កាហ្វេគឺជាភេសជ្ជៈដ៏ពេញនិយមមួយនៅស្រុកខ្មែរយើង។ មានអ្នកផឹកហើយស្រកគីឡូ មានអ្នកខ្លះផឹកកាហ្វេហើយឡើងគីឡូ ព្រោះអ្វី? តាមលោក Megan Rasmussen ជាស្ថាបនិក Nutrition Undefined បានលើកឡើងថា កាហ្វេមានរសជាតិឆ្ងាញ់ជួយលើកកម្ពស់ខួរក្បាលឱ្យស្រស់ស្រាយ គ្រាន់តែអ្នកផឹកកាហ្វេឡាតេ ឬកាពូឈីណូមួយកែវជាប្រចាំថ្ងៃនោះ។ តាមពិតទៅ! អ្វីដែលអ្នកដាក់ក្នុងកាហ្វេជារឿងសំខាន់។ អ្នកផឹកកាហ្វេឡើងគីឡូ ព្រោះតែគេដាក់ក្រែម ទឹកដោះគោ និងស្ករច្រើន ឬស្ករ១០០%បន្ថែម ពេលកាឡូរីច្រើនឡើងគីឡូហើយ។
សូម្បីតែមន្ទីរពេទ្យ mayoclinic បានលើកឡើងថា អ្នកឧស្សាហ៍ផឹកកាហ្វេបន្ថែមស្ករផ្អែមពេកជាបញ្ហាឡើងគីឡូជាងអ្នកផឹកកាហ្វេអត់ដាក់ស្ករ។ ជាតិកាហ្វេសុទ្ធមានគុណប្រយោជន៍ដល់សុខភាពជួយដុតខ្លាញ់សម្រកគីឡូ ជួយខួរក្បាលគិតបានលឿន និងអារម្មណ៍រីករាយ។ តាមការសិក្សាមួយបានបង្ហាញថា ការបន្ថែមជាតិស្ករត្រឹមតែ ១ស្លាបព្រាកាហ្វេទៅក្នុងកាហ្វេមួយពែងក្នុងមួយថ្ងៃ មនុស្សភាគច្រើនឡើងគីឡូខ្លាំងអត់ដឹងខ្លួនទេ។
តាមសមាគមបេះដូងអាមេរិកបានណែនាំឱ្យបុរសទទួលទានស្ករមិនលើសពី ៣៦ក្រាមក្នុងមួយថ្ងៃ និងស្ត្រីមិនលើសពី ២៥ ក្រាមនោះទេ។ យោងតាមការសិក្សាឆ្នាំ ២០១៩ ត្រូវបានចេញផ្សាយនៅក្នុង Polish Journal of Food and Nutrition Sciences បានបញ្ជាក់ថា បុរសនិងស្រ្តីការប្រើប្រាស់កម្រិតជាតិស្ករលើស(បុរស៣៦ និងស្រ្តី២៥) ភាគច្រើនជាមូលហេតុនាំឱ្យពួកគេធាត់លឿនជាងពេលធម្មតា។
ការផឹកកាហ្វេដាក់ ៣០%ចុះ និងអត់ស្ករ ឬកាហ្វេខ្មៅក្តៅ វាបង្កើនសារធាតុប្រឆាំងអុកស៊ីតកម្មដែលមានប្រយោជន៍សម្រាប់ថ្លើម កាត់ខ្លាញ់មានប្រសិទ្ធភាពបំផុត។ ជាពិសេសអ្នកផឹកកាហ្វេអត់ដាក់ស្ករពេលព្រឹកជួយជម្រុញប្រព័ន្ធរំលាយអាហារ បង្កើនថាមពល កាត់បន្ថយការឃ្លានអាហារពេលព្រឹក ហើយមានប្រសិទ្ធភាពរំលាយជាតិខ្លាញ់ក្បាលពោះបានលឿន។ អ្នកគួរជ្រើសរើសកាហ្វេល្អមានក្លិនឈុនបន្តិចដាក់ទឹកដោះគោជំនួសស្ករបន្តិចនិងស្ករពោតក៏បានដែរដើម្បីជំនួយមានផ្អែមបន្តិចបានហើយ វាមិនប៉ះពាល់ដល់ការឡើងគីឡូខ្លាំងនោះទេ៕ អត្ថបទដោយ៖ ទ្រ សុភាព