ជំងឺ
សញ្ញាប្រកាសអាសន្នធំៗ បញ្ជាក់ថាអ្នកកំពុងតែកើតជំងឺមហារីកពោះវៀនធំទាំងមិនដឹងខ្លួន
Thida Pet
January 22 2024
41.8 K views

 

ពេទ្យប្រាប់រោគសញ្ញាសំខាន់ៗបង្ហាញថា អ្នកកំពុងកើតជំងឺមហារីកពោះវៀនធំ សូមកុំទុកយូរបើមានសញ្ញានេះ

ជាការពិតណាស់​ចំណីអាហារញុំាប្រចាំថ្ងៃបើចង់បានសុខភាពល្អ​កាត់ខ្លះទៅរបបអាហារដែលអ្នកបានដឹងថាគ្មានផលល្អសម្រាប់សុខភាព។ ពីព្រោះថាអាហារគឺជាអាវុធមុខ២ មុខ១ជួយរាងកាយអ្នករីករាយរស់បានយូរ មុខ១ទៀតគឺធ្វើឱ្យអ្នកឈឺច្រើន កើតជំងឺច្រើនមុខប្រឈមអាយុខ្លីព្រោះជំងឺចម្រុះច្រើបមុខពេកដែលបង្កពីរបបអាហារញុំាប្រចាំថ្ងៃមិនបានគិត មិនបានប្រយ័ត្ន។

ជាមួយគ្នានេះដែរ ក្រុមការងារចាបបៃតង សូមធ្វើការលើកយករបបអាហារដែលញុំាញឹកញាប់ធ្វើឱ្យអ្នកងាយប្រឈមកើតជំងឺមហារីក នេះបើយោងតាមរយៈការបកស្រាយរបស់វេជ្ជបណ្ឌិត ជំនាញឯកទេសជំងឺមហារីកផ្ទាល់។ អាស្រ័យហេតុនេះហើយសូមអានអត្ថបទ១នេះឱ្យចប់ដើម្បីទទួលបានចំណេះដឹងទាក់ទងនឹងរបបអាហារដែលបង្កឱ្យងាយកើតជំងឺមហារីក និងវិធីត្រូវការពារជំងឺមហារីក។ ព្រោះដូចដឹងស្រាប់ហើយថាជំងឺមហារីកគឺជាជំងឺដែលកើតភ្លាមមិនដឹងខ្លួនទេ ទាល់តែឈានដល់ដំណាក់កាលធ្ងន់ធ្ងរអាចធ្វើឱ្យអ្នកបាត់បង់ជីវិតបាន។

ដោយក្នុងនោះ សាស្ត្រចារ្យ វេជ្ជបណ្ឌិត អ៊ាង សុខា ឯកទេសជំងឺមហារីក និងជំងឺឈាម នៅ Orange Cancer Clinic បានចែករំលែកថាមហារីកគឺជាជំងឺម្យ៉ាងដែលកើតមានឡើងដោយសារបម្រែបម្រួលកោសិកាធម្មតារបស់យើងក្លាយទៅជាកោសិកាមហារីក ដែលជាកោសិកាមិនជួយទ្រទ្រង់រាងកាយរបស់យើងតែបែរជាបំផ្លាញ ហើយរីករាលដាលពេញរាងកាយគ្រោះថ្នាក់ដល់ជីវិត។ វេជ្ជបណ្ឌិតបានបកស្រាយបន្តថាមកដល់ពេលនេះវេលានេះមិនទាន់បានអ្នកវិទ្យាសាស្រ្តសិក្សាដឹងច្បាស់លាស់នោះទេថាតើជំងឺមហារីកបង្កឡើងពីអ្វីឱ្យប្រាកដនោះទេ។ ក៏ប៉ុន្ដែមានកត្តាមួយចំនួនដែលជម្រុញឱ្យកើតមានជំងឺមហារីកគឺ កត្តាអ្នកដែលគាត់មានជំងឺរលាកពោះវៀនធំរុំារ៉ៃ ការរលាកនេះគឺមានការហូរឈាម ហើយមានរយៈពេលរលាក១០ទៅ១៥ឆ្នាំ គឺការឱកាសកើតជំងឺមហារីកពោះវៀនធំខ្ពស់បំផុតជាងអ្នកធម្មតា។

កត្តាទី២អ្នកដែលមានដុះដុំសាច់ក្នុងពោះវៀនធំដុះយូរទៅគឺអាចងាយវិវត្តទៅជាជំងឺមហារីកពោះវៀនធំហើយ ដូច្នេះទើបគេតម្រូវឱ្យឆ្លុះពោះវៀនធំមើលបើរកឃើញមានដុះដុំសាច់គឺតម្រូវឱ្យកាត់ចេញ ពេលកាត់ចេញហើយ លែងធ្វើឱ្យអ្នកប្រឈមកើតជំងឺមហារីកនៅពេលក្រោយឡើយ។ កត្តាទី៣បង្កជាជំងឺមហារីកពោះវៀនធំគឺ កត្តាចំណីអាហារ គឺអ្នកចូលចិត្តពិសារសាច់ក្រហមច្រើន គឺមានឱកាសកើតជំងឺមហារីកពោះវៀនធំ មហារីកក្រពះជាងអ្នកមិនសូវពិសារច្រើន តែបើអ្នកចូលចិត្តពិសារសាច់ត្រី និងបន្លែច្រើនជំនួសវិញគឺប្រឈមកើតមហារីកពោះវៀនធំនឹងមហារីកក្រពះតិច។

កត្តាទី៣គឺអ្នកចូលចិត្តពិសារអាហារដែលមានជាតិប្រៃពេក គឺប្រឈមកើតជំងឺមហារីកជាងអ្នកមិនសូវពិសារអាហារសម្បូរជាតិប្រៃ កត្តាញុំាអាហារប្រៃពេកនេះហើយគឺងាយធ្វើឱ្យកោសិកាក្នុងរាងកាយប្រែប្រួលទៅជាកោសិកាមហារីក។ បន្ថែមលើសពីនេះវេជ្ជបណ្ឌិត បានបញ្ជាក់ថា ឧ.ជាក់ស្ដែងនាពេលបច្ចុប្បន្ននេះប្រទេសដែលកើតជំងឺមហារីកក្រពះ និងមហារីកពោះវៀនធំជាប់លេខ១ច្រើនជាងគេគឺប្រទេសជប៉ុន។ ព្រោះថាប្រទេសជប៉ុនប្រជាជនរបស់គាត់មានទម្លាប់ញុំាអាហារសម្បូរជាតិប្រៃដូចជាត្រីប្រឡាក់ខ្លាំងណាស់ ដែលជាហេតុនាំឱ្យប្រជាជនប្រទេសនេះគឺប្រឈមកើតជំងឺមហារីកច្រើនជាងប្រទេសផ្សេងៗទៀត។

បន្ថែមលើសពីនេះលោកវេជ្ជបណ្ឌិតក៏បានប្រាប់ខ្លះៗទាក់ទងនឹងរោគសញ្ញាដែលបង្ហាញថាអ្នកកំពុងប្រឈមកើតជំងឺមហារីកពោះវៀនធំ ៖

-ជំងឺមហារីកពោះវៀនធំនៅដំណាក់កាលដំបូងគឺអត់មានរោគសញ្ញាអ្វីទាំងអស់ ទាល់តែដុំមហារីកនោះចាប់ផ្ដើមរីកធំ ហើយមានហូរឈាមចូលក្នុងនោះវៀន បត់ជើងធំមកចេញពណ៌ខ្មៅ បើកើតមហារីកពោះវៀនធំនៅជិតក្រសាល់គូទវិញ ពេលអ្នកបន្ទោរបង់មកនឹងចេញឈាមនេះគឺជាសញ្ញាប្រកាសអាសន្នទី១ហើយ។

-ស្ទាបពោះទៅ មានដុំអ្វីអណ្ដែតម្ដងទៅស្ដាំម្ដងទៅឆ្វេងគួរតែប្រញាប់មកជួបពេទ្យដើម្បីពិនិត្យបើអ្នកមានដុំក្នុងពោះ។

-ដូរទម្លាប់បន្ទោរបង់ ឧ.១ថ្ងៃបន្ទោរបង់ម្ដង ដូរមក២ទៅ៣ថ្ងៃម្ដង។ មួយវិញទៀតបន្ទោរបង់មកចេះតែរាក បន្តិចរាកៗ បន្ទោរបង់មកមានខ្លាញ់ៗរអិលៗ ឬក៏ទល់លាមក១អាទិត្យមិនទាន់បន្ទោរបង់ម្ដង ចុកពោះខុសប្រក្រតី លេបថ្នាំមិនបាត់នេះជាសញ្ញាប្រកាសអាសន្នហើយ។ ក៏ប៉ុន្ដែអ្នកខ្លះមិនមារោគសញ្ញាអ្វីទាំងអស់ តែអ្នកជំងឺចេះតែមានអាការអស់កម្លាំងល្ហិតល្ហៃ ស្លេកស្លាំង បែកញើសស្អិត ពិសារអ្វីអត់ឆ្ងាញ់ ក្អួតចង្អោរ។

វេជ្ជបណ្ឌិតក៏បានណែនាំថាបងប្អូនគួរតែដូរទម្លាប់ញុំាអាហារសម្បូរជាតិប្រៃខ្លាំងពេក ប្ដូរមកញុំាអាហារដែលជាប្រភេទសម្ល មិនសូវមានជាតិប្រៃ ញុំាបន្លែឱ្យបានច្រើនជាងសាច់ក្រហម និងញុំាសាច់ត្រី សាច់ជ្រូក សាច់មាន់ ឱ្យបានច្រើនជាងសាច់ក្រហមដើម្បីការពារកុំឱ្យកើតជំងឺមហារីកក្រពះ និងមហារីកពោះវៀនធំ។ មួយវិញទៀតបើមានរោគសញ្ញាខាងលើកុំទុកយូរឱ្យសោះ ប្រយ័ត្នមានគ្រោះថ្នាក់ដល់អាយុជីវិត បើកាលណាដុំសាច់ដុះកាន់តែធំ៕

អត្ថបទដោយ៖ ប៉ែត ធីតា

 No photo description available.May be a graphic of 4 people and text

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1276

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#ព័ត៌មានApril 22 2026
តិចដាច់ភ្លើង! អគ្គិសនីកម្ពុជា៖ ខណ្ឌទាំងនេះនៅភ្នំពេញ អាចដាច់ភ្លើងតាមពេលវេលាបានកំណត់
#កីឡាApril 22 2026
លោកវេជ្ជ. កូយ រតនៈ បញ្ជាក់ថា ចង់សម្រួលសន្លាក់ឱ្យល្អប្រសើរ អ្នកគួរធ្វើរឿង ១នេះ
#ព័ត៌មានApril 22 2026
ក្រសួងសុខាភិបាល៖ ស្ត្រីអាយុ ៦៦ឆ្នាំ​ បានឆ្លងជំងឺ ១នេះ សូមប្រុងប្រយ័ត្នផង
#កុមារApril 21 2026
ឪពុកម្តាយធ្វើរឿង ៣នេះ ដើម្បីកុំឱ្យកូនញៀនលេងទូរស័ព្ទច្រើន
#អត្ថបទ PRApril 21 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីការចាប់គូរអាហារដែលត្រឹមត្រូវ ដើម្បីជួយឱ្យអ្នកទទួលបានសារធាតុចិញ្ចឹមច្រើនជាងមុន
#ព័ត៌មានApril 21 2026
រដ្ឋមន្រ្តីសុខាភិបាល៖ សុខភាពតែមួយជាស្នូលនៃភាពរឹងមាំដោយផ្តោតសំខាន់លើសុខភាពមនុស្ស សត្វ និងបរិស្ថាន

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia