ជំងឺ
តាមពិតអ៊ីចឹងសោះ! ពេលយំចេះតែអួលដើមកពិបាកនិយាយ តាមពិតមកពីមូលហេតុនេះ
Senghong Kong
February 10 2023
1.6 K views

មនុស្សភាគច្រើនស្ទើរតែមួយចំណែកធំនៅពេលកំពុងយំតែងតែជួបបញ្ហាអួលដើមកពិបាកក្នុងការនិយាយស្ដី ដែលវានៅតែចោទជាសំណួរថាតើបណ្ដាលមកពីមូលហេតុអ្វីឲ្យប្រាកដទើបធ្វើឲ្យយើងអួលដើមក ដូច្នេះហើយនៅក្នុងថ្ងៃនេះដែរចាបបៃតងនឹងមកស្វែងរកចម្លើយស្រាយចម្ងល់ដើម្បីឲ្យបានយល់ដឹងនូវបញ្ហាមួយនេះដូចខាងក្រោមនេះ៖

មុននឹងឈានដល់ការបកស្រាយពីមូលហេតុទាំងស្រុងយើងសូមលើកយកពីសរីរាង្គគោលដែលមានការពាក់ព័ន្ធគ្នាដូចជាLarynx។ Larynx មកពីពាក្យក្រិកបុរាណ ដែលជាទូទៅគេហៅថា ប្រអប់សំឡេង គឺជាសរីរាង្គមួយនៅផ្នែកខាងលើនៃកញ្ចឹងក ដែលពាក់ព័ន្ធនឹងការដកដង្ហើម បង្កើតសំឡេង និងការពារបំពង់ខ្យល់ប្រឆាំងនឹងការស្រូបអាហារ។ ការបើក Larynx ចូលទៅក្នុង Pharynx ដែលគេស្គាល់ថាជា larynx inlet មានអង្កត់ផ្ចិតប្រហែល ៤ទៅ៥ សង់ទីម៉ែត្រ។ បំពង់ក​មាន​ខ្សែ​សំឡេង ហើយ​រៀបចំ​កម្រិត​សំឡេង​ចាំបាច់​សម្រាប់​ការ​បញ្ចេញ​សំឡេង។

ដោយផ្អែកលើប្រភពព័ត៌មានYahoo Life បានអះអាងថា មូលហេតុដែលយើងអួលដើមកហើយនិយាយមិនចេញពេលដែលយើងកំពុងយំនោះ គឺដោយសារតែពេលយំបានបង្កឲ្យមានការប្រឹងលេបទឹកមាត់ ខណៈសកម្មភាពនេះបានធ្វើឲ្យសាច់ដុំនៃបំពង់កព្យាយាមបិទខណៈពេល Glottis (ផ្នែកកណ្ដាលនៃបំពង់កហៅថា Larynx) ប្រឹងបើកឲ្យទូលាយដើម្បីស្រូបយកអុកស៊ីសែន ដោយភាពតានតឹងត្រង់សាច់ដុំបំពង់កនេះធ្វើឲ្យអ្នកមានអារម្មណ៍ថា ដូចជាមានដុំមួយក្នុងបំពង់កដែលបណ្ដាលឲ្យអ្នកស្ទះនិយាយមិនចេញ។

បន្ថែមពីនោះទៀតអ្នកជំនាញបានលើកទឹកចិត្តឲ្យយើងយំក្នុងអំឡុងពេលដែលយំចង់យំ ត្រង់ចំនុចនេះបានន័យថាកាលណាដែលយើងព្យាយាមទប់ទឹកភ្នែកមិនឲ្យយំវានឹងធ្វើឲ្យសាច់ដុំបំពង់កតឹងណែននឹងបណ្ដាលឲ្យយើងពិបាកក្នុងដកដង្ហើមតឹងណែនទ្រូងជាដើម។ លើសពីនេះការយំវានឹងធ្វើឱ្យយើងមានអារម្មណ៍ធូរស្រាលផ្លូវចិត្តច្រើន ដូច្នេះហើយយើងកុំមានអារម្មណ៍ខ្មាស់អៀនក្នុងការស្រក់ទឹកភ្នែក ៕

 អត្ថបទដោយ៖ ស្រីណុច

 

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទថ្មីៗ
#អាហារSeptember 10 2025
ពេលព្រឹកផឹកតែ ១ប្រភេទនេះ ស្រកខ្លាញ់ បញ្ចុះបញ្ហាលើសឈាម ការពារជំងឺបេះដូង
#សម្រស់September 10 2025
ពិបាកចិត្តរឿងសក់ជ្រុះស្ទើររាល់ថ្ងៃមែនទេ? អាហារ ៥មុខសម្បូរវីតាមីនពង្រឹងសរសៃសក់
#សម្រស់September 10 2025
ចង់ស្អាតទេ? ៥ទម្លាប់បណ្ដេញជាតិពុលចេញពីស្បែកកាត់បន្ថយសម្រស់ចាសជាងវ័យ
#ព័ត៌មានSeptember 10 2025
បងស្រីឌន់ ស្រីយ៉ា ពេលខ្ញុំធ្វើការនៅសិប្បកម្មកែច្នៃប្រហុកសៀមរាប សំណាងសុធា  ជីវភាពគ្រួសារខ្ញុំមានភាពល្អប្រសើរច្រើន
#គំនិតរកស៊ីSeptember 10 2025
លោក ឈុនលុយ ច្នៃត្រីក្លាយជាផលិតផលថ្មីទាំងនេះ នាំចេញក្រៅប្រទេសរាប់តោន
#អាហារSeptember 10 2025
ស្រកគីឡូរមិនបាច់ទៅហាត់ប្រាណ! ញុំាអាហារ ៥ នេះគីឡូក៏ស្រក រាងក៏ស្អាត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia