ជំងឺ
វេជ្ជ.ប្រាប់មេក្លោងធំចំនួន២ ពលរដ្ឋខ្មែរត្រូវចំណាំដែលនាំឲ្យកើតជំងឺទឹកនោមផ្អែមទាំងវ័យក្មេង!
Ouk Sreynuch
August 24 2023
9.3 K views

បងប្អូនយើងភាគច្រើន ឲ្យតែឃើញអ្នកផ្ទះ ឬមិត្តភក្តិញ៉ាំរបស់ផ្អែមៗ ច្បាស់ណាស់តែងព្រមានភ្លាមៗ “ប្រយ័ត្នកើតទឹកនោមផ្អែមទៅ” ត្រូវអត់? ប៉ុន្តែត្រូវដឹងផង ទឹកនោមផ្អែមមានប៉ុន្មានប្រភេទ ហើយមិនមែនញ៉ាំផ្អែមតែមួយមុខទេ នៅមានកត្តាជាច្រើនទៀតធ្វើឲ្យយើងប្រឈមនឹងជំងឺដ៏រ៉ាំរ៉ៃមួយនេះ។ 

យ៉ាងណាមិញទាក់ទិននឹងកត្តាដែលធ្វើឲ្យមនុស្សយើងកើតជំងឺទឹកនោមផ្អែមនេះលោកវេជ្ជបណ្ឌិត នៅ គីមសាន ឯកទេសជំងឺទឹកនោមផ្អែម និងជំងឺទូទៅ បានលើកឡើងពីបទពិសោធន៍ដែលលោកបានជួបផ្ទាល់ទៅលើបងប្អូនប្រជាពលរដ្ឋខ្មែរយើងដោយលោកបានអះអាងថាមានកត្តាចំនួន២ធំៗ ដែលទី១នោះគឺកត្តាទម្លាប់រស់នៅមិនល្អ ទី២ទៀតនោះគឺកត្តាហ្សែនតំណរពូជ ដែលពលរដ្ឋខ្មែរតែងតែមិនចាប់អារម្មណ៍បណ្ដាលឲ្យកើតទៅជាជំងឺទឹកនោមផ្អែម។

ទាក់ទិននឹងកត្តា២ធំៗនេះលោកវេជ្ជបណ្ឌិត នៅ គីមសាន ក៏បានធ្វើការពន្យល់យ៉ាងក្បោះក្បាយតាមកត្តានីមួយៗ។ ដោយកត្តាទី១ទម្លាប់រស់នៅមិនល្អ៖ ពលរដ្ឋខ្មែរយើងមួយចំនួនធំមានទម្លាប់ចូលចិត្តផឹកស្រា គ្រឿងកំប៉ុងភេសជ្ជៈផ្អែមៗ ជក់បារី ញ៉ាំច្រើន ថែមទាំងមិនរវីរវល់រឿងហាត់ប្រាណ ធ្វើឲ្យធាត់លើសទម្ងន់ដែលជាហេតុងាយឱ្យក្នុងខ្លួនយើងផ្សាំនឹងមុខងាររបស់អាំងស៊ុយលីនដែលអាចនាំឲ្យពួកគាត់មានជំងឺទឹកនោមផ្អែមទាំងវ័យក្មេង។ នៅក្នុងចំណុចនេះលោកវេជ្ជបណ្ឌិតបានបន្ថែមទៀតថា ពីមុនមកមនុស្សចូលវ័យកណ្ដាលទើបចាប់ផ្ដើមមានជំងឺទឹកនោមផ្អែម ដែលមានន័យថាវ័យ៤០ឡើងទើបអាចមានជំងឺនេះ ប៉ុន្តែឥឡូវនេះមនុស្សអាយុ២០ ៣០ជាងអីកើតមានជំងឺនេះហើយ។ ហើយចំពោះកត្តាទី២គឺហ្សែនតំណរពូជ៖ វាជាការពិតមិនអាចប្រកែកបានទេជំងឺទឹកនោមមានទំនាក់ទំនងទៅនឹងកត្តាពូជ ជាទូទៅប្រសិនបើក្នុងគ្រួសារណាមួយមានអ្នកកើតទឹកនោមផ្អែមមិនថាឪពុក ម្ដាយ តា យាយ បងប្អូនបង្កើត ភាគរយខ្ពស់យើងដែលជាអ្នកបន្តវេននឹងមានហានិភ័យប្រឈមមុខខ្ពស់កើតជំងឺទឹកនោមផ្អែមដែរ។

ជាមួយគ្នានេះផងដែរលោកវេជ្ជបណ្ឌិត នៅ គីមសាន ក៏បានបញ្ជាក់ទៀតថា តាមបទពិសោធន៍ដែលលោកគ្រូធ្លាប់ជួបកន្លងមកជាទូទៅមនុស្សប្រុសគឺមានអត្រាប្រឈមកើតជំងឺទឹកនោមផ្អែមខ្ពស់ជាងមនុស្សស្រី។ នេះក៏ព្រោះមនុស្សប្រុសគឺមានទម្លាប់ហូបចុកច្រើន ផឹកស្រា ជក់បារី មិនសូវខ្វល់ខ្វាយពីសុខភាពដែលជាហេតុនាំឲ្យជំងឺទឹកនោមផ្អែមមានឪកាសចូលទៅរាតត្បាតសុខភាព។

សរុបមកវិញលោកវេជ្ជបណ្ឌិត នៅ គីមសាន ក៏បានចែករំលែកវិធីសាស្រ្ដមួយចំនួនទាំងអ្នកដែលកើតជំងឺទឹកនោមផ្អែមក្ដី ឬក៏មិនទាន់កើតក្ដីគួរគប្បីយល់ដឹងពីការរស់នៅឱ្យមានវិន័យព្រោះរឿងនេះគឺជារឿងសំខាន់បំផុត ដោយយើងត្រូវមានទម្លាប់ល្អក្នុងការបរិភោគស្របទៅតាមបរិបទការងាររបស់យើង គេងឲ្យបានគ្រប់គ្រាន់៦ទៅ៨ម៉ោង មើលថែផ្លូវចិត្តកុំឲ្យស្រ្ដេសលើសកម្រិត ឧស្សាហ៍ហាត់ប្រាណ។

គួរឱ្យដឹងផងដែរថា លោកវេជ្ជបណ្ឌិត នៅ គីមសាន គឺជាគ្រូពេទ្យឯកទេសជំងឺទឹកនោមផ្អែម និងជំងឺទូទៅ ដែលលោកគ្រូគឺស្ថាបនិកផ្ទាល់នៃគ្លីនិក គ្លីនិកទឹកនោមផ្អែម អូរប្ញស្សី និងជាសហស្ថាបនិក កម្មវិធីកំណត់ត្រាទឹកនោមផ្អែម App CarnetDia។ គ្លីនិកទឹកនោមផ្អែម អូរប្ញស្សីក៏មានសេវាកម្មព្យាបាលដូចជា៖ ពិគ្រោះលើការគ្រប់គ្រងជាតិស្ករប្រចាំថ្ងៃអោយមានស្ថេរភាពល្អដល់អ្នកជំងឺទឹកនោមផ្អែម របបអាហារប្រចាំថ្ងៃ គ្រប់គ្រងផលវិបាកនានា ដំបៅជើងទឹកនោមផ្អែម ពកក លើសសម្ពាធឈាម។ សម្រាប់បងប្អូនចង់ពិនិត្យ និងព្យាបាលជំងឺណាមួយដែលបានរៀបរាប់នៅខាងលើ អាចទំនាក់ទំនងណាត់ជួបវេជ្ជបណ្ឌិត តាមរយៈទូរសព្ទ័លេខ៖ ០៨៩ ៣៣២ ៦៦៤/ ០១០ ៩១៣ ១៨១ មានអាសយដ្ឋានស្ថិតនៅលើផ្លូវ ១១៣, ផ្ទះលេខ២២សង្កាត់បឹងព្រលិត ខណ្ឌ៧ មករា រាជធានីភ្នំពេញ ៕

អត្ថបទដោយ៖ ស្រីណុច

Ouk Sreynuch
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូន! ខ្ញុំបាទជាអ្នកនិពន្ធផ្នែករោគស្រ្ដី ផ្លូវភេទ កីឡា។ នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 085 242 603 Telegram:Ouk Sreynuch

អត្ថបទសរុប៖ 125

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ព្រះមហាក្សត្រខ្មែរចេញព្រះរាជក្រឹត្យអនុញ្ញាតឱ្យជនថៃ ២រូបលះបង់សញ្ជាតិខ្មែរដោយគ្មានការបង្ខិតបង្ខំ ជាការស្នើសុំរបស់សាមីខ្លួន
Tror Sopheap
December 15 2025
11.3 K views

#ជំងឺ

ប្រយ័ត្ន! ច្រាលអាស៊ីតក្រពះអាចបង្កឱ្យកើតដុំសាច់ និងមហារីក បើនៅបន្តញុំាអាហារទាំងនេះញឹកញាប់
Pov Saru
December 4 2025
9 K views

#អាហារ

ភេសជ្ជៈសាមញ្ញមួយផឹកពេលព្រឹក ជួយបន្សាបជាតិពុលក្នុងថ្លើម សម្រកទម្ងន់ រក្សារាងស្លីម
Pov Saru
December 1 2025
6.9 K views

#កីឡា

ពេលល្ងាចៗ ឆ្លៀតធ្វើរឿង ១នេះ កម្ចាត់ជាតិស្ករ មួយជីវិតអ្នកគ្មានជំងឺទឹកនោមផ្អែមទេ
Tror Sopheap
December 12 2025
6.6 K views

#ជំងឺ

បុរសៗ កុំនាំឱ្យស្វិតខួរក្បាល និងស្វិតអាប្អូនតូចលឿន ឈប់ធ្វើរឿង ១នេះទៅ
Tror Sopheap
December 15 2025
5.6 K views

#ជំងឺ

ប្រយ័ត្នគ្រោះថ្នាក់ពេលដេក! មានសញ្ញា ៤ អាចលេចឡើងបង្ហាញថាសរសៃឈាមកំពុងចាប់ផ្តើមខូច
Pov Saru
December 10 2025
4.9 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia