ជំងឺ
គួរដឹង! ក្រុមមនុស្សងាយប្រឈមនឹងជំងឺពុកឆ្អឹង ងាយបាក់ឆ្អឹងភ្លាមៗពេលជួបប្រទះការដួលបោកតិចតួច
Thida Pet
December 12 2022
432 views

ឆ្អឹងគឺជាសរីរាង្គសំខាន់ខ្លាំងបំផុត ក្នុងការទ្រទ្រង់សាច់ដុំផ្សេងៗរាងកាយ កាលណាមានការបាក់ឆ្អឹង អាចបណ្ដាលឱ្យអ្នកជំងឺ មិនអាចដើរបានដូចធម្មតា មានការឈឺចាប់ខ្លាំងបំផុត ប្រសិនណា បាក់ចំឆ្អឹងសំខាន់ ដូចជាឆ្អឹងត្រគាក ភ្លៅជាដើម។ មួយវិញទៀត ប្រសិនណា អ្នកមានជំងឺទឹកនោមផ្អែម លើសឈាម ទៀតនោះ ស្ថានភាពនៃការបាក់ឆ្អឹងកាន់តែធ្ងន់មិនងាងព្យាបាលជា ។ ហើយមូលហេតុនៃការបាក់នេះអាចមកពីឆ្អឹងស្ពោធ កំហាប់ឆ្អឹងទាប បណ្ដាលឱ្យមានការប៉ះទង្គិចតិចតួច អាចនាំឱ្យឆ្អឹងងាយបាក់ឡើងមកបាន។

យោងតាមរយៈការចែករំលែករបស់វេជ្ជបណ្ឌិត​ លីដា​​​ លិ ជាគ្រូពេទ្យឯកទេស ព្យាបាល​បាក់បែកឆ្អឹងនៅមន្ទីរពេទ្យ មិត្តភាព​កម្ពុជា-ចិន​​ ព្រះកុសុមៈ និងនៅគ្លីនិក ដួង​ ប៊ុណ្ណ វេជ្ជបណ្ឌិតបានបញ្ចប់ការសិក្សា ផ្នែកបាក់ បែកឆ្អឹងនៅ ប្រទេសបារាំង កាលពីឆ្នាំ២០១៧ ។​ វេជ្ជបណ្ឌិតក៏ជាគ្រូពេទ្យស្ម័គ្រចិត្តផ្នែកជំនួយឧបករណ៍ព្យាបាលបាក់បែកឆ្អឹង នៅប្រទេសសហរដ្ឋអាមេរិកផងដែរ ។

លោកវេជ្ជបណ្ឌិតបានប្រាប់ក្រុមការងារចាបបៃតងថា ប្រភេទក្រុមមនុស្សដែល ងាយបាក់ឆ្អឹងខ្លាំងបំផុតនោះ គឺមនុស្សស្រីដែលដល់អាយុអស់រដូវ កាលណាអស់រដូវហើយ ស្ត្រីងាយ ពុកឆ្អឹង ស្ពោធឆ្អឹង ដោយសារកំហាប់ប៉ូតាស្យូមថយចុះ ជាហេតុនាំឱ្យងាយបាក់ឆឹ្អងនៅពេលមានការដួលឡើងមក ដូច្នេះ មនុស្សស្រីៗដែលមានវ័យអស់រដូវ ត្រូវតែប្រយ័ត្ន នៅក្នុងការដើរ ទៅណាមកណា ទាំងក្នុងបន្ទាប់ទឹក បន្ទាប់គេង ឬកន្លែងផ្សេងៗ ព្រោះកាលណាមានការដួលប្រឈមគ្រោះថ្នាក់បាក់ឆ្អឹងលឿន

មួយវិញទៀត ប្រសិនណាមានជំងឺប្រចាំកាយបន្ថែមទៀតដូចជា ជំងឺទឹកនោមផ្អែម លើសឈាម បេះដូងទៀត ស្ថានភាពកាន់តែធ្ងន់ អាចព្យាបាលមិនងាយជា ប្រសិនណាដួលអាចប្រឈមស្លាប់មួយចំហៀងខ្លួនបាន ដោយសារជំងឺលើសឈាមនៅក្នុងស្ថានភាពនិង ។

ជាការពិតណាស់សម្រាប់បុរសៗ អាចថាមិនងាយប្រឈមនឹងការបាក់ឆ្អឹងខ្លាំង ដូចមនុស្សស្រី តែបុរសៗអាចនឹងបាក់ឆ្អឹងបានដូចគ្នា ប្រសិនណាដល់អាយុច្រើន រាងកាយក៏មិនអាច រឹងមាំដូចនៅក្មេងៗដែរ។ ម្យ៉ាងទៀតក្មេងៗក៏អាចបាក់ឆ្អឹងបានដូចគ្នា អាចដោយសារ ការគ្រោះថ្នាក់ចររាចណ៍ ក៏បណ្ដាលឱ្យបាក់ឆ្អឹង តែលោកវេជ្ជបណ្ឌិតបាន បានសង្កត់ធ្ងន់ថា គេរកឃើញមនុស្សចាស់ងាយបាក់ជាងក្មេងច្រើន

គូសបញ្ជាក់ឱ្យដឹងផងដែរថា ការបាក់ឆ្អឹងសម្រាប់អ្នកមិនមានជំងឺប្រចាំកាយ អាចនឹងហានិភ័យទាប តែប្រសិនណា មានជំងឺប្រចាំកាយផ្សេងៗអាចគ្រោះថ្នាក់ខ្លាំង សម្រាប់មនុស្សចាស់ ដើម្បីការពារ ការរអិលដួល ផ្សេងៗ លោកវេជ្ជបណ្ឌិតបានណែនាំថា អាចមានជាឧបករណ៍ជំនួយការដើររបស់គាត់ ដើម្បីទប់ស្កាត់ហានិភ័យ ការដួលបាក់ឆ្អឹងឡើងមកបាន ការពារប្រសើរជាងព្យាបាល៕

Bone Fractures: Types, Symptoms & TreatmentHip Fractures in the Elderly: Prevention & Treatment | A Place for MomAre Hip Fracture Patients Treated Quickly Enough? - CapeCod.com

អត្ថបទដោយ៖ ប៉ែត ធីតា

 

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1276

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ដំណឹងថ្មី! ក្រសួងពាណិជ្ជកម្មប្រកាសពីតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី១៧នេះ ជូនដំណឹងបន្ទាប់
Tror Sopheap
March 16 2026
13.3 K views

#ព័ត៌មាន

ដំណឹងបន្ទាន់! ក្រសួងពាណិជ្ជកម្មបញ្ជាក់ពីតម្លៃប្រេងសាំងលក់តាមស្ថានីយចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា
Tror Sopheap
March 13 2026
12.1 K views

#ព័ត៌មាន

តិចដាច់ភ្លើងអត់ដឹងខ្លួន! EDCបញ្ជាក់ថា ខណ្ឌទាំងនេះនៅភ្នំពេញ អាចដាច់ភ្លើងតាមពេលវេលាបានកំណត់
Tror Sopheap
March 11 2026
7.3 K views

#អាហារ

ឈប់ទៅ! អាហារ ៣នេះ បំផ្លាញតម្រងនោមលាងឈាមទាំងវ័យក្មេង
Tror Sopheap
March 2 2026
7.1 K views

#ព័ត៌មាន

ក្រសួងសុខាភិបាលប្រកាសបិទមន្ទីរពេទ្យ ១នេះ មកពីប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈធ្ងន់ធ្ងរ
Tror Sopheap
March 12 2026
7.1 K views

#អាហារ

ផ្លែឈើខ្មែរ ៥នេះ ពូកែដុតបំផ្លាញជាតិខ្លាញ់ក្នុងពោះលឿន មានរាងស្អាត
Tror Sopheap
March 10 2026
5.8 K views
អត្ថបទថ្មីៗ
#ជំងឺMarch 17 2026
គួរដឹងពីជំងឺរើម! ៤ ទៅ ៥ថ្ងៃ មុនកើតចេញជំងឺជំងឺរើម អ្នកជំងឺមានអាការៈបែបនេះ
#ព័ត៌មានMarch 17 2026
ក្រសួងអប់រំប្រកាសឱ្យកូនសិស្សទាំងអស់ មិនឱ្យធ្វើរឿង ១នេះ ក្នុងម៉ោងរៀន ឬម៉ោងចេញលេង
#ព័ត៌មានMarch 16 2026
ដំណឹងថ្មី! ក្រសួងពាណិជ្ជកម្មប្រកាសពីតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី១៧នេះ ជូនដំណឹងបន្ទាប់
#ព័ត៌មានMarch 16 2026
មន្ទីរ​សុខាភិបាល​ប្រកាសបិទទីតាំងពេទ្យផ្តល់សេវាឯកជន ២កន្លែង គ្មានច្បាប់​អនុញ្ញាត
#ព័ត៌មានMarch 16 2026
កុំឱ្យហួស! ប័ណ្ណបើកបរផុតកំណត់ អ្នកកាន់ឯកសារ ៤មុខនេះ ធ្វើនៅទីតាំងទាំងនេះ បានគ្រប់ខេត្ត
#ព័ត៌មានMarch 16 2026
ក្រសួងសុខាភិបាលប្រកាសពីស្រ្តីអាយុ ៤៥ឆ្នាំម្នាក់បានឆ្លងវីរុស ១នេះ និងវិធីបង្ការ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia