ប្រជាជននៅទូទាំងពិភពលោករួមទាំងកម្ពុជាផងដែលបានកំពុងប្រឈមមុខក្នុងការកើតជំងឺទឹកនោមផ្អែមប្រភេទទីពីរ ។ជំងឺទឹកនោមផ្អែមប្រភេទទីពីរ ចង់សំដៅដល់ស្ថានភាពមួយដែលរាងកាយមិនអាចផលិតអ័រម៉ូនInsulinឬផលិតមិនបានគ្រប់គ្រាន់ ឬប្រើប្រាស់អ័រម៉ូននេះមិនបានប្រសិទ្ធភាពល្អ ។
កំរិតជាតិស្ករនឹងកើនឡើងក្នុងចរន្តឈាម នៅពេលដែលមិនមានអ័រម៉ូនអាំងស៊ុយលីន(Insulin)គ្រប់គ្រាន់ ដើម្បីបំលែងជាតិស្ករទាំងនេះជាថាមពល ។ ការលើសជាតិស្ករក្នុងចរន្តឈាមអាចផ្តល់ផលអវិជ្ជមានស្ទើតែគ្រប់ផ្នែកនៃរាងកាយក្នុងនោះក៏មានអវយវៈមួយយ៉ាងសំខាន់គឺភ្នែកផងដែរ ។ ផលវិបាកនៃការលើសជាតិស្ករក្នុងចន្តរឈាមសម្រាប់អ្នកជំងឺទឹកនោមផ្អែមប្រភេទទីពីរ កើតឡើងនៅពេលដែលសម្ពាធកើនឡើងក្នុងបាតភ្នែក ហើយបាននាំឲ្យសារធាតុរាវមិនអាចហូរចេញដូចធម្មតានិងបានធ្វើឲ្យខូចខាតប្រព័ន្ធប្រសាទ និងសរសៃឈាមតូចៗនៅក្នុងភ្នែក
ដែលជាមូលហេតុសំខាន់ធ្វើឲ្យភ្នែកប្រែជាព្រិល (មើលមិនសូវច្បាស់) ។
ក្នុងករណីនេះ ការកំណត់រោគវិនិច្ឆ័យយឺតយ៉ាវ និងការព្យាបាលមិនបានត្រឹមត្រូវ អាចបណ្តាលឲ្យមានផលវិបាកធ្ងន់ធ្ងរដល់ងងឹតភ្នែកទៀតផង ដូចនេះសម្រាប់លោកអ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទីពីរគប្បីមានការប្រុងប្រយ័ត្នខ្ពស់ព្រោះជំងឺនេះអាចបង្កឲ្យមានផលវិបាកយ៉ាងច្រើន ក្រៅពីអវយវៈភ្នែក រួមទាំង ជំងឺបេះដូងជំងឺលើសសម្ពាធឈាមនិងជំងឺខ្សោយតំរងនោមជាដើម ។
ការព្យាបាលដោយប្រើប្រាស់ថ្នាំអាចជួយកាត់បន្ថយសម្ពាធក្នុងភ្នែក បង្កើនកំលាំងដើម្បីបញ្ចេញសារធាតុរាវនិងកាត់បន្ថយសារធាតុរាវដែលបង្កើតដោយភ្នែក(លោកអ្នកគប្បីប្រឹក្សាជាមួយគ្រូពេទ្យជំនាញដើម្បីទទួលបានការព្យាបាលដ៏ត្រឹមត្រូវ ) ៕
ប្រភព www.express.co.uk
ប្រែលសម្រួលដោយ ហួ ភារ៉ា