ជំងឺ
កត់ចំណាំ! បើមានរោគសញ្ញា៥នេះរាល់ថ្ងៃ ឆាប់ពិនិត្យព្រោះអាចជាសញ្ញាកើតគីសកាចក្នុងខួរក្បាល
Mourn Kunthea
December 20 2022
4.1 K views

គីស(Cyst) គឺជាដុំជាលិកាដែលមានលក្ខណៈ រឹង រាវ ខ្ទុះ និងឧស្ម័ន ដែលមានលទ្ធភាពអាចកើតនៅគ្រប់ទីតាំងទាំងអស់នៃរាងកាយ សូម្បីតែខួរក្បាល។ បើទោះជាដុំគីសភាគច្រើនជាគីសស្លូតក៏ពិតមែនប៉ុន្តែបើវាកើតនៅតំបន់ពិសេសដូចជា ខួរក្បាល តម្រងនោម សុដន់...ជាដើម គួរយកចិត្តទុកដាក់ ប្រញាប់ពិនិត្យជាបន្ទាន់ដើម្បីដឹងថាគីសនោះជាគីសកាចឬស្លូត ហើយគួរព្យាបាលឬអត់។

ជាការពិតណាស់ យោងតាមការណែនាំពីគេហទំព័រ medicalnewstoday បានឱ្យដឹងថា ដុំគីសនៅក្នុងខួរក្បាលភាគច្រើនគឺកើតមកពីដំណើត តាមរយៈតំណពូជ ប៉ុន្តែក្នុងនោះមានករណីខ្លះពីកំណើតកើតមកមិនមានដុំគីសទេ ប៉ុន្តែនៅពេលធំពេញវ័យ ដោយសារតែកត្តារស់នៅ កត្តាហូបចុកមិនបានត្រឹមត្រូវគឺបណ្តាលឱ្យឆ្លងមេរោគចូលខួរក្បាលបណ្តាលទៅជាដុំគីស។ ជាទូទៅដុំគីសក្នុងខួរក្បាលមាន៦ប្រភេទផ្សេងគ្នាដូចជា៖ គីស arachnoid គីស pineal គីស colloid គីស dermoid គីស epidermoid គីស neoplastic ។ ក្នុងចំណោមដុំគីសទាំង៦នេះ មានប្រភេទគីសខ្លះកាច គីសខ្លះស្លូត។

ប៉ុន្តែទោះជាយ៉ាងណា អ្នកគួរចំណាំរោគសញ្ញាគីសក្នុងខួរក្បាល បើទោះជាអ្នកកើតគីសកាចឬគីសស្លូតក៏អ្នកត្រូវតែត្រួតពិនិត្យឱ្យបានហ្មត់ចត់ ពីព្រោះខួរក្បាលជាតំបន់សំខាន់ ប្រសិនជាអ្នកមានរោគសញ្ញាខាងក្រោមនេះហើយ មិនគួរនៅព្រងើយកន្តើយនោះទេ៖

·   ឈឺក្បាលញឹកញាប់ ឈឺស្ទើរតែរាល់ថ្ងៃជាពិសេសនៅពេលព្រឹក និងពេលយប់

·   ស្រវាំងភ្នែក ធ្ងន់ត្រចៀក

·   ឧស្សាហ៍វិលមុខ

·   ករណីធ្ងន់ធ្ងរអាចប្រកាច់(នេះជារោគសញ្ញាគីសកាច)

·   រកក្អួតចង្អោរញឹកញាប់(នេះជារោគសញ្ញាគីសកាច)។

គូសបញ្ជាក់ផងដែរថា ជាជម្រើសដ៏ល្អបំផុតអ្នកគួរតាមដាន និងកត់ចំណាំអាការៈខ្លួនឯង ប្រសិនជាមានរោគសញ្ញាដូចដែលបានរៀបរាប់ខាងលើញឹកញាប់ អ្នកគួរតែប្រញាប់ត្រួតពិនិត្យ ឬទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញឱ្យបានឆាប់ ដើម្បីការពារក្រែងកើតគីសកាចដោយមិនបានដឹងខ្លួនមុនគឺគ្រោះថ្នាក់ណាស់៕

អត្ថបទដោយ៖ មឿន គន្ធា

 

 

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 911

អត្ថបទពេញនិយមប្រចាំខែ

#ជំងឺ

អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
Tror Sopheap
April 2 2026
2.2 K views

#កុមារ

ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
Tror Sopheap
April 2 2026
1.9 K views

#ព័ត៌មាន

អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
Tror Sopheap
April 2 2026
1.8 K views

#ចិត្តសាស្ត្រ

លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
Tror Sopheap
April 1 2026
312 views

#កុមារ

៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព
Tror Sopheap
April 2 2026
78 views

#អត្ថបទ PR

Herbalife ពង្រីកវិសាលភាពអាហារូបត្ថម្ភផ្ទាល់ខ្លួន តាមរយៈការទិញយកក្រុមហ៊ុន Bioniq
Sreymom Cha
April 2 2026
20 views
អត្ថបទថ្មីៗ
#ព័ត៌មានApril 2 2026
អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
#កុមារApril 2 2026
ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
#ជំងឺApril 2 2026
អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
#កុមារApril 2 2026
៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព
#អត្ថបទ PRApril 2 2026
Herbalife ពង្រីកវិសាលភាពអាហារូបត្ថម្ភផ្ទាល់ខ្លួន តាមរយៈការទិញយកក្រុមហ៊ុន Bioniq
#ជំងឺApril 1 2026
អ្នកក្អកមានឈាម នេះជាមូលហេតុបង្កឡើងដោយការឆ្លងមេរោគទាំងនេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia