អាហារ
ឈប់ស្រ្តេស ឈប់តានតឹងទៀតទៅ! មកផឹកភេសជ្ជៈបន្ថយស្រ្តេស ការពារអស់កម្លាំងរុំារ៉ៃនេះវិញល្អជាង
Thida Pet
April 10 2023
758 views

អារម្មណ៍ស្រ្តេសតានតឹង អារម្មណ៍មួម៉ៅ កើតទុក្ខ ថប់អារម្មណ៍ មិនស្រណុកក្នុងចិត្ត គឺជាអារម្មណ៍មួយដែលមនុស្សគ្រប់គ្នាមិនចង់ជួប មិនចង់កើតមាន តែគ្រប់គ្នាតែងជួបអារម្មណ៍នេះ ស្ទើរតែគ្រប់ពេលទៅហើយ។ តែធ្វើម៉េចជីវិតនេះ តែងជួបអ៊ីចឹងឯង តែសំខាន់អ្នកអាចមានវិធីបន្ធូរភាពតានតឹង ស្ត្រេសឱ្យចេញពីអ្នកបានដែរឬក៏អត់?

តែមិនថ្វីនោះទេ តាមរយៈប្រភព yourmentalhealthpal បានណែនាំវិធីមួយ ដើម្បីអាចជួយអ្នកឱ្យបាត់ស្រ្តេស បាត់ភាពតានតឹង លឿនឆាប់រហ័ស​ វិធីនោះគឺការផឹកប្រភេទភេសជ្ជៈ ដែលអាចជួយបំបាត់អារម្មណ៍ស្ត្រេសបាន រួមទាំងជួយសុខភាពល្អមួយចំណែកទៀត តែមិនមែនភេសជ្ជៈទាំងអស់សុទ្ធតែអាចជួយអ្នកបំបាត់ស្រ្តេសបានគ្រប់ភេសជ្ជៈនោះទេ មានន័យថាត្រូវជ្រើសរើសភេសជ្ជៈឱ្យបានត្រឹមត្រូវផងដែរ ទើបអាចជួយកាត់បន្ថយស្ត្រេសបាន។

១.ទឹកបន្លែ៖ ប្រភេទទឹកបន្លែផ្លែឈើស្រស់ដូចជាទឹក ការ៉ុត ទឹកតាសក់ ទឹកស្ពៃ ទឹកស្រ្តបឺរី…ជាដើម។ គឺល្អបំផុត ព្រោះសម្បូរដោយសារធាតុចិញ្ចឹម និងសារធាតុរ៉ែយ៉ាងសម្បូរបែប ដែលជំនួយដល់រាងកាយរបស់អ្នកជួយកាត់បន្ថយអារម្មណ៍តានតឹង ស្រ្តេស ថប់អារម្មណ៍ផឹកជាប្រចាំជួយពង្រឹងប្រព័ន្ធភាពសុំាក្នុងរាងកាយ បង្កើនកម្លាំង កាត់បន្ថយស្រ្តេស​ ថប់អារម្មណ៍ឡើងមក។

២. ទឹកធម្មតា៖ តើអ្នកដឹងទេ ការខ្វះជាតិទឹកជាប្រចាំថ្ងៃ គឺប៉ះពាល់ដល់រាងកាយយ៉ាងធ្ងន់ធ្ងរ ប្រព័ន្ធដំណើរការក្នុងរាងកាយ មានការចុះខ្សោយ ថែមទាំងប៉ះពាល់ដល់ផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរផងដែរ។ តែផ្ទុយទៅវិញប្រសិនអ្នកផឹកទឹកបានគ្រប់គ្រាន់ជាប្រចាំថ្ងៃវិញ គឺអាចជួយដល់សុខភាពផ្លូវចិត្តអ្នកបានច្រើនបំផុត អាចជួយកាតបន្ថយកម្រិតស្រ្តេស ថប់អារម្មណ៍បានច្រើនណាស់ ។

៣.ទឹកដូង៖ ដឹងអត់?ទឹកដូងជាភេសជ្ជៈធម្មជាតិជួយទាំងសុខភាពផ្លូវចិត្ត និងសម្រស់របស់អ្នកផឹកផងដែរ​។ ក៏ព្រោះទឹកដូងសម្បូរដោយជាតិប៉ូតាស្យូម គ្មានកូលេស្តេរ៉ុលនិងខ្លាញ់អាក្រក់ ផឹកជួយកាត់បន្ថយហានិភ័យលើសសម្ពាធឈាម កាត់បន្ថយជំងឺបេះដួង ជួយបំពេញជាតិទឹកក្នុងខ្លួន ជួយទាំងជួយប្រឆាំងអុកស៊ីតកម្មផងដែរ៕

អត្ថបទដោយ៖ ប៉ែត ធីតា

.

 

 

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1274

អត្ថបទថ្មីៗ
#អាហារOctober 14 2025
ពេលព្រឹកញ៉ាំផ្លែឈើទិព្វ ១នេះ ស្រូបខ្លាញ់ពោះក្បាល ហើយប៉ូវសរសៃឈាមខួរក្បាល
#កីឡាOctober 14 2025
ចប់បាត់! បុរសៗ ហាត់ប្រាណបែបនេះ អាអូនតូចលែងងើបហើយ
#អត្ថបទ PROctober 14 2025
អបអរសាទរ! គ្លីនិកគ្រីស្តាល់ទទួលបានពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិនៅប្រទេសសាំងហ្គាពួរ ជាគ្លីនិកកែសម្ផស្សលើកខ្ទង់ច្រមុះឈានមុខគេនៅកម្ពុជាក្នុងឆ្នាំ2025
#សម្រស់October 14 2025
ចង់បានស្បែកស្អាតបែបធម្មជាតិ អស់លុយតិច សាកល្បងវិធី ៨ នេះ
#អាហារOctober 14 2025
មិនខកបំណង! ញ៉ាំអាហារ ១មុខនេះ ដាស់អារម្មណ៍រួ/មភេ//.ទបានយូរ
#ជំងឺOctober 14 2025
គួរដឹងអ្នកចូលចិត្តគេង! គេងច្រើនពេក ប្រយ័ត្ននាំជំងឺទាំងនេះចូលខ្លួន

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia