ជំងឺ
ចង់ឱ្យតម្រងនោមខ្លាំង ប្រឆាំងជំងឺបាន គួរកែទម្លាប់បំផ្លាញតម្រងនោមទាំង៥នេះចេញ
Senghong Kong
May 30 2023
11.4 K views

តម្រងនោមឬក្រលៀនជាសរីរាង្គសំខាន់មួយដែលមិនអាចខ្វះបានឡើយ អ្វីដែលជាបញ្ហាកាលណាប្រហែសបណ្ដោយឱ្យតម្រងនោមមានជំងឺហើយនោះ វានឹងបង្កផលវិបាកជាច្រើន។ ពីព្រោះថាជំងឺតម្រងនោមត្រូវចំណាយលុយច្រើនក្នុងការព្យាបាល ប្រសិនបើព្យាបាលមិនទាន់ពេលវេលា ឬមិនបានត្រឹមត្រូវ តម្រងនោមមានបញ្ហាស្រាប់ទៀត បូកថែមជាមួយទម្លាប់ល្អទៀតនោះ អាចវិវត្តទៅជា ខូចតម្រងនោម កាន់តែធ្ងន់ធ្ងរអាចតម្រូវឱ្យមានការលាងឈាម​ឬប្តូរក្រលៀនជាដើម។

ហេតុដូចនេះ ជារឿងចាំបាច់បំផុតដែលត្រូវរក្សាតម្រងនោមរបស់ខ្លួនឯងឱ្យបានល្អកុំឱ្យឈឺ ជាពិសេសគួរចៀសទម្លាប់ទូទៅប្រចាំថ្ងៃដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពតម្រងនោម។ ផ្អែកតាមប្រភព freemanhealth បានឱ្យដឹងពីទម្លាប់ប្រចាំថ្ងៃដែលអ្នកមិនគួររំលងព្រោះវាអាចធ្វើឱ្យក្រលៀនរបស់អ្នកមានបញ្ហាបាន។

១ ទទួលទានប្រៃពេក៖ ទទួលទានប្រៃ ឬអំបិលច្រើនពេកងាយធ្វើឱ្យសម្ពាធឈាមឡើងខ្ពស់ គឺជាកត្តាហានិភ័យមួយទៀតសម្រាប់ជំងឺខ្សោយតម្រងនោម។ ជាធម្មតា មនុស្សវ័យជំទង់ត្រូវការជាតិអំបិល ចន្លោះពី ៤៦០ទៅ ៩២០មីលីក្រាម ក្នុងមួយថ្ងៃ ចំណែកឯកូនក្មេងត្រូវការជាតិអំបិលចន្លោះពី ៣០០ ទៅ ៦០០មីលីក្រាមក្នុងមួយថ្ងៃ ។

២ ទទួលទានទឹកមិនគ្រប់៖ ការទទួលទានទឹកមិនគ្រប់គ្រាន់អាចបង្កហានិភ័យជំងឺរ៉ាំរ៉ៃក្នុងខ្លួន រួមទាំងជំងឺតម្រងនោមផងដែរ។ វេជ្ជបណ្ឌិត អ៊ឹង ម៉េងលាង ឯកទេស ផ្នែកវះកាត់ជំងឺក្រួសតម្រងនោម នៅមន្ទីរពេទ្យព្រះអង្គឌួង ធ្លាប់បានលើកឡើងថា ចាប់ពីវ័យមនុស្សចេះញុំាអាហារចេះផឹកទឹក​គឺអាចនឹងបង្កជាជំងឺក្រួសតម្រងនោមបាន បើមិនប្រយ័ត្ន ពិសេសគឺអ្នកដែលមានទម្លាប់ផឹកទឹកតិចៗ។ ហេតុនេះមនុស្សពេញវ័យក្នុងមួយថ្ងៃគួរទទួលទានទឹកយ៉ាងហោចណាស់២លីត្រដែរ។

៣ រស់នៅរបៀបស៊ីអារម្មណ៍៖ ទម្លាប់ឱ្យខ្លួនឯងខ្ជិលទទួលទានអាហារមិនល្អច្រើន អាហារកែច្នៃ អាហារលឿនៗ រកតែឆ្ងាញ់ ខ្លាញ់ ផ្អែម ប្រៃ ផ្អាប់ គ្មានគុណប្រយោជន៍ដល់សុខភាពហើយអាចបំផ្លាញ់សុខភាពទៀត។ ទម្លាប់បែបនេះ ងាយធ្វើឱ្យលើសគីឡូ ឬធាត់ជាដើម ដែលបង្កហានិភ័យនៃជំងឺតម្រងនោមផងដែរ។

៤ គេងមិនគ្រប់គ្រាន់៖ មិនមានជារឿងថ្មី តែជាអ្វីដែលមនុស្សភាគច្រើនមិនបានកែឱ្យល្អឡើងវិញ មានទម្លាប់ចូលគេងយប់ជ្រៅ គេងមិនគ្រប់ម៉ោង ជាហេតុបង្កគ្រោះថ្នាក់ដល់សុខភាព។ គួរតែគេងឱ្យបានពី៧ទៅ៨ម៉ោង ដើម្បីថែរក្សាសុខភាពរបស់អ្នក។

៥  ជក់បារី និងទទួលទានស្រា៖ សារធាតុក្នុងបារី ធ្វើឱ្យសរសៃឈាមដំណើរការមិនធម្មតា​ងាយនឹងសម្ពាធឈាមឡើងខ្ពស់ ជាហេតុនាំគ្រោះថ្នាក់ដល់តម្រងនោមផងដែរ។ ជាតិអាល់កុលទៅក្នុងស្រា ក៏បង្កហានិភ័យដល់តម្រងនោមផងដែរ ជាពិសេសបើទទួលទានស្រាលើសពី៤កែវក្នុង១ថ្ងៃ នឹងបង្កើនហានិភ័យនៃជំងឺតម្រងនោមទ្វេរដង រួមទាំងជំងឺថ្លើមផងដែរ។

ស្រឡាញ់តម្រងនោមរបស់អ្នក ស្រឡាញ់ជីវិតរបស់អ្នក គួរតែកាត់បន្ថយឬឈប់ទម្លាប់មិនល្អខាងលើនេះចេញ៕ 

អត្ថបទដោយ​​៖ Senghong

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទថ្មីៗ
#ជំងឺApril 1 2026
អ្នកក្អកមានឈាម នេះជាមូលហេតុបង្កឡើងដោយការឆ្លងមេរោគទាំងនេះ
#ចិត្តសាស្ត្រApril 1 2026
លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
#ព័ត៌មានMarch 31 2026
ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ១នេះ ពីក្រសួងពាណិជ្ជកម្ម
#ព័ត៌មានMarch 31 2026
ក្រសួងសុខាភិបាល៖ កុមារាអាយុ ៣ឆ្នាំ បានឆ្លងជំងឺ ១នេះ សូមឪពុកម្តាយប្រុងប្រយ័ត្នផង
#ចិត្តសាស្ត្រMarch 31 2026
លោកស្រី Oprah ធ្លាប់ជាស្រ្តីក្រលំបាក ដោយសារ ៨គំនិតនេះ នាំឱ្យអ្នកវាសនាប្តូរផ្លាស់
#អាហារMarch 30 2026
ញ៉ាំអាហារទាំង ៦នេះ ការពារតម្រងនោម កុំឱ្យអ្នកលាងឈាមទាំងក្មេង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia