ជំងឺ
សញ្ញាធំៗបង្ហាញថា អ្នកកំពុងកើតជំងឹទឹកនោមផ្អែម កម្រិតដំបូងទាំងមិនដឹងខ្លួន
Thida Pet
December 5 2022
28.9 K views

មនុស្សបច្ចុប្បន្នពេលមិនទាន់ឈឺមិនសូវយកចិត្តទុកដាក់ ទៅពិនិត្យសុខភាពទេ ទាល់តែក្រោកលែងរួចបានប្រញាប់ទៅរកពេទ្យ អ្នកខ្លះជំងឺធ្ងន់ក៏ហួសពេលព្យាបាល អ្នកខ្លះក៏សំណាង អាចព្យបាលបាន មេរៀនទាំងអស់នេះ ឃើញមានជាច្រើ​ន​។ ទោះជាយ៉ាងនេះក្ដី ដោយសារបញ្ហាជីវភាពទើបណ្ដាលឱ្យពួកគាត់មិនអាចទៅពិនត្យរកមើលជំងឺ។

ដូច្នេះ បើដឹងថាជីវភាពមិនសូវសមប្រកបបងប្អូនគួរតែ ប្រើវិធីថែរក្សាសុខភាពខ្លួនឯងឱ្យមែនទែនកុំឱ្យឈឺច្រើន ​ តាមរយៈ ការហាត់ប្រាណ ញុំា​បន្លែ​ផ្លែឈើ គេងឱ្យគ្រប់ ចៀសវាង សាច់សម្បូរខ្លាញ់ អាហារកែច្នៃ​ គ្រឿងកំប៉ុង ប៉ូវកម្លាំងជាដើម អាហារទាំងអស់នេះ​ ប្រឈមជំងឺទឹកនោមផ្អែម​បំផុត នឹងប្រឈមជំងឺសាហាវៗជាច្រើនមុខទៀត។

នេះបើយោងតាមរយៈគេហទំព័រ cdc ​ USA បានបញ្ជាក់ឱ្យដឹងពីរោគសញ្ញាជំងឺទឹកនោមផ្អែម កម្រិតដំបូងដែលបងប្អូនប្រុសស្រីគួរតែដឹង ព្រោះវាអាចជួយបងប្អូនបានច្រើន ដើម្បីព្យាបាលបានលឿន មិនទាន់ដល់កម្រិតចាក់អាំងស៊ុយលីន តែប្រសិនណាទុកដល់កម្រិតនេះ​អ្នកជំងឺអាចនឹងពិបាកជាងកម្រិតធម្មតា ។

ចំពោះរោគសញ្ញាទាំងអស់នោះមានដូចជា៖

-ស្រកទម្ងន់ខុសធម្មតា

-ស្រេកទឹកខ្លាំង ឧស្សាហ៍ឈឺនោមពេលយប់ច្រើន​

-ឃ្លានអាហារ

-ស្បែកស្ងួតខ្លាំង

-ងាយឆ្លងជំងឺមកពីខាងក្រៅ

-ត្រូវរបួសមិមងាយជាសះស្បើយ

-ស្ពឹកដៃស្ពឹកជើង អស់កម្លាំង

-មុខងារបស់ភ្នែកចាប់ផ្ដើមចុះខ្សោយ…។

មួយវិញទៀតបើយោងតាមរយៈ លោកវេជ្ជបណ្ឌិត ស៊ុំ សត្ថា បានមានប្រសាសន៍ថា ជំងឺទឹកនោមផ្អែមប្រភេទទី១កេីតលេីមនុស្សវ័យកណ្តាល (Latent Autoimmune Diabetes in Adults, LADA) គឺទម្រង់មួយនៃជំងឺទឹកនោមផ្អែមប្រភេទទី១។ ជាទូទៅទម្រង់នេះខុសពីទម្រង់ទូទៅនៃជំងឺទឹកនោមផ្អែមប្រភេទទី១ (កេីតលេីអ្នកជំងឺវ័យក្មេង ៤-១៤ឆ្នាំ; ដែលមានរោគសញ្ញាច្បាស់តាំងតែពីដំបូងរួមមាន ស្រកទំងន់, ស្រេកទឹក, នោមច្រេីន, អស់កំលាំង រឺសន្លប់)

គូសបញ្ជាក់ឱ្យដឹងផងដែរថា ជុំវិញរោគសញ្ញាទាំងប៉ុន្មាននេះប្រសិនណាមានកើតឡើងលើបងប្អូនគួរតែ ប្រញាប់ទៅពេទ្យពិនិត្យស្តេសឈាម រកមើលជាតិស្ករ ឱ្យបានលឿនគឺកាន់តែល្អ ព្រោះជំងឺទឹកនោមផ្អែមនេះ បើទុករហូតលើសជាតិស្ករខ្លាំង អ្នកជំងឺអាចពិបាកក្នុងខ្លួន វិលមុខ អស់កម្លាំង និងចេញអាការអាក្រក់ជាច្រើនទៀត បង្កជាផលប៉ះពាល់អាក្រក់ជាច្រើទៀត ជូនពរបងប្អូនទាំងអស់គ្នា​មានសុខភាពល្អ។

Every glass of tap water you drink has been through 10 people already |  Metro NewsWhat Infections Are You at Risk for With Diabetes?

 

អត្ថបទដោយ៖ ប៉ែត​ ធីតា

 

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1267

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia