ជំងឺ
កុំអាងឈឺកោសខ្យល់! វេជ្ជ. គួច ម៉េងលី បង្ហាញមូលហេតុអ្នកជំងឺមួយចំនួនមិនគួរកោសខ្យល់ គួរប្រញាប់ទៅរកពេទ្យជួយ
Pheakdey Pao
August 28 2022
805 views

ប្រជាជនយើងជាច្រើនតែមានទម្លាប់មួយគឺពេលដែលឈឺមិនស្រួលខ្លួនដូចជាឈឺក្បាលអស់កម្លាំង​ វិលមុខក្ដៅខ្លួនខ្យល់គដួលសន្លាប់​ជាដើមគឺចូលចិត្តប្រើវិធីដើម្បីព្យាបាលជំងឺនិងឱ្យធូរស្បើយឡើងជាទម្លាប់ទៅហើយគឺ កោសខ្យល់។

តើការកោសខ្យល់ជួយឱ្យស្ថានភាពជំងឺធូរស្បើយ និងមានផលប៉ះពាល់ដល់រាងកាយដែរឬទេ?

ជាការពិតណាស់បានតាមការចែករំលែករបស់អ្នកឧកញាវេជ្ជបណ្ឌិត ​គួច ម៉េងលី បានបញ្ជាក់ឱ្យដឹងថាវិធីកោសខ្យល់គឺបានមកពីប្រទេសចិនតាំងពីរាប់ពាន់ឆ្នាំមកហើយ ឆ្លងកាត់ការផ្លាស់ប្ដូរពីមួយជំនាន់ទៅមួយជំនាន់រហូតមកដល់ប្រទេសអាស៊ីយើងនេះ។​កាលពីមុនការកោសខ្យល់គឺគេកោសតិចៗធម្មតាៗទេ តែពេលឆ្លងមកដល់អាស៊ីវិធីកោសខ្យល់គឺរីករាលដានខ្លាំងៗឡើងអាចថាជាវិធីពេញនិយមមួយពេលឈឺគឺចូលចិត្តកោសខ្យល់។

តួយ៉ាងអ្នកឧកញ្ញាបានបន្តថានៅសរីរាង្គនៅក្នុងខ្លួនរបស់យើងឬហៅថាប្រព័ន្ធការពាររាងកាយរបស់យើង គឺតែងមានការឆ្លើយតប​ឬក៏ប្រឆាំងជាមួយមេរោគដែលចូលមកឈ្លានពានក្នុងរាងលកាយ។ជាឧទាហរណ៍ក្នុងខ្លួនយើងកំពុងតែឆ្លងមេរោគ បាក់តេរី វីរុសជាដើម។ជា ហេតុបណ្ដាលឱ្យសរីរាង្គនៅក្នុងខ្លួនរបស់យើងកើតមានប្រតិកម្មឡើងមក ទ័ពពិសេសជួរមុខក្នុងខ្លួនមនុស្សមាន៣គឺឈាមក្រហម ឈាមស និងឈាមប្លាកែត​ហើយឈាមសនេះ គឺឈាមស ដែលមានមុខងារទៅសម្លាប់មេរោគនៅពេលដែលមានរបួសមានបំបៅកើតឡើងម្ដងៗ។

មួយវិញទៀតកាលណាឈាមសប្រឆាំងជាមួយមេរោគគឺធ្វើឱ្យឈាមសបញ្ចេញមកច្រើននិងបង្កើតទៅជាកម្ដៅឡើងមក ដែលជាហេតុបណ្ដាលឱ្យយើងកើតមានអាការក្ដៅខ្លួនឡើងមកបែបនិង។អ្នកឧកញ្ញាបានបន្ដបន្ថែមថានៅពេលក្ដៅខ្លួនគេមិនណែនាំមិនសូវឱ្យញុំាថ្នាំទេ តែគេចូលចិត្តឱ្យជូតខ្លួនវិញល្អ។ តែប្រសិនជាដល់កម្រិតក្ដៅខ្លាំងមិនបាត់បានគេឱ្យញុំាថ្នាំព្រោះដើម្បីការពារការរលាកស្រោមខួរឡើងមក។

ប៉ុន្ដែជាក់ស្ដែងនៅជំនាន់ដើម មិនមានជាប្រភេទថ្នាំដែលបំបាត់កម្ដៅនៅក្នុងខ្លួនបានទេជាហេតុមួយគឺប្រើវិធីកោសខ្យល់នេះឡើងមក។ ការកោសខ្យល់នេះមា​នប្រយោជន៍ត្រង់ថាគឺដើម្បីទៅបំបែកសរសៃចេញជាតិក្ដៅ ពីក្នុងខ្លួនដើម្បីធ្វើឱ្យឈាមរត់ស្រួលធម្មតាមកវិញលែងក្ដៅសីតុណ្ហភាពក្នុងខ្លួនថយចុះ។ប៉ុន្ដែមិនអាចព្យាបាលជាគ្រប់ជំងឺនោះឡើយជាឧទារហណ៍ដូចជាជំងឺមហារីក បាក់ឆ្អឹង យើងមិនអាចព្យាបាលប្រើវិធីកោសខ្យល់ឱ្យជានោះគឺមិនបានទេ ហើយចំពោះការកោសខ្យល់វិញមិនមែនកោសខ្លាំងធ្វើឱ្យអ្នកជំងឺឈឺខ្លាំងរើបម្រាស់ឡើងអស់កម្លាំង ចង់សន្លាប់ទម្រាំតែកោសហើយនោះទេ គឺកោសតិចៗធម្មតាៗទៅបានហើយជាងនេះទៅទៀតសម្រាប់អ្នកដែលកើតខ្យល់គ​​ មិនថាមនុស្សចាស់ឬក៏ក្មេងគឺជាសញ្ញាបង្ហាញថាចង់កើតអាការគាំងបេះដូងឡើងមកហើយត្រូវប្រយ័ត្ន។តែអ្នកមិនដឹងមិនព្រមនាំអ្នកជំងឺទៅព្យាបាលពេទ្យបែរជាប្រើវីធីកោសខ្យល់ឱ្យអ្នកជំងឺសម្រាកទៅវិញអ្នកឧកញ្ញាបានប្រាប់ថាបើមានអាការខ្យល់គជាលើកទី២អាចប៉ះពាល់ដល់អាយុជីវិតបានឬពេលភ្លាមៗនឹងអាចបាត់បង់ជិវិតបាន

ជាចុងក្រោយការកោសខ្យល់ក៏បានផ្ដល់ជាផលប្រយោជន៍ដូចគ្នាពេលដែលក្ដៅខ្លួនកោសទៅនាំឱ្យកម្ដៅក្នុងខ្លួនថយចុះប្រសើរជាងមុន។តែប្រសិនណាអ្នកជំងឺខ្យល់គ ប្រើវិធីកោសខ្យល់ ហើយកុំទុកឱ្យគាត់សម្រាកតែម្យ៉ាងឱ្យសោះ ត្រូវប្រញាប់ទៅព្យាបាលនៅមន្ទីរពេទ្យជាបន្ទាន់ព្រោះអាចជារោគសញ្ញាជំងឺគាំងបេះដូង​អាចបណ្ដាលឱ្យស្លាប់បាត់បង់ជីវិតភ្លាមៗចៀសវាងមានការស្ដាយក្រោយដោយសារមិនដឹងពីវិធីសង្រ្គោះច្បាស់៕

អត្ថបទដោយ៖ប៉ែត ធីតា

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1344

អត្ថបទពេញនិយមប្រចាំខែ

#ជំងឺ

អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
Tror Sopheap
April 2 2026
1.6 K views

#ព័ត៌មាន

អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
Tror Sopheap
April 2 2026
1.5 K views

#កុមារ

ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
Tror Sopheap
April 2 2026
1.4 K views

#ចិត្តសាស្ត្រ

លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
Tror Sopheap
April 1 2026
204 views

#កុមារ

៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព
Tror Sopheap
April 2 2026
69 views

#អត្ថបទ PR

Herbalife ពង្រីកវិសាលភាពអាហារូបត្ថម្ភផ្ទាល់ខ្លួន តាមរយៈការទិញយកក្រុមហ៊ុន Bioniq
Sreymom Cha
April 2 2026
20 views
អត្ថបទថ្មីៗ
#ព័ត៌មានApril 2 2026
អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
#កុមារApril 2 2026
ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
#ជំងឺApril 2 2026
អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
#កុមារApril 2 2026
៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព
#អត្ថបទ PRApril 2 2026
Herbalife ពង្រីកវិសាលភាពអាហារូបត្ថម្ភផ្ទាល់ខ្លួន តាមរយៈការទិញយកក្រុមហ៊ុន Bioniq
#ជំងឺApril 1 2026
អ្នកក្អកមានឈាម នេះជាមូលហេតុបង្កឡើងដោយការឆ្លងមេរោគទាំងនេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia