ជំងឺ
បើមិនចង់ឱ្យកូនមានជំងឺរុំខ្លួន បញ្ញាខ្សោយ ឪពុកម្ដាយត្រូវធ្វើរឿង ៤ នេះមុនពេលសម្រេចចិត្តយកកូន
Pov Saru
September 10 2025
154 views

គ្រប់ឪពុកម្តាយសុទ្ធតែមានក្តីប្រាថ្នាមួយដូចគ្នា គឺចង់ឱ្យកូនកើតមកមានសុខភាពល្អ រឹងមាំ រាងកាយលូតលាស់បានល្អ ខួរក្បាលឆ្លាតវៃ និងមិនងាយមានជំងឺ។ ប៉ុន្តែក្នុងការទទួលបានកូនដែលមានសុខភាពល្អបែបនេះ មិនមែនគ្រាន់តែអង្គុយបន់ស្រន់ និងសង្ឃឹមនោះទេ តែក្នុងនាមជាឪពុកម្ដាយត្រូវតែចូលរួមរៀបចំ និងមើលថែទាំងសុខភាពរបស់ខ្លួនឯងជាមុនសិន។ អ្នកជំនាញបានផ្តល់អនុសាសន៍ថា មុនពេលគូស្វាមីភរិយាសម្រេចចិត្តយកកូន គួរតែយកចិត្តទុកដាក់លើ ៤ ចំណុចសំខាន់ៗដូចខាងក្រោម៖

១. បញ្ឈប់ការជក់បារី និងផឹកស្រា៖ ចំពោះបុរសដែលមានទម្លាប់ជក់បារី និងផឹកស្រាញឹកញាប់ គួរតែឈប់ឱ្យបានយ៉ាងហោចណាស់ ៣ ទៅ ៦ ខែមុនពេលមានគម្រោងយកកូន។ ជាតិអាល់កុល និងសារធាតុខុសប្រក្រតីក្នុងបារីអាចប៉ះពាល់ដល់គុណភាពអង់ប្រ៊ីយ៉ុង និងបង្កហានិភ័យឱ្យកូនកើតមកប្រឈមនឹងជំងឺបេះដូង ឬបញ្ហាសុខភាពផ្សេងៗ។ ការបញ្ឈប់ទម្លាប់ទាំងនេះជួយបន្ថយហានិភ័យ និងបង្កើនឱកាសឱ្យកូនកើតមកមានសុខភាពល្អជាងមុន។

២. ពិនិត្យសុខភាពមុនមានផ្ទៃពោះ៖ ស្រ្តីមុនពេលមានគម្រោងយកកូន ត្រូវតែចូលពិនិត្យសុខភាពទូទៅជាមួយគ្រូពេទ្យជំនាញ។ ការត្រួតពិនិត្យដូចជា៖ ពិនិត្យមាត់ស្បូន ទំហំស្បូន សុដន់ និងធ្វើតេស្តឈាមដើម្បីរកមេរោគថ្លើម B និង C។ ប្រសិនបើរកឃើញជំងឺណាមួយ ត្រូវព្យាបាលឱ្យបានជាមុនសិន ដើម្បីសុវត្ថិភាពទាំងម្ដាយនិងកូន។

៣. ស្ត្រីជាម្ដាយត្រូវញុំាថ្នាំអាស៊ីតហ្វូលីកឱ្យបានរាល់ថ្ងៃ៖ ការញុំាថ្នាំអាស៊ីតហ្វូលីក (Folic Acid) ជារៀងរាល់ថ្ងៃយ៉ាងហោចណាស់ ៣ ខែមុនពេលមានផ្ទៃពោះ គឺមានសារៈសំខាន់ណាស់។ វាជួយឱ្យស្បូនរឹងមាំ មានទំហំសមស្រប ស្របពេលដែលអាចបង្កើនឱកាសឱ្យអំប្រ៊ីយ៉ុងអភិវឌ្ឍន៍បានល្អ។ អ្នកជំនាញប្រៀបធៀបថា ការទទួលយកអាស៊ីតហ្វូលីកប្រៀបដូចជាការសាងសង់ផ្ទះមួយដែលមានគ្រឹះរឹងមាំ សម្រាប់ឱ្យទារកអាចរស់នៅក្នុងពោះបានយ៉ាងសុខស្រួល។

៤. ជៀសវាងការទទួលអាហារបំប៉ន ឬថ្នាំបន្ថែម៖ ទាំងបុរស និងស្រ្តីដែលមានទម្លាប់ញ៉ាំវីតាមីន អាហារបំប៉ន ខូឡាជែន ឬថ្នាំសម្រកជាប្រចាំ គួរបញ្ឈប់ជាបណ្តោះអាសន្នរយៈពេល ៣ ទៅ ៦ខែមុនពេលយកកូន។ ព្រោះថ្នាំ ឬសារធាតុជាច្រើននៅក្នុងផលិតផលបន្ថែមទាំងនេះអាចមានហានិភ័យប៉ះពាល់ដល់សុខភាពកូន និងបង្កបញ្ហាក្នុងការមានផ្ទៃពោះ។

ការមានកូនដែលមានសុខភាពល្អ មិនមែនផ្អែកតែជីវសាស្ត្រទេ ប៉ុន្តែទាមទារឱ្យមានការរៀបចំ និងការយកចិត្តទុកដាក់ពីឪពុកម្តាយទាំងពីរ។ ដូច្នេះ មុនពេលសម្រេចចិត្តយកកូន គូស្វាមីភរិយាគួរទៅពិភាក្សាជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលបានការណែនាំត្រឹមត្រូវ និងធានាថាកូននឹងកើតមកជាមួយនឹងសុខភាពល្អ និងអនាគតដ៏រុងរឿង៕

អត្ថបទដោយ៖ សារួ 

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 15

អត្ថបទថ្មីៗ
#អាហារSeptember 12 2025
តិចអត់ដឹង! មើមរុក្ខជាតិមួយនេះជាឱសុថទិព្វ ញុំាពេលព្រឹករាល់ថ្ងៃបង្កើនថាមពល គាំទ្រដល់សុខភាពបេះដូង
#ជំងឺSeptember 12 2025
ប្រយ័ត្ន! នេះជាមូលហេតុនាំឱ្យបុរសមានជំងឺរីកសរសៃវ៉ែនអាអូនតូចគ្មានកូន
#កុមារSeptember 12 2025
ប្រយ័ត្ន! បញ្ហាតូច ១នេះ តែប៉ះធ្ងន់ដល់ស្រី និងបុរសគ្មានកូន ១ជីវិត
#ជំងឺSeptember 12 2025
កុំប្រហេស! រដូវភ្លៀងធ្លាក់ប្រយ័ត្នគ្រុនឈាម បើមានរោគសញ្ញាទាំងនេះត្រូវប្រញាប់ទៅពេទ្យជាបន្ទាន់
#សម្រស់September 11 2025
លាបឡេយូរហើយមិនបានផល បែរជាធ្វើឱ្យខូចស្បែកថែម នេះអាចជាមូលហេតុដែលគ្រប់គ្នាមិនចាប់អារម្មណ៍
#ជំងឺSeptember 11 2025
បុរស ៣០% បញ្ហាគ្មានកូនប្រើ! មកពីទម្លាប់ប្រចាំថ្ងៃទាំងនេះ ធ្វើឱ្យមេ//.ជីវិតខ្សោយ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia