បើយោងតាមប្រភព Health Shot បានឱ្យដឹងថា រសជាតិល្វីងផ្លែម្រះមានសារធាតុសកម្មដូចជា Polypeptide និង Vicine ដែលធ្វើឱ្យប្រសើរឡើងនូវរបៀបដែលជាលិការបស់អ្នកប្រើប្រាស់ជាតិស្ករ និងថែរក្សានូវអាំងស៊ុយលីនតាមធម្មជាតិ និងកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម។ អ្នកប្រហែលជាមិនចូលចិត្តរសជាតិល្វីងរបស់ផ្លែម្រះ ប៉ុន្តែតើអ្នកមានដឹងទេថា រសជាតិរបស់ផ្លែម្រះមានគុណប្រយោជន៍យ៉ាងសម្បូរបែបសម្រាប់គ្រប់គ្រងជំងឺទឹកនោមផ្អែម? ខាងក្រោមនេះជាវិធីធ្វើទឹកម្រះសម្រាប់ការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមរបស់អ្នករួមមាន៖
-ទឹកម្រះ (Bitter Gourd Juice) ៖ ការសិក្សាមួយដែលបានចុះផ្សាយក្នុងទស្សនាវដ្ដី Journal of Traditional and Complementary Medicine បានរកឃើញថា ការទទួលទានទឹកម្រះអាចជួយគ្រប់គ្រងជំងឺទឹកនោមផ្អែម។ ការធ្វើបែបនេះរក្សានូវកម្រិតជាតិស្ករក្នុងឈាម។
-Bitter Gourd Sabzi (ការឆាម្រះបែបSabzi) ៖ ការឆាម្រះរូបមន្តបែប Sabzi មើលទៅប្រហាក់ប្រហែលទៅនឹងការឆាម្រះបែបខ្មែរយើងដូចគ្នា។ ការឆាម្រះពោពេញទៅដោយរសជាតិឆ្ងាញ់ ដែលផ្លែម្រះជារបបអាហារការពារជំងឺទឹកនោមផ្អែមរបស់អ្នក។
-ស៊ុបម្រះ (Bitter Gourd Soup) ៖ គ្មានអ្វីល្អជាស៊ុបម្រះនោះឡើយ។ វាគឺជាវិធីដ៏ល្អមួយ ដើម្បីការពារជំងឺទឹកនោមផ្អែម និងរក្សានូវកម្រិតជាតិស្ករក្នុងឈាមរបស់អ្នក។
-ត្រាំជើងក្នុងទឹកម្រះ (Dip Your Feet In Bitter Gourd Water) ៖ ប្រសិនបើអ្នកចង់រក្សាកម្រិតជាតិស្ករនៅក្នុងឈាមរបស់អ្នក សូមអ្នកធ្វើការសាកល្បងត្រាំជើងក្នុងទឹកម្រះរយៈពេល៣០នាទី។
សូមប្រុងប្រយ័ត្ន ប្រសិនបើអ្នកមានជំងឺក្រពះ ឬមានផ្ទៃពោះ សូមកុំទទួលទានផ្លែម្រះ ហើយអ្នកក៏គួចៀសវាងការផឹកវាច្រើនដែរ ព្រោះវាអាចបន្ថយកម្រិតជាតិស្ករក្នុងឈាមដល់កម្រិតធ្ងន់ធ្ងរ។ ចំណាំថា ការប្រើប្រាស់ផ្លែម្រះមិនមែនជាការព្យបាលជំងឺទឹកនោមផ្អែមនោះទេ។ ដូច្នេះអ្នកត្រូវប្រាកដថា អ្នកត្រូវធ្វើការហាត់ប្រាណឱ្យបានទៀងទាត់ ញុំាអាហារដែលមានសុខភាពល្អ គេងឱ្យបានត្រឹមត្រូវ និងលេបថ្នាំតាមវេជ្ជបញ្ជារបស់ពេទ្យ។