ព័ត៌មាន
គ្រូពេទ្យចិនអះអាងថា វីរុសកូរ៉ូណា(Covid-19)មិនបានលេចធ្លាយចេពីមន្ទីរពិសោធន៍ទីក្រុងវូហាននោះទេ

អ្នកឯកទេសរោគសាស្ត្រជនជាតិចិនទទួលបន្ទុកមន្ទីរពិសោធន៍បានឆ្លើយតបនឹងមន្រ្តីអាមេរិកដែលថាចិនទំនងជាប្រភពនៃរោគរាតត្បាត Covid-19 ដោយបញ្ជាក់ថាមិនមានវីរុសណាមួយអាចរួចផុតពីមន្ទីរពិសោធន៍របស់គាត់ទេ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន RT។

លោក Yuan Zhiming ប្រធានមន្ទីរពិសោធន៍ជីវសុវត្ថិភាពជាតិ (NBL) បានប្រាប់កាសែតក្នុងស្រុកចិនថា​"មន្ទីរពិសោធន៍របស់យើងមិនត្រឹមតែមា​នហេដ្ឋារ​ចនា​សម្ព័ន្ធជី​វឧស្ម័នខ្ពស់ប៉ុណ្ណោះទេ យើងក៏បានបង្កើតនូវសំណុំបែបបទ Protocol ជីវសុវត្ថិភាពដើម្បីធានាថាមន្ទីរពិសោធន៍ដំណើរការដោយសុវត្ថិភាពនិងប្រសិទ្ធភាព" ។ ប្រតិបត្តិការ NBL នៃមន្ទីរពិសោធន៍ជាច្រើនរួមទាំងអ្វីដែលគេហៅថា“ Wuhan P4 Lab” បានបំពេញបញ្ចប់កិច្ចសហប្រតិបត្តិការជាមួយបារាំងកាលពីឆ្នា​២០១៥ និងជាកន្លែងតែមួយគត់នៅក្នុងប្រទេសចិនដែលគេស្គាល់ជាសាធារណៈ ដែលមានចំណាត់ថ្នាក់ជីវសុវត្ថិភាពកម្រិត ៤ ដែលជាកំរិតខ្ពស់បំផុត។

ទាក់ទិននឹងបទចោទប្រកាន់នេះ មន្ត្រីកំពូល ៗ របស់សហរដ្ឋអាមេរិកដូចជារដ្ឋមន្រ្តីក្រសួងការបរទេសលោក Mike Pompeoបានអះអាងថាមានភ័ស្តុតាងជា​ច្រើន​ដែល​ថា​ការផ្ទុះឡើងនៃ Covid-19 នៅក្នុងទីក្រុង Wuhan បានចាប់ផ្តើមជាមួយនឹងការលេចធ្លាយវីរុសចេញពី Wuhan Institute of Virology ដែល​ជាក​ន្លែង​ធ្វើជា​មន្ទីរ​ពិសោធន៍ P4 ។

ផងដែរ មានរបាយការណ៍អាមេរិកខ្លះបានអះអាងថា នៅវិទ្យាស្ថានចិនមិនសូវគិតសុវត្ថិភាពជាសំខាន់ ដោយលើកឡើងពីកង្វល់កន្លងមករបស់អ្នកការទូតអាមេរិក។

តបនឹងអំណះអំណាងរបស់អាមេរិក លោក Yuan បានផ្តល់បទសម្ភាសន៍ដល់កាសែត The Science and Technology Dailyដែលជាកាសែតផ្លូវការ​នៃបណ្ឌិត្យស​ភា​វិទ្យា​សាស្ត្រចិន (The Chinese Academy of Sciences) ដើម្បីឆ្លើយតបទៅនឹងពាក្យចោទពីទីក្រុង Washington ថាជាសកម្មភាពធ្វេសប្រហែសរបស់ចិន។

លោក Yuan បានពណ៌នាលម្អិតអំពីសំណង់មន្ទីរពិសោធន៍ P4 ដែលមានរចនាសម្ព័ន និងឧបករណ៍សម្ពាធអវិជ្ជមាន បូករួមទាំងនីតិវិធីប្រតិបត្តិការ និង​ការបណ្តុះ​បណ្តា​​លបុគ្គលិកសន្តិសុខនិងការត្រួតពិនិត្យយ៉ាងឯករាជ្យបំផុត។ លោកបានសង្កត់ធ្ងន់ថា “វិធានការណ៍ទាំងអស់នេះធានាថា​គ្មានមេរោគណា​អាចត្រូវបានលេចធ្លា​យ​ចេញពី​បន្ទប់ពិសោធន៍ឡើយ” ។

ទោះជាយ៉ាងណា ក៏ Washington នៅតែបន្តការទាមទារសំណងពីទីក្រុង Beijing ចំពោះការខូចខាតដែលបណ្តាលមកពីវីរុសនេះ។បច្ចុប្បន្នសហរដ្ឋអាមេរិក​ដឹកនាំ​លើ​ករ​ណីដែលបានកំណត់អត្តសញ្ញាណនិងអ្នកស្លាប់ពី Covid-19 ដោយចំនួនអ្នកស្លាប់មានដល់ទៅ ៨០.០០០ នាក់។ក្រុមអ្នករិះគន់ក្នុងស្រុករបស់​លោកប្រធា​នាធិ​ប​តី Donald Trump បានចោទប្រកាន់លោកពីបទរំខានដល់ការឆ្លើយតបរបស់ប្រជាជាតិចំពោះវិបត្តិសុខភាព៕

ប្រភព RT

ប្រែសម្រួលដោយ៖Sochenda Hai


Vuthea Morn
អំពីអ្នកនិពន្ធ
អ្នកស្រាវជ្រាវ និងនិពន្ធផ្នែកសុខភាព គោលដៅសំខាន់របស់ខ្ញុំគឺ៖ «ផ្លាស់ប្តូរ​ផ្នត់គំនិតពលរដ្ឋខ្មែរឱ្យស្រលាញ់សុខភាព» បើលោកអ្នកចង់ចែករំលែកទាក់ទងប្រធានបទសុខភាព ឬចុះផ្សាយអត្ថបទអាចទាក់ទងមកកាន់ខ្ញុំបានតាមរយៈ085 79 67 04 E-mail: vuthea.businesscambodia@gmail.com

អត្ថបទសរុប៖ 1464

អត្ថបទទាក់ទង

#ព័ត៌មាន

ក្រសួងបរិស្ថានប្រកាស៖ យុទ្ធនាការ «ផ្លូវជាតិស្អាត គ្មានសំរាមនិងសំណល់ប្លាស្ទិក» ជំរុញឱ្យផ្លូវជាតិស្អាតនៅឆ្នាំ២០២៥
Vuthea Morn
April 30 2025
8 views

#ព័ត៌មាន

ដំណឹងល្អ! លោក អ៊ុក វិជ្ជា បញ្ជាក់ថា ការប្រើថ្នាំព្រឹបចាក់បង្ការនេះ មុនពេលឆ្លងមេរោគអេដស៍នៅខែក្រោយនេះ
Tror Sopheap
April 22 2025
221 views

#ព័ត៌មាន

មហាសេដ្ឋីស្រុកខ្មែររួមគ្នាចាប់ដៃវិនិយោគទុនជាង៣០០លាន$ សង់មន្ទីរពេទ្យដ៏ទំនើប១ នៅភ្នំពេញ
Tror Sopheap
April 22 2025
116 views

#ព័ត៌មាន

ខេត្ត ១នេះ បានលេខ២ មានអ្នកចូលរួមសង្ក្រាន្តរយៈពេល ៣ថ្ងៃគឺ ២លាននាក់ជាង
Tror Sopheap
April 18 2025
811 views

#ព័ត៌មាន

អបអរសាទរ! រាជធានីជើងខ្លាំង ១នេះមានអ្នកចូលរួមលេងសង្ក្រាន្តឆ្នាំ២០២៥ ច្រើនជាងគេ
Tror Sopheap
April 18 2025
416 views

#ព័ត៌មាន

នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យក្រើនរម្លឹកពលរដ្ឋឱ្យប្រយ័ត្នអគ្គិភ័យថ្ងៃចូលឆ្នាំ ៣ថ្ងៃនេះ
Tror Sopheap
April 13 2025
128 views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia