មនុស្សសព្វថ្ងៃនេះ មានសម្រស់ចាស់ជាងវ័យព្រោះគេងមិនគ្រប់អាល័យតែមើលទូរស័ព្ទដាច់យប់ ឬខំធ្វើការលើសកម្រិតដល់យប់ជ្រៅ ហូបអាហារមិនត្រឹមត្រូវ និងខ្វះទម្លាប់ហាត់ប្រាណ។ នេះជាបញ្ហាជម្រុញស្បែករបស់អ្នកឆាប់ចាស់លឿនបំផុត។ បើអ្នកចង់មានស្បែកស្អាត សម្រស់ក្មេងជាវ័យ អ្នកហូបអាហារជាតិវីតាមីន ១នេះ៖
អ្នកគួរហូបអាហារសម្បូរមានជាតិវីតាមីនឱ្យច្រើនដូចជា ក្រូច ម្ទេសផ្លោក ផ្កាខាត់ណាខៀវ ស្ពៃក្ដោប ផ្កាខាត់ណា ផ្លែម្នាស់ ផ្លែល្ហុង និងផ្លែស្វាយ ទំពាំងបាយជូ បឺរី ត្របែក និងស៊ុត... អ្នកឃើញទេ! នេះជាអារម្មណ៍សម្បូរជាតិវីតាមីនC ជួយថែស្បែករបស់អ្នកកុំឱ្យឆាប់ចាស់តាមអាយុតាមវ័យយ៉ាងល្អបំផុតគឺជួយបំបាត់ស្នាមជ្រួញ ស្នាមអុជខ្មៅ និងស្នាមអុជពណ៌ត្នោតនៅលើស្បែកផងដែរ។ ព្រោះជាតិវីតាមីនC មានសារធាតុចិញ្ចឹមដ៏សំខាន់ៗ ជួយបង្កើនចរន្តឈាមដើរស្រួល កាត់បន្ថយអុកស៊ីតកម្ម និងកាត់បន្ថយការផលិតជាតិពុលចេញពីស្បែកបានល្អ។
ហើយជាតិវីតាមីនC នេះជួយថែស្បែកប្រឆាំងនឹងរ៉ាឌីកាល់សេរីដែលបណ្តាលឱ្យស្បែកឆាប់ចាស់។ ព្រោះវាបង្កើននូវបរិមាណជាតិស្ករ glutathione និងវីតាមីន E ក្នុងរាងកាយជាសារធាតុទាំងពីរនេះត្រូវបានគេស្គាល់ថាជាសារធាតុប្រឆាំងអុកស៊ីតកម្ម។ ជាពិសេសវីតាមីនC ជួយបន្ថែមអារម្មណ៍ស្រស់ស្រាយ និងថាមពលដល់រាងកាយ។ ពេលរាងកាយមាំ ស្បែករបស់អ្នកគ្មានភាពជ្រីវជ្រួញនោះទេ ព្រោះវាជួយជម្រុញការផលិតកូឡាជែនដល់ស្បែក។ វាក៏មានតួនាទីក្នុងការជួយកាត់បន្ថយផលវិបាកនៃជំងឺទឹកនោមផ្អែមផងដែរ។ ហើយសម្រាប់វីតាមីន C មានការចាំបាច់សម្រាប់ការសំយោគធម្មជាតិនៃខូឡាជេនដែលជាប្រូតេអ៊ីនជាសម្ព័ន្ធដ៏សំខាន់សម្រាប់សុខភាពស្បែក និងសក់របស់អ្នកមានគុណភាព៕ អត្ថបទដោយ៖ ទ្រ សុភាព