ព័ត៌មាន
លោកJoe Bidenបានចាក់វ៉ាក់ស៊ាំងPfizerដូសដំបូងហើយ ដើម្បីបង្កើនទំនុកចិត្តសាធារណៈជន និងបន្ថយក្តីបារម្ភពីសុវត្ថិភាពវ៉ាក់ស៊ាំង
Sochenda Hai
December 22 2020
369 views

រូបភាព៖ France24

លោក Joe Biden បានចាក់វ៉ាក់ស៊ាំងកូវីដ១៨ ដូសដំបូងរបស់ Pfizer ហើយ ដើម្បីបង្កើនទំនុកចិត្តសាធារណៈជន និងបន្ថយការព្រួយបារម្ភពីសុវត្ថិភាពវ៉ាក់ស៊ាំង។

ប្រធានាធិបតីអាមេរិកដែលទើបតែជាប់ឆ្នោតថ្មី លោក Joe Biden បានទទួលការចាក់វ៉ាក់ស៊ាំងកូវីដ ១៩ ដូសដំបូងរបស់ Pfizer ដើម្បីជាការបង្ហាញទៅកាន់ប្រជាជនអាមេរិកថាវ៉ាក់ស៊ាំងមានសុវត្ថិភាព នេះបើយោងតាមសេចក្តីរាយការណ៍ពី BBC នាព្រឹកថ្ងៃអង្គារនេះ។

លោកនិយាយថាលោកនឹងចូលរួមជាមួយចំនួនមេដឹកនាំនយោបាយាផ្សេងទៀតឱ្យបានកាន់តែច្រើន ដែលរួមមានអនុប្រធានាធិបតី Mike Pence និងលោក Nancy Pelosi ប្រធានសភាផងដែរ។ គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ Moderna បានចាប់ផ្តើមចាក់វ៉ាក់ស៊ាំងលើកទី ២ បន្ទាប់ពីត្រូវបានអនុម័តកាលពីមួយសប្តាហ៍មុននេះ ដែលប្រជាជនអាមេរិកជាង ៥ សែននាក់បានចាក់រួចហើយ។

ជាមួយគ្នានេះដែរ សារព័ត៌មាន CNN ក៏បានចុះផ្សាយផងដែរថា លោកអនុប្រធានាធិបតី Pence ក៏បានទទួលការចាក់វ៉ាក់ស៊ាំង ហើយផ្សាយផ្ទាល់តាមទូរទស្សន៍ផងដែរ។ ភរិយារបស់លោក Biden គឺលោកស្រី Jill Biden ក៏បានទៅចាក់វ៉ាក់ស៊ាំងដូសដំបូងនៅថ្ងៃជាមួយគ្នានោះដែរ។ ចំណែកឯមិត្តរួមដំណើររបស់លោក Biden គឺលោក Kamala Harris អនុប្រធានាធិបតីជាប់ឆ្នោតនិងស្វាមីលោកស្រី Doug Emhoff រំពឹងថានឹងទទួលបានការចាក់វ៉ាក់ស៊ាំងដូសដំបូងនៅសប្តាហ៍ក្រោយ។

លោក Biden បានកំណត់គោលដៅថានឹងផ្តល់ការចាក់វ៉ាក់ស៊ាំងឱ្យបានចំនួន ១០០ លាន នៅសហរដ្ឋអាមេរិកក្នុងអំឡុងពេល ១០០ ថ្ងៃដំបូងរបស់រដ្ឋបាលនៅសេតវិមាន។

គិតត្រឹមថ្ងៃច័ន្ទនេះ ក្នុងកំឡុងពេលមានជំងឺរាតត្បាត សហរដ្ឋអាមេរិកបានកត់ត្រាករណីឆ្លងសរុបកើនឡើងដល់ជាង ១៨ លានករណី និងស្លាប់ ៣១៩.០០០ នាក់ នេះបើយោងតាមទិន្នន័យពីសាកលវិទ្យាល័យ Johns Hopkins។

បច្ចុប្បន្ន ប្រធានាធិបតីគឺជាមន្ត្រីម្នាក់ក្នុងចំណោមមន្ត្រីជាន់ខ្ពស់របស់អាមេរិកដែលមិនបានទទួលការចាក់វ៉ាក់ស៊ាំងលើកដំបូងមុនគេ។ លោក Trump បានសរសេរនៅក្នុងសារ Twitter កាលពីថ្ងៃទី ១៣ ធ្នូថា “ខ្ញុំនឹងមិនទាន់ចាក់វ៉ាក់ស៊ាំងនេះទេ រហូតទាល់តែដល់ពេលវេលាសមស្រប”៕

ដោយ ហៃ សុចិន្តា

ប្រភព BBC News & CNN

Sochenda Hai
អំពីអ្នកនិពន្ធ
Writer of Leadership & Self Development Facebook Sochenda Hai (Moon) Tel: 011 562 411

អត្ថបទសរុប៖ 280

អត្ថបទទាក់ទង

#ព័ត៌មាន

សមាជិក ប.ស.ស. (វិស័យឯកជន) ត្រូវបំពេញលក្ខខណ្ឌ ៣នេះ ដើម្បីទទួលបានប្រាក់ចូលនិវត្តន៍
Tror Sopheap
July 24 2026
2.9 K views

#ព័ត៌មាន

ក្តៅៗ! នេះជាតម្លៃប្រេងសាំងថ្មីឱ្យលក់ថ្ងៃទី២១ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
July 20 2026
12.5 K views

#ព័ត៌មាន

ស្រ្តីមានផ្ទៃពោះជាសមាជិក ប.ស.ស ត្រូវដាក់ឯកសាទាំង ៥នេះ ដើម្បីដាក់ស្នើសុំប្រាក់ឧបត្ថម្ភ
Tror Sopheap
July 19 2026
8.4 K views

#ព័ត៌មាន

ប្រុងប្រយ័ត្ន! ថ្ងៃនេះ រកឃើញអ្នកឆ្លងជំងឺកូវីដចំនួនច្រើនករណី ពីក្រសួងសុខាភិបាល
Tror Sopheap
July 17 2026
196 views

#ព័ត៌មាន

សូមឪពុកម្តាយប្រុងប្រយ័ត្នផង! កុមារកើតជំងឺគ្រុនឈាមកើនដល់ ១ ៨៩២នាក់ គិតក្នុងមួយខែមិថុនានេះ
Tror Sopheap
July 14 2026
83 views

#ព័ត៌មាន

ក្តៅៗ! នេះជាតម្លៃប្រេងសាំងថ្មីឱ្យលក់ថ្ងៃទី១៤ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
July 14 2026
15.4 K views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia