អាហារ
ប្រព័ន្ធរំលាយអាហារមិនល្អ ឈឺក្រពះ មិនចង់មានបញ្ហាទាំងនេះ ញ៉ាំអាហារ៥មុខនេះជួយការពារបាន
Senghong Kong
November 11 2022
1.3 K views

ប្រព័ន្ធរំលាយអាហារជាផ្នែកសំខាន់បំផុតនៃរាងកាយ ព្រោះវាមាននាទីរំលាយ បឺតស្រូបយកសារធាតុចិញ្ចឹម និងបញ្ចេញចោលនូវកាកសំណល់។ ជារឿងដ៏សោកស្តាយបំផុត មនុស្សជាច្រើនបែរជា ជួបប្រទះនូវបញ្ហាប្រព័ន្ធរំលាយអាហារមិនល្អ បណ្ដាលឱ្យមានការទល់លាមក ហើមពោះ រោគ កើនជាតិអាស៊ីតក្នុងក្រពះ ឈឺក្រពះរ៉ាំរ៉ៃទៅវិញ។ ដើម្បីឱ្យប្រព័ន្ធរំលាយអាហាររបស់អ្នក​ ចៀសផុតពីរោគសញ្ញាធ្វើទុក្ខនិងជំងឺទាំងនេះ ខាងក្រោមនេះជាប្រអាហារដែលងាយរក តម្លៃសមរម្យ ហើយក៏ជួយឱ្យក្រពះ ពោះវៀនរបស់អ្នកមានសុខភាពល្អផងដែរ។

• ផ្លែល្ហុង៖ ផ្លែល្ហុងជាផ្លែឈើ ដែលអាចដាំបានតាមផ្ទះ វាមានរសជាតិឆ្ងាញ់ ផ្ទុកអង់ស៊ីមរំលាយអាហារហៅថា Papain ហើយអង់ស៊ីមនេះក៏អាចជួយកាត់បន្ថយអាការនៃជំងឺរលាកពោះវៀនធំ(IBS) ដូចជាការទល់លាមក និងហើមពោះផងដែរ នេះបើផ្អែកតាមការឱ្យដឹងពីប្រភពHealthline។ មិនតែប៉ុណ្ណោះ Papain ត្រូវបានគេប្រើជាអង់ស៊ីមសំខាន់នៅក្នុងពពួកអាហារបំប៉ន​សម្រាប់ជួយរំលាយអាហារ ហេតុនេះញ៉ាំផ្លូវល្ហុងប្រៀបដូចជាបានញ៉ាំអាហារបំប៉នធម្មជាតិដូច្នេះដែរ។

 • គីមឈី៖ អាហារល្បីរបស់កូរ៉េ ដែលធ្វើចេញពីស្ពៃ ម្សៅអង្ករដំណើប ផ្លែប៉ោម សារី និងគ្រឿងទេសជាច្រើនទៀត។ អាហារប្រពៃណីរបស់កូរ៉េមួយនេះ ត្រូវបានគេដឹងថាមានផ្ទុកប្រូបាយអូទិច ដែលអាចបង្កើនបាក់តេរីល្អនៅក្នុងក្រពះ មានផ្ទុកកាកសរសៃ ជួយជម្រុញដល់ការរំលាយអាហារ និងជួយថែរក្សាសុខភាពក្រពះពោះវៀនបានល្អផងដែរ។ ហេតុនេះហើយ ទើបជនជាតិកូរ៉េ ចូលចិត្តញ៉ាំគីមឈីជាមួយ មី ឬសាច់អាំង ដោយសារអាហារទាំងនោះយូរនិងពិបាករំលាយ ហេតុនេះទទួលទានជាមួយគីមឈី អាចជួយឱ្យវាឆាប់រំលាយលឿន។

• យ៉ាអ៊ួរ៖ យ៉ាអ៊ួរត្រូវបានផលិតឡើងដោយ ទឹកដោះគោដែលត្រូវបាន fermented ដោយបាក់តេរីអាស៊ីតឡាក់ទិក។ វាមានផ្ទុកដោយ ប្រូបាយអូទិច បង្កើនបាក់តេរីល្អ ដែលប្រព័ន្ធរំលាយអាហារត្រូវការ។ ប្រូបាយអូទិច នេះក៏កែលម្អប្រព័ន្ធរំលាយអាហារឱ្យមានសុខភាពល្អឡើងវិញ បំបាត់បញ្ហារាគ មួល ទល់លាមក ការពារក្រពះពីជំងឺ។ ប៉ុន្តែមិនមែនគ្រប់យ៉ាអ៊ួរទាំងអស់សុទ្ធតែមានផ្ទុកប្រូបាយអូទិចនោះទេ ពេលទិញអាចរើសយកប្រភេទយ៉ាអ៊ួរ ដែលមានពាក្យថា (Probiotics ឬ live and active cultures) នៅលើសំបកវិចខ្ចប់។

• គ្រាប់ជី៖ ផ្អែកតាមប្រភពHealthlineដដែល បានឱ្យដឹងថា គ្រាប់ជីជាប្រភពដ៏ល្អនៃជាតិសរសៃ ដែលបណ្តាលឱ្យពួកវាបង្កើតជាសារធាតុដូច gelatin នៅក្នុងក្រពះរបស់អ្នកនៅពេលទទួលទាន។ ពួកវាធ្វើការដូចជា ប្រូបាយទិច(prebiotic) គាំទ្រដល់ការលូតលាស់នៃបាក់តេរីដែលមានសុខភាពល្អនៅក្នុងពោះវៀនរបស់អ្នក ហើយក្នុងនោះរួមចំណែកជួយដល់ការរំលាយអាហារដែលផងដែរ។

• ខ្ញី៖ អាហារសាមញ្ញ មានប្រយោជន៍ច្រើនដល់សុខភាព ហើយក៏អាចយកច្នៃជាម្ហូបអាហារ តែ បង្អែម និងភេសជ្ជៈផ្សេងៗច្រើនមុខទៀតផងដែរ។ វាអាចពន្លឿនការរំលាយអាហារ សម្រួលដល់ការផ្លាស់ទីអាហារពីពោះវៀន ចូលក្នុងក្រពះ។ ទទួលទានខ្ញី អាចជួយកាត់បន្ថយហានិភ័យនៃការក្រហាយទ្រូង ក្អួតចង្អោរ និងឈឺក្រពះបានផងដែរ៕

អត្ថបទដោយ៖ Senghong

 

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទថ្មីៗ
#ជំងឺMay 1 2025
អ្នករក្សាអាហារក្នុងប្រអប់ស្នោចម្លងរោគ និងបញ្ចេញជាតិពុលកើតមហារីក
#សម្រស់May 1 2025
កែដើមហេតុទាំង៥នេះ ស្បែកខូចៗ ឱ្យមានសំណើម ភ្លឺថ្លា សម្រស់ក៏ក្មេងខ្ចី
#ព័ត៌មានApril 30 2025
ក្រសួងបរិស្ថានប្រកាស៖ យុទ្ធនាការ «ផ្លូវជាតិស្អាត គ្មានសំរាមនិងសំណល់ប្លាស្ទិក» ជំរុញឱ្យផ្លូវជាតិស្អាតនៅឆ្នាំ២០២៥
#សម្រស់April 30 2025
ស្បែកស្រអាប់ៗ មកញ៉ាំផ្លែឈើទាំង ៤នេះ រក្សាពន្លឺស្បែកឱ្យភ្លឺថ្លា សម្រស់ឱ្យក្មេង
#អាហារApril 30 2025
ញ៉ាំផ្លែឈើទិព្វ ១នេះ សមត្ថភាពរំលាយជាតិខ្លាញ់ឱ្យអ្នកស្រកគីឡូឆាប់បំផុត
#អាហារApril 29 2025
ញ៉ាំអាហារ ១នេះ បំបែកខ្លាញ់ការពារគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia