ជំងឺ
តើជំងឺទឹកនោមផ្អែម អាចកើតបង្កផលវិបាកអ្វីខ្លះដល់អ្នកជំងឺ?

មនុស្សជាច្រើនដែលមានជំងឺទឹកនោមផ្អែម ក៏មានបញ្ហាបេះដូងផងដែរ។ ជំងឺទឹកនោមផ្អែម គឺជាការមានជាតិស្ករច្រើនពេកនៅក្នុងឈាម។ នៅពេលមានជំងឺទឹកនោមផ្អែម ជាតិស្ករកកើតកាន់តែច្រើនឡើងនៅក្នុងឈាមធ្វើឱ្យអសមត្ថភាពក្នុងការផលិត ឬប្រើអាំងស៊ុយលីន ដែលជាប្រភេទនៃអ័រម៉ូនក្នុងការបំលែងសារជាតិគ្លុយកូស (សារជាតិស្ករ) ទៅជាថាមពល ប្រសិនបើមិនធ្វើការព្យាបាលនោះទេធ្វើឱ្យមានការបំផ្លាញដល់សរីរាង្គសរសៃប្រសាទ សរសៃឈាម និងមានបញ្ហាធ្ងន់ធ្ងរដល់រាងកាយដែលបង្កគ្រោះថ្នាក់ជាអចិន្ត្រៃយ៍ ឬស្លាប់បាន។

ខាងក្រោមនេះជារោគសញ្ញាដែលអាចកើតឡើងចំពោះរាងកាយរបស់អ្នកនៅពេលមានជំងឺទឹកនោមផ្អែម៖

-    ដាច់សរសៃឈាមខួរក្បាល (Stroke)៖ អ្នកដែលមានជំងឺទឹកនោមផ្អែមអាចបណ្តាលឱ្យមាន ការប្រឈមមុខនឹងដាច់សរសៃឈាមខួរក្បាលខ្ពស់ជាងអ្នកដែលមិនមានជំងឺ។

-    ប៉ះពាក់ដល់ការមើល (visual disturbances)៖ ធ្វើឱ្យសរសៃឈាមនៅក្នុងភ្នែកខូច ដែលបណ្តាលឱ្យមានការរំខានដល់ការមើល ប្រសិនបើមិនមានការព្យាបាលទេអាចបណ្តាលឱ្យងងឹតភ្នែក។

-    ស្រេកទឹកខ្លាំង (extreme thirst)៖ រោគសញ្ញានៃការស្រេកទឹកអាចលេចចេញឡើងក្នុងដំណាក់កាលដំបូងនៃជំងឺទឹកនោមផ្អែម។

-    ប្រឈមុខនឹងជំងឺបេះដូង(risk of heart disease)៖ ជំងឺលើសឈាម និងសរសៃឈាមដែលរងការខូចខាត បានដាក់សម្ពាធបន្ថែមលើបេះដូង បង្កើនឱ្យមានហានិភ័យនៃជំងឺសរសៃឈាមបេះដូង។

-    អស់កម្លាំង (fatigue and lack of energy)៖ ការដែលមានបញ្ហាលើតម្រងនោម និងលំពែង បណ្តាលឱ្យអ្នកអស់កម្លាំងកាន់តែខ្លាំង រួមជាមួយនឹងបាតើបង់ចំណង់ផ្លូវភេទ។

-    ការបង្ករោគលើស្បែក (skin infection)៖ ការមិនអាចគ្រប់គ្រង ការកកើតឡើងសារជាតិស្ករក្នុងឈាម ធ្វើឱ្យរាងកាយបាត់បង់សារជាតិទឹកក្នុងអាត្រាលឿន ធ្វើឱ្យស្បែកមានសភាពស្ងួត និងប្រេះ ជាពិសេសនៅលើប្រអប់ជើង។

-      ប៉ះពាល់ដល់សរសៃប្រសាទ (Never damage)៖ ការបំផ្លាញសរសៃប្រសាទដែលធ្វើឱ្យខូច ដល់សរសៃប្រសាទដែលជារឿយៗមានអារម្មណ៍ថាដូចជាមានម្ជុលចាក់ និងមានសភាពស្ពឹក ឬឈឺចាប់។

តើនរណាខ្លះដែលគួរធ្វើតេស្ត៍?

យើងអាចធ្វើតេស្ត៍មើលកម្រិតជាតិស្ករក្នុងឈាមបាន ដោយតាមរយៈការធ្វើតេស្ត៍ឈាម ឬទឹកនោម។ ការធ្វើតេស្ត៍ឈាមគឺ មានភាពសុក្រិតជាង។ មនុស្សម្នាក់គួរធ្វើតេស្ត៍ជំងឺទឹកនោមផ្អែម ប្រសិនបើគាត់៖ អ្នកដែលមានរោគសញ្ញានៃជំងឺទឹកនោមផ្អែម មានសមាជិកគ្រួសារដែលមានជំងឺទឹកនោមផ្អែម អ្នកដែលមានអាយុលើស៤០ឆ្នាំ មានប្រវត្តិជំងឺលើសឈាម ធ្លាប់កើតកូនដែលមានមាឌធំ និងមានវ័យក្មេងដែលមានសញ្ញានៃជំងឺទឹកនោមផ្អែមប្រភេទទី១ ។

បញ្ជាក់៖ សូមធ្វើការពិនិត្យសុខភាពឱ្យបានទៀងទាត់ និងធ្វើការប្រឹក្សាជាមួយពេទ្យជំនាញដើម្បីអ្នកយល់កាន់តែច្បាស់ពីស្ថានភាពជំងឺរបស់អ្នក។

ប្រភព៖ hesperian​ health Guides

កែសម្រួលដោយ៖ Ms. Sem Sotheay

Vuthea Morn
អំពីអ្នកនិពន្ធ
អ្នកស្រាវជ្រាវ និងនិពន្ធផ្នែកសុខភាព គោលដៅសំខាន់របស់ខ្ញុំគឺ៖ «ផ្លាស់ប្តូរ​ផ្នត់គំនិតពលរដ្ឋខ្មែរឱ្យស្រលាញ់សុខភាព» បើលោកអ្នកចង់ចែករំលែកទាក់ទងប្រធានបទសុខភាព ឬចុះផ្សាយអត្ថបទអាចទាក់ទងមកកាន់ខ្ញុំបានតាមរយៈ085 79 67 04 E-mail: vuthea.businesscambodia@gmail.com

អត្ថបទសរុប៖ 1463

អត្ថបទថ្មីៗ
#ចិត្តសាស្ត្រApril 25 2025
ទម្លាប់ពេលព្រឹកនេះ ជួយឱ្យអ្នកមានអាយុវែង មានក្តីសុខ និងស្រកគីឡូ
#អាហារApril 25 2025
អាហារ ៥នេះហូបពេលល្ងាចបន្ថែម ជួយកម្ចាត់ខ្លាញ់ ឱ្យស្រកគីឡូលឿនបំផុត
#អត្ថបទ PRApril 25 2025
កុំមើលស្រាលបញ្ហាឆ្អឹងខ្នង! បញ្ហាឆ្អឹងខ្នងអាចធ្វើអោយលោកអ្នកពិការ បាន!!
#ចិត្តសាស្ត្រApril 24 2025
អ្នកផ្នត់គំនិតទាំង ២នេះ កុំឱ្យអ្នករងសម្ពាធឱ្យចិត្ត ប៉ូវផ្លូវចិត្តឡើងវិញ
#អត្ថបទ PRApril 24 2025
មន្ទីរព្យាបាលសន្តិភាព ធ្វើសិក្ខាសិលា ស្ដីពីសារសំខាន់ ថែទាំសុខភាពមាត់ធ្មេញ កុមារ នៅសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ សាខាសែនសុខ
#អាហារApril 23 2025
លោកគ្រូ លីម បញ្ជាក់ថា៖ អ្នកមានទម្លាប់បែបនេះ ជួយកាត់ជាតិខ្លាញ់ចេញពីក្បាលពោះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia