យោងតាមរយៈគណនីហ្វេសបុករបស់Chef Nak ផ្ទាល់បានបង្ហោះសារប្រកបដោយក្តីរំភើបពេកក្រៃភ្ជាប់ជាមួយ សំណេរ«ខ្មែរធ្វើបានហើយ ! ! ! យើងទទួលបានជ័យលាភី "សៀវភៅធ្វើម្ហូបល្អបំផុតនៅលើពិភពលោក" ដែលនេះជាមោទនភាពដ៏អស្ចារ្យសម្រាប់ប្រជាជនកម្ពុជាយើងទាំងអស់គ្នា។ ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលសៀវភៅធ្វើម្ហូបខ្មែររបស់យើង "សោយ" ដែលជាស្នាដៃរបស់ខ្មែរ បានទទួលពានរង្វាន់ Gourmand Award ដែលសារព័ត៌មានអន្តរជាតិដាក់រហស្សនាមថាជា "ពានរង្វាន់អូស្ការ" ក្នុងវិសយពានរង្វាន់ធ្វើម្ហូបអាហារ»។ហើយគាត់ក៏បានសម្ដែងក្ដីត្រេកអរ ពន់ពេកក្រៃ លាយឡំនិងទឹកភ្នែកថា សមិទ្ធផលទាំងនេះគឺសម្រាប់កម្ពុជា។
ជាការពិតណាស់សៀវភៅ មុខម្ហូប ដែលនិពន្ធដោយChef Nak ដែលមានឈ្មោះថា "សោយ" គឺជាសៀវភៅមុខម្ហូប ដែលអស្ចារ្យ បង្គប់នូវមរតដ៏មានតម្លៃ បានបង្ហាញវប្បធម៌ បេតិកភណ្ឌ ភាពច្នៃប្រឌិត និងរសជាតិរបស់មុខម្ហូបខ្មែរ ទៅកាន់ពិភពខាងក្រៅ ឱ្យពិភពលោក បានដឹងបានស្គាល់ពីម្ហូបរបស់ខ្មែរ ឱ្យគេស្គាល់ថា ម្ហូបខ្មែរគឺមានតម្លៃ អស្ចារ្យ បង្គប់អត្ថន័យពិសេសៗនៅក្នុងមុខម្ហូបនីមួយៗ ជាពិសេសគឺរសជាតិក៏ឆ្ងាញ់ផងដែរ។
គូសបញ្ជាក់ផងដែរថា ពានរង្វាន់ដែលChef Nakទទួលបានគឺជាប្រភេទពានរង្វាន់ អូស្ការ(Gourmand World) ដែលប្រារព្ធធ្វើនៅប្រទេសអារ៉ាប៊ីសាអូឌីត នាថ្ងៃទីទី២៧ទៅទៅទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ គឺគាត់បានឈ្នះពានកាលពីម្សិលមិញ។ គាត់ពិតជាអស្ចារ្យណាស់ គឺជាចុងភៅស្រ្តីខ្មែរដំបូងគេហើយ ដែលបានទទួលពានរង្វាន់ អូស្ការ។
ជាចុងក្រោយក្នុងនាមជាកូនខ្មែរពិតណាមានមោទកភាពខ្លាំងមែនទែន ដែលសៀវភៅមុខម្ហូបខ្មែរ បានឈ្នះពានលំដាប់ពិភពលោក ដែលមានប្រទេសចំនួន២០៥ចូលរួម ។ នេះគឺជាជោគជ័យខ្លាំងមួយសម្រាប់កម្ពុជាយើង ដើម្បីបង្ហាញឱ្យប្រទេសផ្សេងៗបានដឹង បានស្គាល់ពីមុខម្ហូបរបស់កម្ពុជាយើងថា យើងមិនអន់ទេ ។
អត្ថបទនេះបង្ហាញពីក្ដីរំភើប អរគុណនិងចូលរួមអបអរដោយChef Nak សម្រាប់ការលះបង់មួយនេះ បើមានការខុសឆ្គងត្រង់ណាសូមអធ្យាស្រ័យ៕
មើលវីដេអូពេញ៖ https://fb.watch/oDJjvwpQwH
ឯកសារយោង៖ https://finance.yahoo.com/news/chef-naks-saoy-royal-cambodian-141100979.html
អត្ថបទដោយ៖ ប៉ែត ធីតា