ជំងឺ
ហានិភ័យ! គីសសុដន់កម្រិត៣ ច្រើនកើតលើស្រ្តីវ័យនេះ បើដឹងមិនទាន់គីសវិវត្តជាមហារីក
Mourn Kunthea
September 16 2022
1.4 K views

ជាធម្មតា ស្រ្តីមួយចំនួននៅមុនពេលវដ្តរដូវប្រចាំខែប្រហែស៣ទៅ៥ថ្ងៃ ស្រ្តីតែងមានដុំសាច់ ឬគីសនៅបរិវេណសុដន់ នេះជាគីសសុដន់ធម្មតា ហើយដុំវានឹងរលាយបាត់ទៅវិញដោយខ្លួនឯងបន្ទាប់ពីបញ្ចប់វដ្តរដូវប្រចាំខែ ដោយមិនបានរំខានឬធ្វើឱ្យស្រ្តីមានការឈឺចាប់នោះទេ។ ប៉ុន្តែអ្វីដែលស្រ្តីត្រូវតែដឹងនោះគឺ គីសសុដន់មាន៣ប្រភេទខុសគ្នា ហើយគីសកម្រិតទី៣ជាគីសមិនធម្មតា គីសគ្រោះថ្នាក់ ដែលមានភាគរយខ្ពស់ក្នុងការវិវត្តទៅជាមហារីកសុដន់ បើព្យាបាលមិនទាន់ពេល។

ជាការពិតណាស់ បើតាមការឱ្យដឹងពីគេហទំព័រ clevelandclinic បានបញ្ជាក់ឱ្យដឹងថា គីសសុដន់ គឺជាថង់ដែលពោរពេញដោយសារធាតុរាវនៅក្នុងសុដន់ដែលភាគច្រើនជាគីសស្លូត មិនមែនជាមហារីក។ វាកើតឡើងនៅពេលដែលសារធាតុរាវបំពេញក្រពេញទឹកដោះទទេ។ ដុំគីសខ្លះតូចពេកស្រ្តីមិនអាចមានអារម្មណ៍បាន តែដុំសាច់ខ្លះទៀតធំរហូតដល់ច្រើនអ៊ីញ ដែលធ្វើឱ្យអាចប៉ះទៅដឹង។ ជាទូទៅដុំគីសអាចសុដន់តែម្ខាងឬទាំងសងខាងក៏មាន។

បន្ថែមពីលើនេះទៀត ដុំគីសដុដន់ត្រូវបានគេរកឃើញថា វាមាន៣ប្រភេទខុសៗគ្នា៖

·  ដុំគីសធម្មតា៖ ជាដុំគីសដែលផ្ទុកទៅដោយសារធាតុរាងនៅខាងក្នុង ហើយថាមិនវិវត្តជាមហារីកទេ។

·  ដុំគីសកម្រិត២៖ ជាដុំដែលផ្ទុកសារធាតុរាវដូចគ្នា ប៉ុន្តែអាចមានទំហំធំជាងដុំគីសធម្មតា និងមានសភាពរឹង ប៉ុន្តែមិនវិវត្តជាមហារីកទេ។

·  ដុំគីសកម្រិត៣​៖ ជាដុំគីសស្មុគស្មាគគួរឱ្យព្រួយបារម្ភ ដែលដុំគីសប្រភេទនេះវាមានផ្ទុកកោសិកាដែលអាចវិវត្តទៅជាមហារីកសុដន់បាន។

ស្រ្តីដែលមានដុំសាច់ឬដុំគីសសុដន់ បណ្តាលឱ្យស្រ្តីមានរោគសញ្ញាដូចជា៖ មានដុំពករឹងឬទន់នៅបរិវេណសុដន់ មានរូបរាងមូលនិងរលោង មានការឈឺចាប់ជាពិសេសមុនពេលមកវដ្តប្រចាំខែ។ ករណីធ្ងន់ធ្ងរ៖ ប្រសិនជាជាអំឡុងពេលវដ្តរដូវ ស្រ្តីមានដុំពករឹងនៅបរិវេណសុដន់ ហើយមានអាការឈឺចាប់សុដន់ខ្លាំង ស្រ្តីត្រូវតែទៅពិនិត្យ ទៅជួបជាមួយគ្រូពេទ្យជំនាញ ព្រោះសញ្ញាទាំងនេះអាចបញ្ជាក់ថាស្រ្តីកំពុងមានដុំគីសកម្រិត៣។

ទន្ទឹមនឹងនេះដែរ ស្រ្តីដែលប្រឈមមុខខ្លាំងជាមួយការកើតដុំគីសធម្មតាឬដុំគីសកម្រិត៣ គឺច្រើនកើតលើទៅ៖

·  ស្រ្តីវ័យចាប់ពី ៣៥ឆ្នាំ ទៅ ៥០ឆ្នាំឬអាចវ័យក្រោមនេះបន្តិចទៅតាមសុខភាព

·  ស្រ្តីមុនអស់វដ្តរដូវ

·  ស្រ្តីក្រោយវ័យសម្រាលកូន

·  និងស្រ្តីអស់វដ្តរដូវប្រចាំខែ។

គូសបញ្ជាក់ផងដែរថា ជំងឺគីសសុដន់នេះមិនមានវិធីក្នុងការការពារឬបង្ការកុំឱ្យកើតនោះទេ វាអាចកើតបានគ្រប់ពេល ប៉ុន្តែជម្រើសដ៏ល្អបំផុតស្រ្តីគ្រប់រូបត្រូវមានអនាម័យស្អាតត្រង់បរិវេណសុដន់ ប្រសិនមានករណីសង្ស័យឬមានការឈឺចាប់ត្រង់សុដន់ខុសប្រក្រតី ស្រ្តីត្រូវប្រញាប់ទៅជួបពេទ្យជំនាញ ដើម្បីធ្វើរោគវិនិច្ឆ័យរកមូលហេតុឱ្យបានទាន់ពេលវេលា៕

អត្ថបទដោយ៖ មឿន គន្ធា

 

 

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 910

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia