ជំងឺ
ការឈឺក្បាលអាចជាសញ្ញាមិនល្អនៃការប្រកាំងនិងអាចប៉ះពាល់ដល់ជីវិត
Phoak Mary
April 5 2022
2.7 K views

សព្វថ្ងៃនេះមានបងប្អូនភាគច្រើនតែងតែជួបបញ្ហាឈឺក្បាលជាញឹកញាប់ មិនថាប្រុសឬស្រី ក្មេងឬចាស់នោះទេ​ ពេលខ្លះឈឺពេញក្បាល​ ពេលខ្លះឈឺតែមួយចំហៀងក្បាល ពេលខ្លះទៅក៏ឈឺយូរ ពេលខ្លះក៏ឆាប់បាត់ វាអាស្រ័យទៅតាមការឈឺក្បាលតិចឬខ្លាំង ហើយវាកើតមានឡើងពាសពេញសកលលោក ។ តើវាកើតឡើងដោយសាអ្វី? ហើយតើយើងមានដំណោះស្រាយអ្វីខ្លះ ដើម្បីកាត់បន្ថយអាការៈបែបនេះ?​យោងទៅតាមប្រសាសន៍របស់លោក ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី​នៅក្នុងយូធូបរបស់លោកផ្ទាល់បានមានប្រសាសន៍ថា«ការឈឺក្បាលគឺជាជំងឺដែលគ្មានរោគសញ្ញា​ ភាគច្រើនគឺយើងអត់ដឹងថាកើតឡើងមកពីអ្វីនោះទេ ភាគច្រើនកើតលើនារីៗ​​ ហើយយើងអាចស្ទាបស្ទង់​មើលថាបរិស្ថានដែលយើងរស់នៅជុំវិញខ្លួន វាអាចកើតចេញពីដំណពូជ ឬក៏ពេលខ្លះគឺកើតចេញពីបញ្ហាផ្លូវចិត្តរបស់ពួកគាត់​ កើតចេញពីការស្លន់ស្លោពេក បញ្ហាសតិអារម្មណ៍ផ្សេងៗ​ ជាដើម។ ទាំងនេះហើយគឺជារោគសញ្ញាដែលបណ្ដាលអោយឈឺក្បាល បើសំរាប់បុរសវិញ ក៏មានបញ្ហាបែបនេះដែរតែវាមិនញឹកញាប់ពេកនោះទេ​ពេលខ្លះដោយសារសំលេងរំខានផ្សេងៗ ។ លោកឧកញ៉ាវេជ្ជបណ្ឌិត​ គួច ​ម៉េងលី បានបញ្ជាក់ទៀតថា ជំងឺឈឺក្បាលប្រកាំងនេះដោយសាតែ ទីកន្លែងដែលមានខ្លឹនមិនល្អ ជះពន្លឺខ្លាំងពេក ស្មុគស្មាញ ក៏ធ្វើឱ្យគាត់កើតជំងឺផ្លូវចិត្តស្របគ្នាដែរ ហើយឈឺក្បាលគឺវាពិបាកនិងព្យាបាលដែរ។ តែ លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បានបញ្ជាក់ទៅបងប្អូនអំពីកាប្រើប្រាស់ថ្នាំឆាប់បាត់និងមានប្រសិទ្ធភាព ដែរត្រូវនិងជំងឺឈឺក្បាលប្រកាំង ដែលគេមានដាក់ពាក្យ MIGRAINE HEADACHE និង​ថ្នាំ EXCEDRIN ឬ IBUOPROFRN​​​​​​ ក្រៅពីប្រើថ្នាំទាំងនេះអាចទៅរកកន្លែងដែរស្ងៀមស្ងាត់ ឬ ទៅរកកន្លែងដែលមានបរិយាកាសស្រស់ស្រាយ កុំឱ្យបងប្អូនមានអារម្មណ៍ថាស្មុគស្មាញ​គិតច្រើនព្រោះវាមានបញ្ហាអាចប៉ះពាល់ដល់ប្រព័ន្ធប្រាសាទ ឈានដល់ដាច់សរសៃខួរក្បាល ។

និយាយឲ្យខ្លីមកការឈឺក្បាលប្រកាំងគឺមិនមែនត្រឹមតែជាការឈឺចាក់ក្នុងក្បាលតែមួយមុខ នោះទេវាក៏អាចបណ្ដាលឲ្យប៉ះពាល់ដល់សមត្ថភាពរបស់បុគ្គលម្នាក់ៗបានថែមទៀតផង។ លើសពីនេះទៀតនោះឈឺក្បាលប្រកាំងក៏អាចបណ្ដាឲ្យមានការឈឺចាប់ក្នុងទម្រង់ជាច្រើន និងអាចបណ្ដាលឲ្យមានផលវិបាកគម្រាមកំហែងដល់អាយុជីវិតបានទៀតផង។ ហេតុនេះបើមានការឈឺរុំារ៉ៃឬដូសសញ្ញាលើកឡើងខាងលើ សូមបងប្អូនប្រញាប់ទៅឱ្យពេទ្យពិនិត្យនិងទទួលការព្យាបាលឱ្យបានត្រឹមត្រូវតាមវេជ្ជបញ្ជា។

អត្ថបទដោយ៖ ជុជ ណាឃីម

 

Phoak Mary
អំពីអ្នកនិពន្ធ
ធ្វើឱ្យសុខភាពផ្លូវចិត្តរបស់មនុស្សជាតិទូទៅ រឹងមាំជាកាត្វកិច្ចដែលខ្ញុំត្រូវបំពេញ ។ មានអ្វីចង់ចែករំលែកអាចទំនាក់ទំនង: 097 71 51 233 Facebook Page : Mary Phoak Instagram : maryphoak. យើងបំពេញការងារដើម្បីកម្ពុជា មានសុខភាពរឹងមាំជាងមុន។

អត្ថបទសរុប៖ 1990

អត្ថបទថ្មីៗ
#ចិត្តសាស្ត្រApril 25 2025
ទម្លាប់ពេលព្រឹកនេះ ជួយឱ្យអ្នកមានអាយុវែង មានក្តីសុខ និងស្រកគីឡូ
#អាហារApril 25 2025
អាហារ ៥នេះហូបពេលល្ងាចបន្ថែម ជួយកម្ចាត់ខ្លាញ់ ឱ្យស្រកគីឡូលឿនបំផុត
#អត្ថបទ PRApril 25 2025
កុំមើលស្រាលបញ្ហាឆ្អឹងខ្នង! បញ្ហាឆ្អឹងខ្នងអាចធ្វើអោយលោកអ្នកពិការ បាន!!
#ចិត្តសាស្ត្រApril 24 2025
អ្នកផ្នត់គំនិតទាំង ២នេះ កុំឱ្យអ្នករងសម្ពាធឱ្យចិត្ត ប៉ូវផ្លូវចិត្តឡើងវិញ
#អត្ថបទ PRApril 24 2025
មន្ទីរព្យាបាលសន្តិភាព ធ្វើសិក្ខាសិលា ស្ដីពីសារសំខាន់ ថែទាំសុខភាពមាត់ធ្មេញ កុមារ នៅសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ សាខាសែនសុខ
#អាហារApril 23 2025
លោកគ្រូ លីម បញ្ជាក់ថា៖ អ្នកមានទម្លាប់បែបនេះ ជួយកាត់ជាតិខ្លាញ់ចេញពីក្បាលពោះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia