ជំងឺ
ជំងឺមហារីកគ្រាប់ឈាមទាំងបួនប្រភេទនេះ កើតឡើងយ៉ាងស្ងៀមស្ងាត់បំផុត

 បច្ចុប្បន្នបញ្ហាសុខភាព បានក្លាយជាក្ដីកង្វល់មួយសម្រាប់មនុស្សជាតិទាំងមូល ក្នុងនោះក៏មានប្រជាជនខ្មែរយើងមិនតិចទេដែលកំពុងជួបបញ្ហាមួយនេះ។ ក្នុងចំណោមបញ្ហាសុខភាពទាំងនេះ ជំងឺមហារីកគ្រាប់ឈាម ត្រូវបានគេមើលឃើញថា ជាប្រភេទជំងឺមួយដ៏គ្រោះថ្នាក់ និងមានលក្ខណៈស្ងៀមស្ងាត់ទៀតផង ។ ជំងឺមហារីកគ្រាប់ឈាម គឺសំដៅដល់ ការប៉ះពាល់ជាអវិជ្ជមានដល់កោសិកាគ្រាប់ឈាមក្រហម និងខួរឆ្អឹងខ្នងរបស់មនុស្សយើង ។

ជំងឺមហារីកគ្រាប់ឈាមនេះ មានលក្ខណៈស្មុគស្មាញក្នុងការកំណត់រោគវិនិច្ឆ័យឲ្យបានច្បាស់លាស់ណាស់ ។ ជំងឺមហារីកគ្រាប់ឈាម ត្រូវបានបែងចែកជាបួនប្រភេទ ដោយប្រភេទនីមួយៗ មានសញ្ញា និងរោគសញ្ញា ការព្យាបាល និងការវិវត្តន៍មិនដូចគ្នានោះទេ ។  

១. ប្រភេទទីមួយ៖ Chronic myelogenous leukemia គឺជាការកើតឡើងនៃកោសិកាសដែលមានសុខភាពមិនល្អ ចំនួនច្រើនលើសធម្មតានៅក្នុងខួរឆ្អឹងខ្នង ។ ជំងឺនេះ ច្រើនកើតលើមនុស្សវ័យជំទង់ច្រើនជាងកូនក្មេង។ រោគសញ្ញារួមមាន៖ អស់កម្លាំងខ្លាំងខុសធម្មតា ស្រកទម្ងន់គ្មានមូលហេតុ បែកញើសនៅពេលយប់ ក្ដៅខ្លួន និងឈឺឆ្អឹងជំនីខាងក្រោមផ្នែកខាងឆ្វេង -ល- ។

២.​ ប្រភេទទីពីរ៖ Chronic lymphocytic leukemia កើតឡើងត្រង់ខួរឆ្អឹងខ្នង ដែលនាំឲ្យកើតកោសិកាសប្រភេទផ្សេងច្រើនលើសធម្មតា ហើយច្រើនកើតលើមនុស្សវ័យជំទង់ ។ រោគសញ្ញារួមមាន៖ ហើមកូនកណ្ដុល អស់កម្លាំងខ្លាំង ងាយហូរឈាម និងចេញស្នាមជាំលើស្បែក។

៣. ប្រភេទទីបី៖ Hairy cell leukemia មានរោគសញ្ញាដូចជំងឺមហារីកគ្រាប់ឈាមប្រភេទទីពីរ ។ ជំងឺនេះភាគច្រើនកើតលើមនុស្សប្រុសដែលមានវ័យចាស់ ហើយមានការពិបាកព្យាបាលណាស់។

៤. ប្រភេទទីបួន៖ Acute myeloid leukemia ៖ កើតឡើងនៅពេលដែល កោសិកាសទម្រង់ខុសធម្មតាកើតឡើងក្នុងចរន្តឈាម ។ ជំងឺនេះច្រើនកើតលើមនុស្សវ័យជំទង់ និងមានការវិវត្តន៍លឿន ហើយមានរោគសញ្ញាដូចជា៖ អស់កម្លាំង​ ស្លេកស្លាំង មិនឃ្លានអាហារ និងឧស្សាហ៍ក្ដៅខ្លួនជាដើម ៕

អត្ថបទដោយ៖ ហួ ភារ៉ា

ប្រភព៖ www.healthline.com


Vuthea Morn
អំពីអ្នកនិពន្ធ
អ្នកស្រាវជ្រាវ និងនិពន្ធផ្នែកសុខភាព គោលដៅសំខាន់របស់ខ្ញុំគឺ៖ «ផ្លាស់ប្តូរ​ផ្នត់គំនិតពលរដ្ឋខ្មែរឱ្យស្រលាញ់សុខភាព» បើលោកអ្នកចង់ចែករំលែកទាក់ទងប្រធានបទសុខភាព ឬចុះផ្សាយអត្ថបទអាចទាក់ទងមកកាន់ខ្ញុំបានតាមរយៈ085 79 67 04 E-mail: vuthea.businesscambodia@gmail.com

អត្ថបទសរុប៖ 1464

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia