អាហារ
អាកាសធាតុក្ដៅបែបនេះ! ប្រសិនបើអ្នកខ្វះ ឬខ្សោះជាតិទឹកងាយប្រឈមនឹងជំងឺទាំងនេះណាស់
MC LyHouy
March 25 2021
792 views

រដូវក្ដៅកំពុងតែឈានចូលមកដល់ មានមនុស្សច្រើនណាស់កំពុងតែប្រឈមជាមួយនឹងបញ្ហាសុខភាព។ ក្នុងចំណោមបញ្ហាសុខភាពទាំងនោះក្រៅពីទាក់ទងទៅនឹងកត្តាផ្សេងៗហើយ សូម្បីតែញុំាទឹកមិនបានគ្រប់គ្រាន់ក៏ជាហេតុដ៏ចម្បងដែលឱ្យនំាសុខភាពរបស់អ្នកប្រឈមបញ្ហាសុខភាពផងដែរ។ ប្រសិនបើការញុំាទឹករបស់យើងមិនបានគ្រប់គ្រាន់ទេ នោះងាយនឹងមានបញ្ហាសុខភាពណាស់ វាងាយរងនឹងជំងឺផ្សេងៗ ជាពិសេសងាយរងនឹងជំងឺឆ្លងតែម្ដង។ ក្នុងញុំាបរិមាណញុំាឱ្យបានត្រឹមត្រូវគឺចន្លះពី២,៥ ទៅ៣លីត្រក្នុងមួយថ្ងៃ បើអាចលើសពីចំណុះនេះគឺរឹតតែល្អ។

តើអ្នកដឹងទេថាប្រសិនរាងកាយរបស់យើងទទួលនូវជាតិទឹកមិនគ្រប់គ្រាន់ តើនឹងមានបញ្ហាសុខភាពអ្វីខ្លះកើតឡើង?

ការញុំាទឹកមិនគ្រាន់បណ្ដាលឱ្យយើងមានបញ្ហាសុខភាពដូចជា៖

១. បង្កឲ្យដាច់សរសៃឈាមខួរក្បាល

ការផឹកទឹកមិនគ្រាន់បង្កហានិភ័យដល់ការដាច់សរសៃឈាមក្នុងខួរក្បាល នេះបើយោងតាមការសិក្សាមួយនៅក្នុង BMC Cardiovascular Disordersបានអោយដឹងថាការញុំាផឹកទឹកមិនគ្រប់គ្រាន់និងខ្វះជាតិទឹកអាចបង្កើនហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល និងពន្យារពេលនៃការជាសះស្បើយប្រសិនបើអ្នកមានជំងឺនេះស្រាប់។

២. បង្កឲ្យឈឺក្បាលជាប្រចាំ

ខួរក្បាលរបស់អ្នកដំណើរការសឹងគ្រប់ពេលទាំងអស់ដូចនេះការទទួលទានទឹកឲ្យបានត្រឹមត្រូវពិតជាមានសារៈសំខាន់ណាស់ចំពោះខួរក្បាលរបស់អ្នក។ មនុស្សមួយចំនួនមានអាការៈឈឺក្បាលជាប្រចាំនេះអាចបណ្ដាលមកពីការផឹកទឹកមិនគ្រប់គ្រាន់ ដើម្បីព្យាបាលអាការៈមួយនេះគ្រូពេទ្យណែនាំឲ្យពួកគាត់ព្យាយាមញុំាទឹកដោយមិនចំបាច់ញុំាថ្នាំមកជំនួស។

៣. ​បង្កឲ្យស្បែកងាយស្ងួត  

ស្បែកមានភាពស្រស់ថ្លាពីខាងក្នុងដោយសារការញុំាទឹកក្នុងបរិមាណបានសមស្រប។ ហេតុដូនេះប្រសិនបើអ្នកទទួលទានទឹកមិនគ្រប់គ្រាន់ទេវាអាចបង្កើនផលប៉ះពាល់នៃភាពចាស់ ធ្វើឲ្យស្បែកស្ងួតនិងជ្រួវជ្រួញជាងមុន។ មួយវិញទៀតវាមិនអាចផ្ដល់ខូឡាជែនដល់ស្បែកនាំឲ្យស្បែកខ្វះសំណើម​បង្កជាស្ងួត។

៤. បង្កឲ្យមានអារម្មណ៍មិនស្រស់ថ្លា

ខួរក្បាលរបស់អ្នកត្រូវការទឹកប្រហែល ៨០% បែបនេះប្រសិនបើអ្នកផឹកទឹកមិនបានគ្រប់គ្រាន់នឹងធ្វើឱ្យអ្នកមានស្មារតីបាត់បង់ក្នុងការផ្តោតចំពោះការងារ ឆាប់ស្រ្តេស ឆាប់ខឹង ហើយបង្កឲ្យខួរក្បាលរបស់អ្នកថយចុះក្នុងការចង់ចាំ និងធ្វើឲ្យដល់បញ្ហាផ្លូវចិត្ត។ 

៥. បង្កឲ្យការរំលាយអាហារយឺត

ទឹកក៏មាននាទីក្នុងការរំលាយអាហារផងដែរ។ តាមការសិក្សាពីទស្សនាវដ្ដីគ្លីនិកព្យាបាលរោគវិទ្យា និងមេតាប៉ូលីសនៃទឹកបានឲ្យដឹងថាការញុំាទឹកក្នុងបរិមាណកំណត់វាជួយរំលាយអាហាររហូតដល់ ៣០ភាគរយ។ ហេតុនេះប្រសិនបើអ្នកធ្វើការញុំាទឹកមិនគ្រប់គ្រាន់ទេការរំលាយអាហាររបស់អ្នកនឹងពិបាក អាចនាំឲ្យអ្នកមានបញ្ហាក្រពះ និងពោះវៀនជាមិនខាន។

ក្នុងអំឡុងអាកាសធាតុក្ដៅបែបនេះ សូមបងប្អូនទាំងអស់មេត្តាថែរក្សាសុខភាពឱ្យល្អដោយព្យាយាមញុំាទឹកឱ្យបានច្រើនដើម្បីការពារខ្លួនពីជំងឺ​ដែលបានរៀបរាប់ខាងលើ និងជំងឺផ្សេងៗទៀត៕

អត្ថបទដោយ៖ ភី សៅឌី​

MC LyHouy
អំពីអ្នកនិពន្ធ
នាងខ្ញុំ ហយ លីហួយ ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងទាក់ទងនឹងចំណេះដឹងសុខភាពនិងគំនិតរកស៊ី ដើម្បីឱ្យប្រជាជនខ្មែរស្រលាញ់សុខភាព និងមានអាជីវកម្មដែលផ្តោតលើសុខភាពកាន់តែច្រើន ជាពិសេសវិស័យពេទ្យរីកចម្រើនបន្តបន្ទាប់! ទំនាក់ទំនងមកកាន់ខ្ញុំ 088 63 15 627 ឬ Facebook & Telegram: Ly Houy

អត្ថបទសរុប៖ 1967

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia