ដុំសាច់ក្នុងខួរក្បាល គឺជាដុំសាច់ ឬការលូតលាស់នៃកោសិកាមិនធម្មតានៅក្នុងខួរក្បាលដោយមានប្រភេទ ដុំសាច់ខួរក្បាលខ្លះមិនមែនជាមហារីក(គេហៅថា ដុំសាច់ស្លូត) ហើយដុំសាច់ខួរក្បាលខ្លះជាមហារីក (គេហៅថា ប្រភេទដុំសាច់កាច)។ (នេះបើយោងទៅតាមប្រភពចេញផ្សាយ mayoclinic)
ជាទូទៅប្រភេទរោគសញ្ញានៃដុំសាច់ក្នុងខួរក្បាលមានភាពខុសប្លែកគ្នាយ៉ាងខ្លាំង ដោយអាស្រ័យលើទំហំ ទីតាំង និងអត្រានៃការលូតលាស់របស់ដុំសាច់ខួរក្បាល តែរោគអាការនៃការចាប់ផ្តើមដំបូងរួមមាន៖
-ឈឺក្បាលបន្តិចម្តងៗកាន់តែញឹកញាប់ និងកាន់តែឈឺធ្ងន់ធ្ងរ
-ចង្អោរ ឬក្អួតដែលមិនអាចពន្យល់បាន
-មានបញ្ហានៃការមើលឃើញ ដូចជា ការមើលឃើញមិនច្បាស់ ការមើលឃើញបែក ឬការបាត់បង់ការមើលឃើញលើអេក្រង់គ្រឿងអេឡិចត្រូនិច
-ការបាត់បង់អារម្មណ៍ ឬបាត់បង់ចលនាដៃ-ជើងបន្តិចម្តងៗ
-បាត់បង់លំនឹងខ្លួន
-ពិបាកក្នុងការនិយាយ
-មានអារម្មណ៍ធុញទ្រាន់ ច្របូកច្របល់ក្នុងបញ្ហាប្រចាំថ្ងៃ ពិបាកក្នុងការសម្រេចចិត្ត
-អសមត្ថភាពក្នុងការធ្វើតាមពាក្យបញ្ជា
-បុគ្គលិកលក្ខណៈ ឬអាកប្បកិរិយាផ្លាស់ប្តូរ
-អាចមានអាការការប្រកាច់ នៅពេលដែលស្ថានភាពជំងឺកាន់តែវិវត្តន៍
-មានបញ្ហានៃការស្តាប់...។
មូលហេតុ៖ ដុំសាច់ខួរក្បាល អាចកើតចេញពីខួរក្បាលខ្លួនឯង ឬនៅក្នុងជាលិកាដែលនៅជិតវា ដូចជានៅក្នុងភ្នាសដែលគ្របដណ្តប់ខួរក្បាល (meninges) សរសៃប្រសាទ cranial gland ក្រពេញ pituitary ឬ gland pineal។ ជាមួយគ្នានេះ ដុំសាច់ខួរក្បាល ចាប់ផ្តើមនៅពេលដែលកោសិកាធម្មតាមានការផ្លាស់ប្តូរ (ការផ្លាស់ប្តូរ) នៅក្នុង DNA។
ហានិភ័យនៃការកើត៖ ផ្អែកទៅតាមប្រភព nhs.uk បានលើកឡើងឱ្យដឹងថា ចំពោះក្រុមបុគ្គលដែលងាយរងនូវបញ្ហាកើតជំងឺដុំសាច់ក្នុងខួរក្បាលនេះអាចជា៖
-អាយុ៖ ហានិភ័យនៃការកើតដុំសាច់ក្នុងខួរក្បាលកើនឡើងតាមអាយុ ដោយដុំសាច់ខួរក្បាលភាគច្រើនអាចកើតឡើងចំពោះមនុស្សចាស់ដែលមានអាយុពី ៨៥ ទៅ ៨៩ ឆ្នាំ) ក៏ប៉ុន្តែក៏មានករណីខ្លះកើតនៅកុមារ និងមនុស្សពេញវ័យ។
-វិទ្យុសកម្ម៖ ប្រភេទដុំសាច់ខួរក្បាលប្រភេទខ្លះ ច្រើនកើតមានចំពោះអ្នកដែលបានព្យាបាលដោយវិទ្យុសកម្ម ដូចជា ការស្កែន CT បាញ់កាំរស្មី X និងជះឥទ្ធិពលមកពីការព្យាបាលជំងឺមហារីកមួយចំនួនដែរ...។
-ប្រវត្តិគ្រួសារ និងលក្ខខណ្ឌហ្សែន៖ លក្ខខណ្ឌហ្សែនមួយចំនួនត្រូវបានគេដឹងថាបង្កើនហានិភ័យនៃការកើតដុំសាច់ក្នុងខួរក្បាល រួមទាំងជំងឺក្រិនសរសៃឈាម ជម្ងឺសរសៃប្រសាទប្រភេទទី១ ជម្ងឺសរសៃប្រសាទប្រភេទទី២ និងរោគសញ្ញា Turner ។
លក្ខណៈព្យាបាលដុំសាច់ខួរក្បាលគឺអាស្រ័យលើប្រភេទនៃដុំសាច់ថា តើវាធំប៉ុនណា ហើយរាលដាលដល់កម្រិតណា? ប្រភេទដុំសាច់ជាដុំសាច់ស្លូត ឬកាច? កន្លែងដែលវាស្ថិតនៅក្នុងខួរក្បាល និងស្ថានភាពសុខភាពរបស់អ្នកជំងឺ។ ការព្យាបាលដុំសាច់ក្នុងខួរក្បាលមានដូចជា៖
ការព្យាបាលដុំសាច់ក្នុងខួរក្បាលមានដូចជា៖
-ប្រើថ្នាំស្តេរ៉ូអ៊ីត ឬឱសថ ដើម្បីជួយកាត់បន្ថយអាការ
-ការវះកាត់
-ការព្យាបាលដោយវិទ្យុសកម្ម
-ការព្យាបាលដោយប្រើគីមី...៕
អត្ថបទដោយ៖ ប៉ាវ ភក្តី