេល ១០នាទីធ្វើរឿង ៥នេះ មើលថែខ្លួនឯងសម្រស់កាន់តែស្អាត
#អាហារSeptember 10 2025
ពេលព្រឹកផឹកតែ ១ប្រភេទនេះ ស្រកខ្លាញ់ បញ្ចុះបញ្ហាលើសឈាម ការពារជំងឺបេះដូង
#សម្រស់September 10 2025
ពិបាកចិត្តរឿងសក់ជ្រុះស្ទើររាល់ថ្ងៃមែនទេ? អាហារ ៥មុខសម្បូរវីតាមីនពង្រឹងសរសៃសក់
#សម្រស់September 10 2025
ចង់ស្អាតទេ? ៥ទម្លាប់បណ្ដេញជាតិពុលចេញពីស្បែកកាត់បន្ថយសម្រស់ចាសជាងវ័យ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia