ជំងឺ
តើពត់ធ្មេញរួចយូរឆ្នាំ អាចប្រឡប់មកសភាពដើរដែរឬទេ? ពត់ធ្មេញបានផលអ្វី ប្រភេទធ្មេញបែបណាគួរពត់?
Thida Pet
January 12 2023
539 views

តើនរណាខ្លះមានបំណងចង់ពត់ធ្មេញ? តើនរណាខ្លះចង់បានធ្មេញរឹងមាំស្អាត មិនមានជំងឺ? តាមពិតទៅ ការថែធ្មេញធម្មជាតិឱ្យអស់ពីលទ្ធភាពគឺល្អបំផុត ព្រោះគ្មានធ្មេញអ្វីអាចប្រៀបជាមួយធ្មេញកំណើតឡើយប្រសិនណាធ្មេញខូចហើយ។

តាមរយៈការចែករំលែករបស់ទន្តបណ្ឌិត លឹម លីនណា ​សម្រាប់អ្នកដែលគួរតែពត់ធ្មេញ គឺជាប្រភេទអ្នកដែលមាន ធ្មេញជ្រួសគ្នា ធ្មេញច្រពើស ធ្មេញ ចន្លោះ ធ្មេញ ច្រពើសបិទមាត់មិនជិត ធ្មេញខុបចូលក្នុង ធ្មេញធំ...ជាដើម។

ជាការពិតណាស់ ទន្តបណ្ឌិតបានរៀបរាប់បន្ដថា ការពត់ធ្មេញនេះគឺបានជួយដល់សុខភាពរបស់ធ្មេញច្រើន ព្រោះពេលដែលពត់ធ្មេញមកត្រង់អស់​ ងាយស្រួលក្នុងការដុះសម្អាតធ្មេញ អ្វីដែលសំខាន់នោះ ការពត់ធ្មេញអាចជួយឱ្យកំណាំធ្មេញបានល្អជាងមុន ជួយឱ្យមើលទៅធ្មេញមានសភាពស្អាតជាងមុន តែមិនអាចពត់ហើយបានមុខវីឡើយ គឺអាស្រ័យលើប្រភេទធ្មេញ និងឆ្អឹងថ្គាមរបស់អ្នកពត់ផ្ទាល់តែប៉ុណ្ណោះ។

មួយវិញទៀតចូលដល់ការពត់ធ្មេញវិញ មុនពេលពត់គឺតម្រូវឱ្យដោះស្រាយបញ្ហានៅក្នុងមាត់ធ្មេញជាមុនសិន។ ឧទាហរណ៍អ្នកមកពត់ធ្មេញ មានបញ្ហាពុកធ្មេញ ដូច្នេះត្រូវដោះស្រាយបញ្ហា ពុកធ្មេញរបស់គាត់ បើមានបញ្ហាអញ្ចាញធ្មេញ គឺត្រូវដោះស្រាយបញ្ហាអញ្ចាញជាមុនសិន មុននឹងឈានដល់ការពត់ធ្មេញ។ ក្រឡែកទៅមើលរយៈពេលនៃការពត់ធ្មេញវិញម្ដង ​​ គឺអាស្រ័យលើ ប្រភេទធ្មេញ ដោយហេតុថាធ្មេញខ្លះ អាចពត់រួចរាល់នៅរយៈពេល៦ខែ អ្នកខ្លះអាច២ឆ្នាំ អ្នកខ្លះទៀតអាចចូលដល់៤ឆ្នាំក៏មាន។

តើធ្មេញដែលពត់រួចយូរឆ្នាំ អាចប្រឡប់មកសភាពដើរដែរឬទេ? ទន្តបណ្ឌិតបានរៀបរាប់ថា​ ជាធម្មតា ធ្មេញមានការចងចាំរបស់វាដូច្នេះពេលដែលពត់ធ្មេញរួច តម្រូវឱ្យអ្នកពត់ធ្មេញពាក់ Retainer ដើម្បីទប់ធ្មេញកុំឱ្យធ្មេញ ត្រឡប់មកសភាពដើរវិញ។ សម្រាប់ការពាក់ឧបករណ៍ទប់ធ្មេញនេះ ពាក់កាន់តែយូរកាន់តែល្អ។

ជាចុងក្រោយទន្តបណ្ឌិតបានណែនាំថា បើមានបំណងពត់ធ្មេញគួរតែពិភាក្សាជាមួយគ្រូពេទ្យជំនាញច្បាស់លាស់ជាមុនសិន នឹងកុំព្យាយាមដកធ្មេញចោល ប្រសិនណាអ្នកមានគោលបំណងចង់ពត់ ហើយបើអ្នកមានបញ្ហាឈឺធ្មេញកុំព្យាយាមយកទឹកអាស៊ីត ដាក់ធ្មេញ អាចប៉ះពាល់ដល់ធ្មេញបាន បង្កជាមហារីក​ ឬក៏ពុកធ្មេញឡើងមក ឬក៏ប៉ះពាល់ដល់អញ្ចាញធ្មេញ។ និងព្យាយាមទៅពិនិត្យមើលធ្មេញយ៉ាងហោចណាស់៦ខែម្ដង ដើម្បីងាយស្រួលពេលធ្មេញមានបញ្ហាយើងដឹងមុន និងអាចព្យាបាលទាន់ពេលវេលា។មួយវិញទៀត ត្រូវដុះសម្អាតធ្មេញឱ្យបានត្រឹមត្រូវ២ទៅ៣ដងក្នុងមួយថ្ងៃ ហើយបន្ទាប់ពីដុះធ្មេញពេលល្ងាច រួចកុំព្យាយាម ផឹកភេសជ្ជៈផ្អែមៗដូចជា ទឹកដោះគោ កូកាកូឡាជាដើម៕

អត្ថបទដោយ៖ ប៉ែត ធីតា

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1276

អត្ថបទពេញនិយមប្រចាំខែ

#ជំងឺ

អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
Tror Sopheap
April 2 2026
1.4 K views

#ព័ត៌មាន

អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
Tror Sopheap
April 2 2026
1.3 K views

#កុមារ

ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
Tror Sopheap
April 2 2026
1.3 K views

#ចិត្តសាស្ត្រ

លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
Tror Sopheap
April 1 2026
203 views

#កុមារ

៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព
Tror Sopheap
April 2 2026
68 views

#អត្ថបទ PR

Herbalife ពង្រីកវិសាលភាពអាហារូបត្ថម្ភផ្ទាល់ខ្លួន តាមរយៈការទិញយកក្រុមហ៊ុន Bioniq
Sreymom Cha
April 2 2026
20 views
អត្ថបទថ្មីៗ
#ព័ត៌មានApril 2 2026
អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
#កុមារApril 2 2026
ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
#ជំងឺApril 2 2026
អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
#កុមារApril 2 2026
៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព
#អត្ថបទ PRApril 2 2026
Herbalife ពង្រីកវិសាលភាពអាហារូបត្ថម្ភផ្ទាល់ខ្លួន តាមរយៈការទិញយកក្រុមហ៊ុន Bioniq
#ជំងឺApril 1 2026
អ្នកក្អកមានឈាម នេះជាមូលហេតុបង្កឡើងដោយការឆ្លងមេរោគទាំងនេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia