គិតត្រឹមវេលាម៉ោង ៧ព្រឹក ថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២០ នេះ កម្ពុជាបានព្យាបាលជា សះស្បើយអ្នកជំងឺកូវីដ១៩ ចំនួន ១៣នាក់ នៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២០ និងមិនមានករណីឆ្លងថ្មីទេ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៅព្រឹកនេះ។
គួរបញ្ជាក់ថា អ្នកជំងឺកូវីដ ១៩ ទាំង ១៣ នាក់នោះមានជនជាតិខ្មែរ ០៦នាក់ និងជនជាតិចិន ០៧នាក់ ទទួលបានលទ្ធផលតស្តអវិជ្ជមានកូវីដ ១៩ និងត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពចាកើអង្រែ រាជធានីភ្នំពេញ។
សូមជម្រាបថា រហូតមកដល់បច្ចុប្បន្ន កម្ពុជាមានចំនួនករណីវិជ្ជមានកូវីដ១៩ សរុប ២៧៣ ករណីទូទាំងប្រទេស ព្យាបាលជាសះស្បើយសរុប ២៥១ ករណី អ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ និងឯកជននៅសល់សរុបចំនួន ២២ ករណី និងមិនមានករណីស្លាប់ទេ។
សូមអានខ្លឹមសារលម្អិតនៃសេចក្តីប្រកាសខាងក្រោម៖
ប្រភព ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
អត្ថបទដោយ ហៃ សុចិន្តា