ជំងឺ
ជៀសបានជៀសទៅ! កុំផឹកភេសជ្ជៈប្រភេទនេះ ងាយប្រតិកម្មជាមួយជំងឺទឹកនោមផ្អែមណាស់
Pov Saru
September 4 2025
802 views

ការទទួលទានគ្រឿងស្រវឹងច្រើនពេកគឺពិតជាមិនល្អសម្រាប់សុខភាពទេ ជាពិសេសអ្នកដែលមានជំងឺទឹកនោមផ្អែម វាកាន់តែមានហារនិភ័យខ្ពស់ដល់សុខភាព។ តាមរយៈការស្រាវជ្រាវមួយនៅមជ្ឍមណ្ឌលវេជ្ជសាស្ត្រនៃសកលវិទ្យាល័យ Boston បាននិយាយថា អ្នកផឹកស្រាកម្រិតមធ្យមគឺមានហារនិភ័យខ្លាំងសម្រាប់អ្នកមានជំងឺទឹកនោមផ្អែម។ នេះ​ក៏​ព្រោះ​តែ​ស្រា​អាច​រំខាន​ដល់​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម។ ជាតិអាល់កុលច្រើនពេកក៏អាចកាត់បន្ថយប្រសិទ្ធភាពនៃអាំងស៊ុយលីនផងដែរ។

តាមរយៈការស្រាវជ្រាវមួយទៀតបានលើកឡើងថា ស្រាអាចជាមូលហេតុសំខាន់នៃការស្លាប់ចំពោះអ្នកជំងឺទឹកនោមផ្អែមប្រភេទទី 1។ អ្នកស្រាវជ្រាវមកពីប្រទេសហ្វាំងឡង់បានពិនិត្យមើលនិន្នាការរយៈពេលខ្លី និងរយៈពេលវែងនៃអត្រាមរណសម្រាប់អ្នកជំងឺ 17,306 នាក់ចន្លោះឆ្នាំ 1970 និង 1999។ អ្នកជំងឺទាំងអស់មានជំងឺទឹកនោមផ្អែមប្រភេទទី 1 និងមានអាយុក្រោម 30 ឆ្នាំ។ អ្នកស្រាវជ្រាវទាំងនេះបាននិយាយថា ការកើនឡើងនៃអត្រាមរណគឺទាក់ទងនឹងគ្រឿងស្រវឹង គ្រឿងញៀន និងផលវិបាកយ៉ាងធ្ងន់ធ្ងរនៃជំងឺទឹកនោមផ្អែម។ 

យ៉ាងណាកដ៏ដោយ ការផឹកស្រាម្ដងម្កាល វាមិនមានបញ្ហាធ្ងន់ធ្ងរទេ ប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែម ហើយពិតជាចូលចិត្តភេសជ្ជៈ ឬចូលចិត្តផឹកស្រាខ្លាំង ពិបាកក្នុងការផ្ដាច់ភ្លាមៗ មានវិធីដ៏ល្អមួយគឺអ្នកត្រូវតែទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតដើម្បីទទួលបានការណែនាំមួយដែលអាចទុកចិត្តបានមុនពេលផឹក ។ សូមចាំថា ពេលខ្លះ ការផឹកស្រាអាចធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមរបស់អ្នកធ្លាក់ចុះក្រោមកម្រិតធម្មតា។ វាកើតឡើងដោយសារតែថ្លើមរបស់អ្នកផ្តោតការយកចិត្តទុកដាក់លើការដកជាតិអាល់កុលចេញពីចរន្តឈាម ជំនួសឱ្យការគ្រប់គ្រងកម្រិតជាតិស្កររបស់អ្នក។ ហើយនេះគឺជាស្ថានភាពដ៏គ្រោះថ្នាក់មួយ ដែលធ្វើឱ្យអ្នកប្រហែលជាមិនដឹងថាកម្រិតជាតិស្ករ បានធ្លាក់ចុះ។ 

មួយវិញទៀតការផឹកស្រាច្រើន អាចធ្វើឱ្យអ្នកកើតនូវជំងឺ hypoglycemic ហើយរោគសញ្ញារបស់វាមានដូចជា៖ ស្រវាំងភ្នែក វិលមុខ ឈឺក្បាល ងងុយគេង ។ ជួនកាល ជាតិអាល់កុលអាចមានប្រតិកម្មជាមួយនឹងថ្នាំជំងឺទឹកនោមផ្អែមមួយចំនួន។ ដូច្នេះហើយទើបបានថាអ្នកត្រូវគួរតែទៅជួបពិគ្រោះជាមួយគ្រូពេទ្យដែលមានជំនាញ ប្រសិនបើអ្នកពិបាកក្នុងការផ្ដាច់ស្រា។ ផលវិបាកមួយនៃជំងឺទឹកនោមផ្អែមគឺការខូចខាតប្រព័ន្ធសរសៃប្រសាទ ជាតិអាល់កុលអាចធ្វើឱ្យស្ថានភាពនេះកាន់តែធ្ងន់ធ្ងរឡើង និងធ្វើឱ្យការឈឺចាប់កាន់តែខ្លាំងដូចជា ស្ពឹកស្រពន់ និងរោគសញ្ញាផ្សេងទៀតនៃការខូចខាតសរសៃប្រសាទ។ វាក៏អាចបង្កើនកម្រិតសម្ពាធឈាមរបស់អ្នក និងបង្កជាជំងឺបេះដូងបានដែរ៕  

អត្ថបទដោយ៖ សារួ

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 178

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ដំណឹងបន្ទាន់! ក្រសួងពាណិជ្ជកម្មបញ្ជាក់ពីតម្លៃប្រេងសាំងលក់តាមស្ថានីយចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា
Tror Sopheap
March 13 2026
11.9 K views

#ព័ត៌មាន

តិចដាច់ភ្លើងអត់ដឹងខ្លួន! EDCបញ្ជាក់ថា ខណ្ឌទាំងនេះនៅភ្នំពេញ អាចដាច់ភ្លើងតាមពេលវេលាបានកំណត់
Tror Sopheap
March 11 2026
7.3 K views

#ព័ត៌មាន

ក្រសួងសុខាភិបាលប្រកាសបិទមន្ទីរពេទ្យ ១នេះ មកពីប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈធ្ងន់ធ្ងរ
Tror Sopheap
March 12 2026
7 K views

#អាហារ

ឈប់ទៅ! អាហារ ៣នេះ បំផ្លាញតម្រងនោមលាងឈាមទាំងវ័យក្មេង
Tror Sopheap
March 2 2026
5.9 K views

#ព័ត៌មាន

ដំណឹងល្អ! ស្រ្តីមានផ្ទៃពោះជាសមាជិក ប.ស.ស ទទួលអត្ថប្រយោជន៍ ៣នេះ
Tror Sopheap
March 5 2026
5.5 K views

#អាហារ

ផ្លែឈើខ្មែរ ៥នេះ ពូកែដុតបំផ្លាញជាតិខ្លាញ់ក្នុងពោះលឿន មានរាងស្អាត
Tror Sopheap
March 10 2026
4.1 K views
អត្ថបទថ្មីៗ
#ព័ត៌មានMarch 16 2026
មន្ទីរ​សុខាភិបាល​ប្រកាសបិទទីតាំងពេទ្យផ្តល់សេវាឯកជន ២កន្លែង គ្មានច្បាប់​អនុញ្ញាត
#ព័ត៌មានMarch 16 2026
កុំឱ្យហួស! ប័ណ្ណបើកបរផុតកំណត់ អ្នកកាន់ឯកសារ ៤មុខនេះ ធ្វើនៅទីតាំងទាំងនេះ បានគ្រប់ខេត្ត
#ព័ត៌មានMarch 16 2026
ក្រសួងសុខាភិបាលប្រកាសពីស្រ្តីអាយុ ៤៥ឆ្នាំម្នាក់បានឆ្លងវីរុស ១នេះ និងវិធីបង្ការ
#កុមារMarch 15 2026
អ្នកចិត្តសាស្រ្តបញ្ជាក់ថា សូមឪពុកម្តាយកុំរឿងនេះ ទើបកូនមិនប៉ះពាល់ខ្លាំងដល់ផ្លូវចិត្ត
#ព័ត៌មានMarch 13 2026
ដំណឹងបន្ទាន់! ក្រសួងពាណិជ្ជកម្មបញ្ជាក់ពីតម្លៃប្រេងសាំងលក់តាមស្ថានីយចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា
#ព័ត៌មានMarch 13 2026
អ្នកបង់ប.ស.ស គ្មានសមត្ថភាពការងារ គ្រួសារទទួលបានប្រាក់សោធន តែត្រូវគ្រប់លក្ខខណ្ឌ ៣នេះសិន

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia